ជួយ​ឆ្កែ​របស់​ខ្លួន ពី​ការ​រួមរឹត​របស់​ពស់​ថ្លាន់ ដោយ​វិធី​ណា?

តើមានចំណីរបស់ពស់ថ្លាន់ប៉ុន្មាន ដែលត្រូវបានពស់ដ៏ធំរួមរឹតហើយ មិនស្លាប់ តែបែរជាត្រូវបានវាព្រលែងមកវិញនោះ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 21, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅភាគខាងត្បូងប្រទេសឥណ្ឌា ក្នុង​តំបន់ កាណាតាកា (Karnataka) សត្វ​ឆ្កែ​មួយ​ក្បាល បាន​រួច​ខ្លួន​ដោយ​សំណាង​ខ្ពស់ ពី​ការ​រួម​រឹត​យក​ធ្វើ​ជា​ចំណី របស់​សត្វ​ពស់​ថ្លាន់​ដ៏​ធំ ដោយ​សារ​ភាព​ក្លាហាន​របស់​ម្ចាស់​វា ក្នុង​ការ​ចេញ​មក​ជួយ​បង្អើល​ពស់ ឲ្យ​ដក​ខ្លួន​ថយ។

នៅក្នុងវីដេអូខាងក្រោម បើ​មើល​មួយ​ភ្លែត​គេ​នឹង​យល់​ថា សត្វ​ពស់​កំពុង​ប្រើ​ប្រាស់​កម្លាំង​របស់​វា រួម​រឹត​សត្វ​ឆ្កែ ដល់​ថ្នាក់​រើ​ខ្លួន​លែង​រួច​ទៅ​ហើយ។ ប្រសិន​បើ​ការ​រួម​រឹត​នេះ នៅ​បន្ត​ធ្វើ​នោះ សត្វ​ឆ្កែ​អាច​នឹង​ស្ទះ​ដង្ហើម ឬ​បាក់​ឆ្អឹង​ដង​ខ្លួន​ស្លាប់​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន​ឡើយ។ ជា​ទម្លាប់​បន្ទាប់​មក សត្វ​ពស់​នឹង​លេប​សត្វ​ឆ្កែ​នេះ ចូល​ទៅ​ក្នុង​ពោះ គ្រាន់​ជា​អាហារ​បាន​មួយ​ពេល។

ប៉ុន្តែម្ចាស់ឆ្កែ បានកាច់បានមែកឈើមួយ រួចយកមកវាយជាច្រើនដង ទៅលើសត្វពស់ មុននឹងសត្វដ៏គួរ​ឲ្យ​ព្រឹព្រួចនេះ សម្រេចចិត្តពន្លាខ្លួន ព្រលែងសត្វឆ្កែឲ្យងើបដើរចេញមកវិញ៕

ទស្សនាវីដេអូនេះ ដូចតទៅ៖

វីដេអូទាក់ទងផ្សេងទៀត គ្រាន់ជាការយល់ដឹងបន្ថែម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...