សម្ភាស គឹម តារានី៖ អំពើពុករលួយ«ជាន់»លើអំពើពុករលួយនៃស្ថាប័នអប់រំ
តំណាងគ្រូបង្រៀនមួយរូប មកពីខេត្តពោធិសាត់ បានបង្ហាញ និងបង្ហើបពីបញ្ហា នៃអំពើពុករលួយក្នុងស្ថាប័នគ្រូបង្រៀន និងភាពធ្លាក់ចុះនៃគុណភាព នៃការអប់រំក្នុងខេត្តដែលគាត់បានរស់នៅ និងប្រកបអាជីបជាគ្រូបង្រៀន មកជាច្រើនឆ្នាំ។ អ្នកស្រី គឹម ដារានី ដែលជាប្រធានសមាគមគ្រូបង្រៀនខេត្តពោធិសាត់ បានផ្ដល់កិច្ចសម្ភាសជុំវិញបញ្ហានេះ។
សកម្មភាពជួបជុំបញ្ចេញមតិ ក្នុងទិវាគ្រូបង្រៀនពិភពលោក កាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២៩១៣កន្លងមក។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - អ្នកស្រី គឹម ដារានី បញ្ជាក់ថា ក្នុងការប្រលងសញ្ញាបត្រទុតិភូមិ ក៏ដូចជាបឋមភូមិក្នុងពេលថ្មីៗនេះ មានការបង្ហាញចម្លើយតាមអ៊ីនធើណែត ក៏ដូចជាការបែកធ្លាយនូវវិញ្ញាសារ និងការលក់នូវចំលើយនៃវិញ្ញាសារទាំងនោះជាដើម [...]