សម រង្ស៊ី៖ ជា​ពេល​​សម្រាប់​កម្ពុជា ចេញ​ពី​របប​គ្រប់​គ្រង​តាម​បែប​កុំម្មុយនីស

នៅមុខម៉ាស៊ីនថតរបស់ស្ថានីយ៍ទូរទស្សន៍បារាំង ហ្វ្រង់២៤ (France 24) លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង​ក្នុង​ប្រទេសកម្ពុជា បានថ្លែងពន្យល់ជាភាសាបារាំង ថាគណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ជាអតីតគណបក្សកុំម្មុយនីស របស់នាយក​រដ្ឋមន្ត្រី«ចាញ់ឆ្នោត» ហ៊ុន សែន នៅតែក្រាញអំណាច មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន។ ក្រុមតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា បើកនិតិកាលថ្មី ដែលកោះអញ្ជើញដោយព្រះមហាក្សត្រកម្ពុជា ហើយបានដាក់ស្ថានភាពនយោបាយទៅក្នុងភាពជាប់គាំងមួយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមុខម៉ាស៊ីនថតរបស់ស្ថានីយ៍ទូរទស្សន៍បារាំង ហ្វ្រង់២៤ (France 24) លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង​ក្នុង​ប្រទេសកម្ពុជា បានថ្លែងពន្យល់ជាភាសាបារាំង ថាគណបក្សសង្គ្រោះជាតិរបស់លោក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ជាអតីតគណបក្សកុំម្មុយនីស របស់នាយក​រដ្ឋមន្ត្រី«ចាញ់ឆ្នោត» ហ៊ុន សែន នៅតែក្រាញអំណាច មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួន។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

ទីក្រុងប៉ារីស - ក្រុមតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង បានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា បើកនិតិកាល​ថ្មី ដែល​កោះ​អញ្ជើញដោយព្រះមហាក្សត្រកម្ពុជា ហើយបានដាក់ស្ថានភាពនយោបាយទៅក្នុងភាពជាប់គាំងមួយ។ ជា​មួយ​នឹង​កម្លាំង​គាំទ្ររបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានបង្ហាញពីឥទ្ធិពលរបស់ខ្លួន នៅក្នុងមហាបាតុកម្មជាច្រើន​ដងរួច​ហើយនោះ គណបក្សសង្គ្រោះជាតិ បានព្យាយាមពាំនាំយកការតវ៉ាររបស់ខ្លួន នៅថ្ងៃនេះទៅកាន់សហគមន៍អន្តរជាតិ ដើម្បី​កុំឲ្យទទួល​ស្គាល់រដ្ឋាភិបាលសព្វថ្ងៃ ដែលមេដឹកនាំគណបក្សនេះ ហៅថា វាត្រូវបានបង្កើតឡើងដោយអធម្មនុញ្ញភាពយ៉ាង​ធ្ងន់ធ្ងរ។

លោក សម រង្ស៊ី បាននិយាយថា លោកជាបេក្ខជននាយករដ្ឋមន្ត្រី បានឈ្នះក្នុងការបោះឆ្នោត ប្រសិនបើការបោះឆ្នោត​នោះ​មានភាពសេរី និងយុត្តិធម៌ពិតប្រាកដ។ លោកបានបន្តថា «តែបេក្ខជនមួយទៀត (លោក ហ៊ុន សែន) បានឈ្នះក្នុងការបោះ​ឆ្នោតប្រកបដោយការលួចបន្លំមួយ។ ខ្ញុំជាប់ឆ្នោត ដោយសារពលរដ្ឋបោះឆ្នោតឲ្យ និងមានសាលក្រមប្រជាជន ជាអ្នក​វិន្និច្ឆ័យ។ តែម្នាក់ទៀត បានកញ្ឆក់យកជ័យជំនះនេះ ហើយបានឡើងកាន់អំណាច ដោយខុសច្បាប់ និងពោរពេញ​ទៅ​ដោយអធម្មនុញ្ញភាព។ និយាយឲ្យខ្លី ម្នាក់នោះ គាត់បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញមួយយ៉ាងពិតប្រាកដ។»

