Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សម រង្សី ថា​កាលតិច និង​តូតាល់ បង់​ពន្ធ​ប្រេង​សាំង​ត្រឹម​ត្រូវ

សម រង្សី ថា​កាលតិច និង​តូតាល់ បង់​ពន្ធ​ប្រេង​សាំង​ត្រឹម​ត្រូវ

មកទល់នឹងម៉ោងនេះ តម្លៃ​ប្រេង​សាំង​នៅ​តាម​ស្ថានីយ​នានា ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្លាក់​ចុះ​បន្តិច​ហើយ ពី​មួយ​លីត្រ ជាង៥០០០រៀល មក​នៅ​ត្រឹម​តែ ជាង៤០០០រៀល ប៉ុណ្ណោះ។ ការ​បញ្ចុះ​ថ្លៃ​នេះ បាន​កើត​ឡើង​ដោយ​សេចក្ដី​ប្រកាស​មួយ របស់​​ក្រសួង​​ពាណិជ្ជកម្ម​កម្ពុជា នៅ​​ថ្ងៃ​​ទី​២០ វិច្ឆិកា កំណត់​ពី​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា សម្រាប់​ក្រុមហ៊ុន​​ធ្វើ​​អាជីវកម្ម​ចំនួន​​ប្រាំ និង​បន្ទាប់​ពី​​មាន​​ការ​​ស្នើ​សុំ​ របស់​​អនុ​ប្រធាន​​គណៈកម្មការ​​ទី​៩​​នៃ​រដ្ឋសភា លោក ម៉ៅ មុនីវណ្ណ ដែល​​សុំ​​ឲ្យ​រដ្ឋាភិបាល ពិចារណា​លើ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នេះ កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា។

ប៉ុន្តែបើទោះបីជាមានកាលក់ចុះថ្លៃខ្លះហើយក៏ដោយ ក៏នៅមានស្ថានីយ៍មួយចំនួនទៀត ជាពិសេសស្ថានីយ៍​ប្រេង​ឥន្ធនៈ តូតាល់ (TOTAL) និងកាលតិច (CALTEX) នៅតែលក់ប្រេងសាំងថ្លៃជាង ស្ថានីយ៍ សូគីម៉ិច (SOKIMEX) និងតេលា (TELA) ហើយវាខុសគ្នាប្រមាណ [...]

ក្រឡា​​បញ្ជី​​សាលា​​ដំបូង​បង្ហើប​​ថា​ ខ្លួន​​សម្បូរ​​ការងារ​​ធ្វើ​ណាស់ ក្នុង​ខែ​វិច្ឆិកា​នេះ

ក្រឡា​​បញ្ជី​​សាលា​​ដំបូង​បង្ហើប​​ថា​ ខ្លួន​​សម្បូរ​​ការងារ​​ធ្វើ​ណាស់ ក្នុង​ខែ​វិច្ឆិកា​នេះ

ការចេញដីកា ជា​បន្ត​បន្ទាប់​ដោយ​សាលា​ដំបូង​រាជធានី ប្រឆាំង កោះ​ហៅ កោះ​ឲ្យ​ចូល​ខ្លួន ឬ​ដីកា​ចាប់​ខ្លួន... បាន​ពង្រីក​បរិមាណ​របស់​ខ្លួន​ច្រើន​ឡើង គួរ​ឲ្យ​កត់​សម្គាល់ ខុស​ប្លែក​ពី​ពេល​​កន្លង​មក ដែល​ដូច​ជា​មិន​សូវ​មាន​ការងារ​របៀប​នេះ ចេញ​ព្រមៗ​គ្នា​យ៉ាង​សម្បូរ​បែប​ដូច្នេះ​ទេ។ សំនុំ​រឿង​ក៏​ច្រើន ការ​កោះ​ហៅ​ក៏​ច្រើន រី​ឯ​ការ​កត់​ត្រា​ក៏​ត្រូវ​ធ្វើ​ឲ្យ​ញាប់​ដៃ ជំរុញ​ឲ្យ​មន្ត្រី​សឹង​តែ​គ្រប់ៗ​រូប ក្នុង​សាលា​ដំបូង​មិន​អាច​ដក​ដៃ​រួច ដើម្បី​ដក​ដង្ហើម​បាន។

មន្ត្រីមួយរូប ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​ក្នុង​តួនាទី​ជា​ក្រឡា​បញ្ជី នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ ក្នុង​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​នេះ​ថា រូប​លោក​ផ្ទាល់ ក៏​ដូច​ជា​ក្រឡា​បញ្ជី​មួយ​ចំនួន​ទៀត មាន​ការ​មមាញឹក​ច្រើន និង​ខុស​ប្លែក​ជាង​រាល់​ដង តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក [...]

ការ​​លក់​​ដូរ​នៅ​លើ​ទ្រូង​ផ្លូវ​វេង​​ស្រេង ព្រោះ​គ្មាន​ជម្រើស

ការ​​លក់​​ដូរ​នៅ​លើ​ទ្រូង​ផ្លូវ​វេង​​ស្រេង ព្រោះ​គ្មាន​ជម្រើស

ទោះជាមានកាកសំណល់សំរាម ឬការ​រិះគន់​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​ធ្វើ​ដំណើរ ថា​មាន​ភាព​រញ៉េរ​ញ៉ៃ​ពិបាក​ធ្វើ​ចរាចរណ៍ និង​ដើម្បី​ចំណូល​ដ៏​តិច​តួច​របស់​ពួក​គេនោះ​ក៏​ដោយ តែ​ក្រុម​អាជីវករ​តូច​តាច​ទាំង​នោះ បាន​ជំនះ​ដាក់​តាំង​តូប​លក់​ធ្វើ​អាជីវកម្ម ពាស​ពេញ​ទាំង​ទ្រូង​ផ្លូវ ក្នុង​ភូមិ​ដំណាក់​ធំ​បី នា​ផ្លូវ​វេងស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ការ​យក​ទ្រូង​ផ្លូវ​មក​ប្រើប្រាស់ នៅ​ត្រង់​ចំណុច​លូ​ប្រាំ​នេះ វា​ដូច​ជា​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​គាត់។

