Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ហ៊ុន សែន-សម រង្ស៊ី ឈ្លោះគ្នា បែរជាប់បណ្តឹង ហោ ណាំហុង?

ហ៊ុន សែន-សម រង្ស៊ី ឈ្លោះគ្នា បែរជាប់បណ្តឹង ហោ ណាំហុង?

តាមច្បាប់ បុគ្គលណាប្រព្រឹត្តិខុស បុគ្គលនោះត្រូវទទួលទោស។ រីឯបុគ្គលរងគ្រោះ គឺជាអ្នកប្តឹង ហើយប្តឹង​ក្នុង​សាច់រឿង ដែលមានជម្លោះទៀត។ តែនេះ លោក សម រង្ស៊ី វាយត្រូវលោក ហ៊ុន សែន ដែលប្រកាសថា លោក​ជារងគ្រោះនោះ... ស្រាប់តែបែរជាលោក ហោ ណាំហុង ជាអ្នករើករណីបណ្ដឹង ដាក់លោក សម រង្ស៊ី ទៅវិញ។ តើរឿងពិត ជាអ្វី? សូមអាន និងទស្សនា ពីការលើកឡើង របស់មតិមួយចំនួន ដូចខាងក្រោម៖

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែវិច្ឆកា ម្សិលម៉ិញនេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងមិនអាចអនុគ្រោះ ឲ្យលោក សម រង្ស៊ី បានទៀតឡើយ ព្រោះតែមិនគោរពតាមកិច្ចព្រមព្រៀង និងគោរព តាមវប្បធម៌​សន្ទនា​នោះ។

លោកបន្តថា ជាញ៉យដង លោក សម រង្ស៊ី តែងតែធ្វើការសុំ ទោស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នូវ​កំហុស​ឆ្គង​នានា ហើយលោក ហ៊ុន សែន ក៏តែងតែអនុគ្រោះឲ្យរហូតមក។ លោកបន្តថា [...]

សួន សេរីរដ្ឋា ថា សម សារី ជាប់​ឈ្មោះ​ក្បត់​ជាតិ ដើម្បីក្លាយ​ជា​ចារកម្ម​របស់ សីហនុ

សួន សេរីរដ្ឋា ថា សម សារី ជាប់​ឈ្មោះ​ក្បត់​ជាតិ ដើម្បីក្លាយ​ជា​ចារកម្ម​របស់ សីហនុ

កម្តៅនយោយកម្ពុជា បានកើនឡើង ទន្ទឹមនឹងអតីតកាល នៃអ្នកនយោបាយខ្មែរមួយចំនួន ដែលត្រូវបាន​ជីក​កកាយឡើងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈ តាមរយៈវិទ្យុ ទូរទស្សន៍ និង​សារព័ត៌មានមួយចំនួនទៀត ដោយធ្វើការអះអាងថា លោក សម សារី ដែលត្រូវជាឪពុករបស់លោក សម រង្ស៊ី នោះត្រូងបានអង្គព្រះបរមរតនកោដ្ឋ សម្ដេច នរោត្ដម សីហនុ ចោទប្រកាន់ថា ជា«ជនក្បត់ជាតិ»។

សម្រាប់មេដឹកនាំគណបក្សថ្មីមួយរូប នៅប្រទេសកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងតបនឹងការថ្លែង របស់លោក ហ៊ុន សែន ខាងលើនេះថា លោក សម សារី ជាប់ឈ្មោះ ជាជនក្បត់ជាតិ ដើម្បីក្លាយខ្លួន ជា​«ចារកម្ម» របស់សម្ដេច នរោត្ដម សីហនុ។ លោក សេរីរដ្ឋា បានចោទសួរ មកវិញថា៖ «លោក សម សារី ដែល​ត្រូវជាឪពុក របស់លោក សម រង្ស៊ី នោះស្លាប់ដោយរបៀបណា? ហើយមូលហេតុអ្វី បានជាលោក សម រង្ស៊ី ដែល​​ជាកូនបង្កើត មិនហ៊ានសរសេរ ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់លោកឪពុកខ្លួន?»

លោក សួន [...]

