Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ផៃ ស៊ីផាន ដេញ អាឡិច តាមហ្វេសប៊ុក

ផៃ ស៊ីផាន ដេញ អាឡិច តាមហ្វេសប៊ុក

«ត្រឡប់ទៅផ្ទះ ក្នុងពេលនេះភ្លាមទៅ លោក អាឡិច» នេះជាឃ្លាដំបូង សរសេរឡើង ដោយគណនីហ្វេសប៊ុក អង្គភាពប្រតិកម្មរហ័ស ដែលគេស្គាល់ថាជាគណនីរបស់លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ នៅមួយថ្ងៃមុនការបិទបញ្ចប់សុពលភាព នៃទិដ្ឋាការរបស់លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ។ លោក អាឡិច ដែលត្រូវបានក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា បដិសេធមិន​បន្ត​ទិដ្ឋាការ ឲ្យលោកទៅទៀត។

ក្រសួងមហាផ្ទៃបានចាត់ទុកលោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិ បានប្រព្រឹត្តខុស​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ [...]

ពិត​ជា​សាហាវ៖ រថយន្ត​បុក​ម៉ូតូ​ប៉ើង​មនុស្ស​ទើរ​លើ​ដំបូល​ផ្ទះ

ពិត​ជា​សាហាវ៖ រថយន្ត​បុក​ម៉ូតូ​ប៉ើង​មនុស្ស​ទើរ​លើ​ដំបូល​ផ្ទះ

គ្រោះថ្នាក់ចរចរណ៍ រថយន្តបុកម៉ូតូ ដែលគេមិននឹងស្មានដល់ ថាវាសាហាវជាងខ្យល់ព្យុះទៅទៀតនោះ បានធ្វើ​ឲ្យបុរសម្នាក់ ខ្ទាតប៉ើកចេញ ពីម៉ូតូបាត់ស្រមោលឈឹង រកមិនឃើញ។ រីឯបុរសម្នាក់ទៀតឈ្មោះ ធឿន ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ផ្ទះលេខ ៣៦៩A ផ្លូវកែវចិន្តា ក្រុម៨ ភូមិ៣ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌជ្រោយចង្វារ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។

បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីចរារចរណ៍ បានពិនិត្យហេតុការណ៍រូចរាល់អស់ហើយ ជនរងគ្រោះឈ្មោះ ធឿន ប៊ុនថន ត្រូវបានសាច់ញាតិ បញ្ជូនយកទៅធ្វើបុណ្យ តាមប្រពៃណីនៅផ្ទះ។ ប៉ុន្តែបុរសម្នាក់ទៀត ដែលជួប​គ្រោះថ្នាក់​ចរាចរណ៍ ជាមួយគ្នានោះដែរ គេមិនឃើញសាកសពរបស់គាត់ នៅកន្លែងកើតហេតុនោះឡើយ បើទោះបីជា​ក្រុម​អាជ្ញាធរ និងប្រជាពលរដ្ឋខំជួយដើរក ក៍មិនឃើញ ព្រោះពេលនោះ វាយប់ពេកទៅហើយ។ រហូតដល់ព្រឹកថ្ងៃទី ១៩ ខែកុម្ភៈនេះ ទើបគេប្រទះឃើញសាកសពបុរស ដែលត្រូវបានរថយន្តបុកមួយទំហឹងនោះ [...]

ផ្ទុះ​រឿង​អាស្រូវ​ប្រកាន់​ពូជ​សាសន៍ នៃ​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ ឆែលស៊ី នៅ​ប៉ារីស (vdo)

ផ្ទុះ​រឿង​អាស្រូវ​ប្រកាន់​ពូជ​សាសន៍ នៃ​អ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ ឆែលស៊ី នៅ​ប៉ារីស (vdo)

វីដេអូនេះ ត្រូវបានផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ នៅលើគេហទំព័រ នៃសារព័ត៌មានអង់គ្លេស ហ្គាដៀន ហើយ​បានធ្វើឲ្យផ្ទុះរឿងអាស្រូវ ឡើងព្រោងព្រាត ទាំងនៅក្នុងប្រទេសបារាំង និងប្រទេសអង់គ្លេស។ ទង្វើនេះ បាន​បង្ខំ​ឲ្យក្រុមបាល់ទាត់ ឆែលស៊ី ដែលបានមកជួបប្រកួតជាមួយក្រុមប៉ារីស (PSG) នៅយប់ថ្ងៃអង្គារ​ដដែល​នោះ ឲ្យចេញមកធ្វើសេចក្ដីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ នូវសកម្មភាព របស់ក្រុមអ្នកគាំទ្ររបស់​ខ្លួន​នេះ។

នៅក្នុងវីដេអូខ្លី ដែលថតដោយ ផូល ណូឡេន (Paul Nolan) ជនជាតិអង់គ្លេស ដែលរស់នៅក្នុងរដ្ឋធានីប៉ារីស គេ​ឃើញ​អ្នកគាំទ្រក្រុមឆែលស៊ី ច្រើនសិបនាក់ បានហ៊ោរកញ្ជៀវ ខណៈពេលដែលពួកគេ បានឡើង​យករថភ្លើង​ក្រោម​ដី នៃរដ្ឋធានីរបស់ប្រទេសបារាំង ដើម្បីធ្វើដំណើរចេញពីស្ថានីយ Richelieu-Drouot  ឆ្ពោះទៅកាន់ពហុ​កីឡា​ដ្ឋាន ដែលមានការប្រកួតបាល់ទាត់ រវាងក្រុមដ៏ល្បីទាំងពីរ។

បុរសស្បែកខ្មៅម្នាក់ [...]