អ្នកលក់នៅលើផ្លូវនេះ អ្នកស្រី ឡឹក កុសល់ បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា​ការ​លក់​ដូរ​នៅ​ទី​នេះ អ្នកស្រី​មិន​មាន​ការ​អនុញ្ញាត​ណា​មួយ ឲ្យ​លក់​នោះ​ទេ។ ប៉ុន្តែ​អ្នកស្រី​គ្មាន​ជម្រើស មិន​ដឹង​បាន​កន្លែង​ណា សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត ទើប​នៅ​រកស៊ី​ទាំង​ព្រួយ​បារម្មណ៍ [...]

គល់ បញ្ញា៖ ប្រព័ន្ធ​​បោះ​ឆ្នោត​​ថ្មី ផ្ដល់​​ជំនឿ​​ទុក​​ចិត្ត ៩៨% មិន​​«ខុស​​បច្ចេកទេស»

គល់ បញ្ញា៖ ប្រព័ន្ធ​​បោះ​ឆ្នោត​​ថ្មី ផ្ដល់​​ជំនឿ​​ទុក​​ចិត្ត ៩៨% មិន​​«ខុស​​បច្ចេកទេស»

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ ខុមហ្រ្វែល បាន​បង្ហាញ​ពី​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​​មួយ ដែល​អាច​ជួយ ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ផ្ដល់​ជំនឿ​ទំនុក​ចិត្ត​រហូត​ដល់​ទៅ ៩៨%។ ការ​ថ្លែង​របស់​លោក បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ នៅ​ក្នុង​សិក្ខា​សាលា​មួយ របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា ERA នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ច្រើន​នាក់ តំណាង​សង្គម​ស៊ីវិល និង​តំណាង​គណបក្ស​ជា​ច្រើន​នាក់។

នាយកប្រតិបត្តិនៃអង្គការ ខុមហ្វ្រែល បាន​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​មាន​ជំនាញ​ខាង​កាងារ​បោះ​ឆ្នោត បាន​ដក​ស្រង់ នូវ​បច្ចេកវិទ្យា​​មួយ​ចំនួន​ពី​បរទេស និង​មាន​ការ​សហការ​ជា​មួយ​អ្នក​ជំនាញ​បច្ចេកវិទ្យា​ផង​ដែរ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត។ បច្ចេកវិទ្យា​នោះ នឹង​ផ្ដល់​នូវ​ទំនុក​ចិត្ត រហូត​ដល់​ទៅ ៩៨% ថា​គ្មាន​ឈ្មោះ​ស្ទួន [...]

ជួយ​ឆ្កែ​របស់​ខ្លួន ពី​ការ​រួមរឹត​របស់​ពស់​ថ្លាន់ ដោយ​វិធី​ណា?

ជួយ​ឆ្កែ​របស់​ខ្លួន ពី​ការ​រួមរឹត​របស់​ពស់​ថ្លាន់ ដោយ​វិធី​ណា?

នៅភាគខាងត្បូងប្រទេសឥណ្ឌា ក្នុង​តំបន់ កាណាតាកា (Karnataka) សត្វ​ឆ្កែ​មួយ​ក្បាល បាន​រួច​ខ្លួន​ដោយ​សំណាង​ខ្ពស់ ពី​ការ​រួម​រឹត​យក​ធ្វើ​ជា​ចំណី របស់​សត្វ​ពស់​ថ្លាន់​ដ៏​ធំ ដោយ​សារ​ភាព​ក្លាហាន​របស់​ម្ចាស់​វា ក្នុង​ការ​ចេញ​មក​ជួយ​បង្អើល​ពស់ ឲ្យ​ដក​ខ្លួន​ថយ។

នៅក្នុងវីដេអូខាងក្រោម បើ​មើល​មួយ​ភ្លែត​គេ​នឹង​យល់​ថា សត្វ​ពស់​កំពុង​ប្រើ​ប្រាស់​កម្លាំង​របស់​វា រួម​រឹត​សត្វ​ឆ្កែ ដល់​ថ្នាក់​រើ​ខ្លួន​លែង​រួច​ទៅ​ហើយ។ ប្រសិន​បើ​ការ​រួម​រឹត​នេះ នៅ​បន្ត​ធ្វើ​នោះ សត្វ​ឆ្កែ​អាច​នឹង​ស្ទះ​ដង្ហើម ឬ​បាក់​ឆ្អឹង​ដង​ខ្លួន​ស្លាប់​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​ឡើយ។ ជា​ទម្លាប់​បន្ទាប់​មក សត្វ​ពស់​នឹង​លេប​សត្វ​ឆ្កែ​នេះ ចូល​ទៅ​ក្នុង​ពោះ គ្រាន់​ជា​អាហារ​បាន​មួយ​ពេល។

ប៉ុន្តែម្ចាស់ឆ្កែ បានកាច់បានមែកឈើមួយ រួចយកមកវាយជាច្រើនដង ទៅលើសត្វពស់ មុននឹងសត្វដ៏គួរ​ឲ្យ​ព្រឹព្រួចនេះ សម្រេចចិត្តពន្លាខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...