ខ្មែរ​កម្ពុជា​ក្រោម នឹង​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​ភ្នំពេញ

សមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ក្នុងគោលបំណងទាមទារឲ្យ ស្វែង​រកយុត្តិធម៌ជូនព្រះសង្ឃ និងប្រជាពលររដ្ឋខ្មែរកម្ពុជាក្រោម ដែលតុលាការរបស់បក្សកុំមុយនីស្តវៀតណាម បានកាត់ទោស​ដាក់ពន្ធនាគារ។ បញ្ហាខ្មែរកម្ពុជាក្រោម ត្រូវបានគេមើលឃើញថាជារឿងស្រួចស្រាលមួយផងដែរ ក្នុងបរិយាកាស​នយោបាយកម្ពុជា ខណៈគណបក្សជំទាស់ ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានលើកឡើង និងសម្តែងការព្រួយបារម្ភ អំពីការរលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើខ្មែរកម្ពុជាក្រោម ពីសំណាក់របបដឹកនាំក្រុងហាណូយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: October 08, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ក្នុងគោលបំណងទាមទារឲ្យ ស្វែង​រកយុត្តិធម៌ជូនព្រះសង្ឃ និងប្រជាពលររដ្ឋខ្មែរកម្ពុជាក្រោម ដែលតុលាការរបស់បក្សកុំមុយនីស្តវៀតណាម បានកាត់ទោស​ដាក់ពន្ធនាគារ។ បញ្ហាខ្មែរកម្ពុជាក្រោម ត្រូវបានគេមើលឃើញថាជារឿងស្រួចស្រាលមួយផងដែរ ក្នុងបរិយាកាស​នយោបាយកម្ពុជា ខណៈគណបក្សជំទាស់ ក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិបានលើកឡើង និងសម្តែងការព្រួយបារម្ភ អំពីការរលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមកលើខ្មែរកម្ពុជាក្រោម ពីសំណាក់របបដឹកនាំក្រុងហាណូយ។


បាតុកម្មទាមទារឲ្យដោះលែង ព្រះសង្ឃខ្មែរក្រោម នៅភ្នំពេញ។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ព្រះចៅអធិការវត្តសាមគ្គីរង្សី និងជាប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ សៀង សុវណ្ណារ៉ា បានឲ្យដឹង​នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នេះថា សមាគមខ្មែរកម្ពុជាក្រោម មានគម្រោងធ្វើបាតុកម្ម នៅមុខ​ស្ថានទូតវៀតណាម​នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ក្នុងគោលបំណងទាមទារ ឲ្យអាជ្ញាធរវៀតណាមដោះលែង​ព្រះសង្ឃ​២អង្គ និងពលរដ្ឋខ្មែរ​កម្ពុជាក្រោមចំនួន៧នាក់ ដែលតុលាការវៀតណាម បានកាត់ទោសឲ្យជាប់ពន្ធនាគារ​ចន្លោះ​ពី១០ខែ​ទៅ៦ឆ្នាំ ដោយចោទ​ប្រកាន់ពីបទបង្ករ ឲ្យមានការខូចខាតសណ្តាប់ធ្នាប់សាធារណៈ ការផ្តល់ព័ត៌មានទៅឲ្យសមាគមខ្មែរ​កម្ពុជាក្រោមនៅ​ក្រៅ​ប្រទេស និងបណ្តាញសារព័ត៌មានក្រៅស្រុក ខណៈពួកគេគ្នានទោសកំហុសអ្វីសោះ។

ព្រះភិក្ខុ សៀង សុវណ្ណរ៉ា អះអាងថា សមាគមខ្មែរកម្ពុជាក្រោមបានដាក់លិខិតស្មើសុំធ្វើបាតុកម្មជាផ្លូវការ ទៅកាន់​សាលា​រាជធានីភ្នំពេញរួចរាល់ហើយ តែមិនទាន់ដឹងថាសាលារាជធានីភ្នំ អនុញ្ញាតឲ្យធ្វើឬយ៉ាងណានោះទេ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ នេះមិនអាចទាក់ទង សុំធ្វើការអត្ថាធិប្បាយចំពោះករណីនេះបានទេ។ តែបើយោងលើក្រុម​អង្គការ​សង្គមស៊ីវិល និងអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បានលើកឡើងកន្លងមកថា រដ្ឋាភិបាលកម្ពុជា​ហាក់ដូចជា​មិនសូវយកចិត្តទុក និងជួយជ្រោមជ្រែង ចំពោះការលើកឡើង និងការទាមទារផ្សេងៗ​របស់ពលរដ្នខ្មែរកម្ពុជាក្រោម​នោះ​ទេ។

តែបើយោងលើមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលនៅជាធរមានក្នុងពេលបច្ចុប្បន្ននេះ បានចែងថា ប្រជាពលរដ្ឋខ្មែរ​មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ច​ព្រម​ព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ ការទទួលសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក អ៊ូ វីរៈ បានពន្យល់ថា មិនថាខ្មែរក្រោម ខ្មែរលើ ឬខ្មែរកណ្តាលនោះទេ ពួក​គេមានសិទ្ធិគ្រប់គ្រាន់ក្នុងការទាមទារតវ៉ា ក្នុងករណីដែលមានការរំលោភបំពាន។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សរូបនេះ អះអាងថា ប្រទេសវៀតណាមជាប្រទេសកុំមុយនីស្ត ដែលមិនបានគោរពសិទ្ធិនយោបាយ សិទ្ធិសាសនា សិទ្ធិវប្បធម៌ ហើយតែងតែធ្វើការគៀបសង្កត់សិទ្ធិពលរដ្ឋ និងមានការរើសអើងចំពោះខ្មែរកម្ពុជាក្រោម។

លោក អ៊ូ វីរៈ បញ្ជាក់ថា៖ «រឿងខ្មែរកម្ពុជាក្រោមជារឿងរសើបជាងគេនៅកម្ពុជា ព្រោះប្រទេសវៀតណាមមាន​ឥទ្ធិពល​មក​លើរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលកម្ពុជាកន្លងមកតែងតែងចាប់បញ្ជូនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម បញ្ជូន​ត្រលប់​ទៅប្រទេសវៀតណាមវិញ ដើម្បីយកចិត្តក្នុងនយោបាយការទូតទៅវិញទៅមក»។

គួរម្លឹកថាព្រះសង្ឃចំនួនបីអង្គ ក្នុងនោះ ព្រះតេជគុណ ថាច់ ធឿន និងព្រះតេជគុណ លីវ នីត្រូវបានអាជ្ញាធរវៀតណាម ខេត្តឃ្លាំង សហការនឹងមេគណៈខេត្ត ចាប់ព្រះកាយ​«ផ្សឹក» កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៣ ដោយចោទថា​ព្រះសង្ឃ​បានទាក់ទង នឹងអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស«ខុសច្បាប់វៀតណាម»៕

---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...