មន្រ្តី CNRP ថា​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​គ្មាន​សិទ្ធិ​ដក​«អភ័យឯក​សិទ្ធិ» ពី​តំណាង​រាស្ត្រ​ទេ

មន្រ្តី CNRP ថា​គណៈ​កម្មា​ធិការ​អចិន្រ្តៃយ៍​គ្មាន​សិទ្ធិ​ដក​«អភ័យឯក​សិទ្ធិ» ពី​តំណាង​រាស្ត្រ​ទេ

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយ យ៉ាងប្រញ៉ាប់ប្រញ៉ាល ក្នុងព្រឹកថ្ងៃទី១៦ ខែ​វិច្ឆិកា​កន្លងមក​នេះ ដកនូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា មណ្ឌលកំពង់ចាម នីតិកាល​ទី៥នេះ ពីប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ កិច្ចប្រជុំ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​ដដែល​នេះ បានធ្វើការបដិសេធចោល ​នូវសំណើររបស់សមាជិកសភា មកពីគណបក្សប្រឆាំង ដែលស្នើឲ្យទម្លាក់​ចោល នូវ​ដីកាចាប់ខ្លួនលោក សម រង្ស៊ី នោះ។

ការសម្រេចរបស់ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍នេះ ត្រូវបាន លោក រស់ សួ មន្រ្តីបច្ចេកទេស​ច្បាប់ មកពីគណបក្សសង្គ្រោះជាតិ ចាត់ទុកថាជាការសម្រេច ដោយរំលោភទៅលើរដ្ឋធម្មនុញ្ញ។ ក្នុងកិច្ច​សម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក រស់ សួ បានបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា [...]

សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?

សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?

តើសេក្តីព្រាងច្បាប់ ស្តីពី«ការគ្រប់គ្រង ផលិតផលគ្រឿងស្រវឹង» បានដើរឡើង ទៅដល់កាំជណ្ដើរ​ទី​ប៉ុន្មាន​ហើយ? ដើម្បីឆ្លើយនឹងសំនួរនេះ លោក យ៉ង់ គឹមអេង ដែលជាប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព និងជាសមាជិតក្រុមប្រឹក្សាភិបាល នៃសម្ព័នយុវជន ដើម្បីឯកភាពនិងអភិវឌ្ឍន៍ បាន​និយាយ​ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានព្រាងចប់ តាំងពី ២០១៤ ហើយក៏បាន ដាក់​ជូន​ទៅ​ទីស្តីការ​គណះរដ្ឋមន្រ្តី ដើម្បីប្រជុំអនុម័ត តែត្រូវបានខកខាន រហូតមកដល់ពេលនេះ។

លោកបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយ ការពង្រឹងសិទ្ធិ អំណាចរបស់យុវជននៅប្រទេសកម្ពុជា ដែល​រៀបចំ​ឡើង ដោយសភាយុវជនត្រាប់និងយុវជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានការចូលរួម ពី​សំណាក់​យុវជន ដែលមកពីច្រើនស្ថាប័ន។

តែផ្ទុយទៅវិញ ចំពោះការខកខានអនុម័តច្បាប់នេះ ត្រូវបានលោក គឹមអេង ដាក់សង្ស័យថា មានការ​ជ្រៀត​ជ្រែក [...]

ឆេះ​ផ្ទះ​យាយ​ជី​មួយ​ខ្នង ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ មិន​ដឹង​មូលហេតុ

ឆេះ​ផ្ទះ​យាយ​ជី​មួយ​ខ្នង ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ មិន​ដឹង​មូលហេតុ

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីភ្លើងឆេះនេះ បានកើតឡើងនៅវេលាម៉ោង ១និង​០៥​នាទី រសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រភពបន្តថា ផ្ទះដែលឆេះខាងលើ ជារបស់ដូនជីមួយរូប តែ​បច្ចុប្បន្ន លោកយាយាបានស្លាប់បាត់​ទៅហើយ។ ប៉ុន្តែមានកូនស្រីមេម៉ាយម្នាក់ គឺអ្នកស្រី ចាន់ កែវ កំពុងរស់​នៅ​ជាមួយកូន០៥នាក់ ក្នុងផ្ទះមួយនេះ។

ក្នុងវ័យ៣០ឆ្នាំ អ្នកស្រី ចាន់ កែវ ហៅ អ៊ិន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា មុនពេលកើតហេតុ គាត់មិនបាននៅផ្ទះទេ គឺទៅយកសាច់ញាតិ នៅពោធិ៍ជិនតុង និងយកធៀបការ ទៅអញ្ជើញភ្ញៀវ ក្នុងពិធីរៀប​មង្គលការបងប្អូន។ ក្នុងនោះ អ្នកស្រីបញ្ជាក់ថា បានយកទៅតែកូនពៅម្នាក់ប៉ុណ្ណោះ ក្រៅពីនោះ គេនៅរត់​លេង នៅផ្ទះធម្មតា។ ម្ចាស់ផ្ទះខាងលើ បានឲ្យដឹងដែរថា សម្ភារៈមានទាំងឯកសារកូន ឯកសារអ្នកស្រី រួមនឹង​ប្រាក់​ចំនួន​១លានរៀល និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ត្រូវភ្លើងឆេះអស់ទាំងស្រុង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...