ឆ្លើយតបនឹងសំនួររបស់អ្នកការសែត ដែលសួរពីការទទួលខុសត្រូវ​មួយដ៏ធំ ទាក់ទងនឹងធ្វើឲ្យមានស្ងានការណ៍ជាប់គាំង នៅក្នុងប្រទេសរបស់លោកនោះ ប្រធានគណបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា «ជាពេលវេលា សម្រាប់ប្រទេស​កម្ពុជា​ងើប​ចេញពីរបបគ្រប់គ្រងតាមបែបកុំម្មុយនីសមួយ ដែលបានបំផ្លាញប្រទេសជាតិ និងបានធ្វើឲ្យប្រជាជនរងគ្រោះជាច្រើន»។ លោក សម រង្ស៊ី ថែមទាំងបានជឿជាក់ថា គណបក្សរបស់លោកមានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋ​នៅ​តាមមជ្ឈដ្ឋានទូទៅមួយ ជាពិសេសយុវជនជំនាន់ក្រោយ ដែលចង់បានការ«ផ្លាស់ប្ដូរ» និងហ៊ានប្រឈមមុខ មិនដូចក្រុម​អ្នកកាន់អំណាចសព្វថ្ងៃ ដែលប្រកាសថាខ្លួនឈ្នះឆ្នោត តែបែរជានៅ«រួញខ្លួន»តែពីក្រោយ រថក្រោះ ទាហាន និងរនាំង​បន្លាលួស​ប៉ុណ្ណោះនោះទេ។

តើលោក មានអារម្មណ៍ថា សហគមន៍អន្តរជាតិ បានក្បត់លោកមួយចំនួនទេ? «ដោយសារតែពួកគេទាំងនោះមិនដឹង» លោក សម រង្ស៊ីបានឆ្លើយយ៉ាងដូច្នេះ ដោយបានគូសបញ្ជាក់ពីកត្តព្វកិច្ចរបស់សហគមន៍អន្តរជាតិ ដូចមានចែង​នៅក្នុង​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលត្រូវធានាឲ្យមានប្រទេសកម្ពុជាមួយ ប្រជាធិបតេយ្យ សេរី និងពហុបក្ស។ លោកបានបន្ថែមថា សកម្មភាពបច្ចុប្បន្នរបស់គណបក្សរបស់លោក ដែលកំពុងដើរប្រមូលយកស្នាមមេដៃ​របស់ពលរដ្ឋ​ម្ចាស់ឆ្នោត មានគោលបំណងចង់បង្ហាញទៅអង្គការសហប្រជាជាតិ ដើម្បីសុំឲ្យអង្គការកំពូលមួយនេះ បរិហារពីការបោះ​ឆ្នោតបន្លំមួយ និងការវិល​ត្រឡប់​ទៅរករបបឯកបក្ស (កុំម្មុយនីស) នៃរដ្ឋាភិបាលសព្វថ្ងៃ។

បើទោះជាលោក សម រង្ស៊ី អាចជាបុរសដែល លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា មិនចូលចិត្ត ឬចាត់ទុកជា​សត្រូវដ៏ធំរបស់ពួកគេក៏ដោយ តែមេដឹកនាំគណបក្សប្រឆាំងមិនបានឆ្លើយតបនឹងសំនួរ ដែលសួរថានឹងអាច​មានការស្រុះ​ស្រួល​ណាមួយនោះទេ។ លោកនៅតែអះអាងថា សត្រូវដ៏ធំបំផុតរបស់លោក គឺ«អំពើរពុករលួយ អសមត្ថភាព ការបំផ្លិច​បំផ្លាញធម្មជាតិ កិច្ចសម្បទានដីធ្លីដោយខុសច្បាប់ ដែលគេនិយាយរាល់ថ្ងៃកន្លងមក ហើយយើងកំពុងប្រយុទ្ធប្រឆាំង»៕

សូមទស្សនាកិច្ចសម្ភាសនេះទាំងស្រុង ដូចតទៅ៖

------------------------------------------------
ដោយ ៖ សេក មនោរកុមារ - ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...