ទិដ្ឋាការ​អាឡិច៖ មន្រ្តី​រដ្ឋាភិបាល និង​​បក្ស​​ប្រឆាំង​ ខ្វែង​​គំនិត​​គ្នា

ទិដ្ឋាការ​អាឡិច៖ មន្រ្តី​រដ្ឋាភិបាល និង​​បក្ស​​ប្រឆាំង​ ខ្វែង​​គំនិត​​គ្នា

គណបក្សសង្រ្គោះជាតិ និងមន្រ្តីរដ្ឋាភិបាលបានបង្ហាញជំហរ និងការយល់ឃើញខុសគ្នាៗ ចំពោះការសម្រេចចិត្ត​របស់រដ្ឋាភិបាល ក្នុងការមិនបន្តទិដ្ឋការ ឱ្យសកម្មជនការពារធនធានធម្មជាតិ នៅតំបន់អារ៉ែង លោកលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson)។ មន្រ្តីរដ្ឋាភិបាលចាត់ទុកថា សកម្ម​ភាព​របស់អាឡិច ដែលបានធ្វើដើម្បីរារាំង គម្រោងក្រុមហ៊ុនស៊ីណូហាយដ្រូ សង់ទំនប់វារីអគ្គិសនី នៅស្ទឹង​ឆាយ​អារ៉ែង គឺជាការជ្រៀតជ្រែក ក្នុងកិច្ចអភិវឌ្ឍន៍។

ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានផ្ញើលិខិតសុំអន្តរាគមន៍ ទៅលោក ស ខេង និងព្រះ​មហា​ក្សត្រ យល់ថា លោក អាឡិច គឺជាសកម្មជនម្នាក់ ក្នុងមជ្ឈដ្ឋានសង្គមស៊ីវិល ដែលបានជួយឱ្យ​សាធារណៈ​មតិ មាន​ការ​ចាប់អារម្មណ៍ចំពោះបញ្ហាបរិស្ថាន ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន កាន់តែ​ច្បាស់។ លោក អាឡិកហ្សង់ដ្រូ ជាមនុស្សស្រលាញ់ និងគោរពវប្បធម៌ខ្មែរ [...]

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ផ្សែង​ហុយ​ដ៏​ធំ​នៅ​លើ​ភព​​ព្រះ​​អង្គារ បង្ក​ចម្ងល់​ដល់​អ្នក​វិទ្យាសាស្ត្រ

ក្នុងរយៈពេល១០ថ្ងៃ ក្រុមអ្នកអវកាសបានសង្កេតឃើញ ដុំ«ពពក»នេះ បានផ្លាស់ប្ដូររូបរាង និងទំហំរបស់វា។ ប៉ុន្មាន​សប្ដាហ៍បន្ទាប់មក ដុំ«ផ្សែង»ជាលើកទីពីរ បានពន្លេចខ្លួនឡើង ហើយវាមានរូបរាងដូចគ្នា ទៅនឹងដុំ​«ផ្សែង»​​លើកទីមួយដែរ។ ដុំផ្សែង ឬ«ពពក»នេះ បានហោះបណ្ដែតខ្លួន រហូតដល់ព្រំដែន ដែលខ័ណ្ឌចែក​រវាង​លំហ​អវកាស និងលំហព័ទ្ធជុំវិញភពព្រះអង្គារ ដែលមានចំងាយប្រមាណ ពី២០០ ទៅ២៥០គីឡូម៉ែត្រ។ អ្នកនឹង​ឃើញការវិវត្តប្ដូររូបរាងនេះ នៅក្នុងរូបថតខាងក្រោម។

ទិដ្ឋភាពដ៏ចម្លែកនេះ បានបង្កការងើងឆ្ងល់ដល់ក្រុមអ្នកវិទ្យាសាស្ត្រ រហូតជំរុញឲ្យពួកគេធ្វើការសិក្សា​ស្រាវជ្រាវ​ដោយម៉ត់ចត់ និងធ្វើសេចក្ដីសន្និដ្ឋាន ចុះផ្សាយនៅក្នុងទស្សនាវដ្ដីអ៊ឺរ៉ុបមួយ ឈ្មោះ Nature។ លោកសាស្ត្រាចារ្យ Agustin Sanchez-Lavega ដែលជាអ្នកចាត់ចែង ពីការស្រាវជ្រាវនេះ បានថ្លែងឡើងថា៖ «នៅកំពស់២៥០​គីឡូម៉ែត្រ ពីភពព្រះអង្គារ ការបែងចែករវាងលំហព័ទ្ធជុំវិញភព និងអវកាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...