Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជីវប្រវត្តិសង្ខេប នៃជីវិតនយោបាយ របស់ព្រះមហាក្សត្រ ដ៏អស្ចារ្យមួយអង្គ

ជីវប្រវត្តិសង្ខេប នៃជីវិតនយោបាយ របស់ព្រះមហាក្សត្រ ដ៏អស្ចារ្យមួយអង្គ

ជារដ្ឋបុរសមួយរូបដ៏អស្ចារ្យ ប្រចាំសតវត្សទី២០យើងនេះ ដែលលោកនៅជាប់រវល់រហូត តែនៅក្នុងកិច្ចការប្រឈមមុខ យ៉ាងច្រើនសន្ធឹកសន្ធាប់។ អតីតអ្នកការទូតបារាំង និងជាអ្នកជំនាញប្រចាំភូមិភាគអាស៊ី បានផ្ដល់ងារថ្វាយព្រះអង្គថា ជា«មនុស្សចេះចាប់មិនងាយរបូត»។ ព្រះអង្គជាតួអង្គខុសប្លែកពីគេឯង គួរអោយភ្ញាក់ផ្អើល មានកាយវិការដ៏ចំលែក ជាមួយនឹងស្នាមញញឹម និងពាក្យសំដីដូចទឹកហូរ នៃសូរសម្លេងដ៏ស្រួយស្រេះ។ តែព្រះអង្គ បានសោយទីវង្គត ឃ្លាតចេញ​ទៅឆ្ងាយលែងវិលត្រឡប់ កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូលមកព្រឹកថ្ងៃច័ន្ទទី១៥តុលាឆ្នាំ២០១២ នៅមន្ទីពេទ្យប៉េកាំង ប្រទេសចិន ទីកន្លែងដែលព្រះអង្គតែងតែ ធ្វើដំណើរទៅពិគ្រោះសុខភាពជាប្រចាំ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។

មានជីវិតស្របជាមួយនឹងប្រវត្តិសាស្ត្រ [...]

ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ

ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ

នៅក្នុងសេចក្ដីប្រកាសពត៌មាន របស់វិមានប្រធានាធិបតី អេលីហ្សេរ ប្រធានាធិបតីរបស់ប្រទេសបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសកាលពីថ្ងៃច័ន្ទទី ១៥តុលានេះ ថាជា«ទុក្ខដ៏ក្រៀមក្រំ» នៅពេលដែលលោកបានទទួលដំណឹង ពីការសោយទីវង្គតរបស់ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។


អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះញាតិវង្សជិតដិត នៅក្នុងព្រះទីនាំង។

លោកប្រធានាធិបតីបានបន្ថែម ក្នុងសេចក្ដីប្រកាសនោះថា «ខ្ញុំគោរពដល់និមិត្តរូប របស់រដ្ឋបុរសដ៏ធំម្នាក់ ដែលព្រះអង្គ​ បានដើរតួជំនួស អោយវាសនារបស់ប្រទេស និងប្រជាជនរបស់ព្រះអង្គ នៅក្នុងវិញ្ញាសារដ៏សោកសៅបំផុត ប្រចាំសតវត្សន៍ ទី២០នេះ ជាមួយនឹងការស្ដាសន្តិភាពឡើងវិញ [...]

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។


រូបថតនៅឆ្នាំ១៩៥២ ខណៈដែលព្រះអង្គ ទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង។

      • ម៉ោង០២ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គេហទំព័រដើមអំពិល បានផ្សាយអោយដឹងពីដំណឹង «រន្ធត់ និងសោកសៅ» ដោយបានស្រង់សំដីរបស់ លោកញឹក ប៊ុនឆៃ [...]

មនុស្សលោកក្នុងឆ្នាំ៣០១២ មានរូបរាង យ៉ាងដូចម្ដេច ?

មនុស្សលោកក្នុងឆ្នាំ៣០១២ មានរូបរាង យ៉ាងដូចម្ដេច ?

នេះជាការសិក្សាមួយ ដែលនឹងរកមើលថា តើមនុស្សក្នុង១ ០០០ឆ្នាំទៅមុខទៀត នឹងមានរូបរាងយ៉ាងដូចម្ដេច។ តាំងតែ​ពីមនុស្សជាតិបានប្រែក្លាយជា និងមានរូបរាងជាមនុស្សពិតប្រាកដនោះ រាងរៅដងខ្លួន និងផ្ទៃមុខរបស់មនុស្ស មានការ​ប្រែប្រួលជានិច្ចតរៀងមក។ ប៉ុន្ដែការប្រែប្រួលនេះ មិនមានថ្ងៃណានឹងឈប់នៅឡើយ ព្រោះអ្នកឯកទេសខាង គ្រឿងក្នុង​របស់មនុស្ស បានខិតខំ និងកំពុងតែស្វែងយល់ រកមើលថា តើមនុស្សក្នុងជំនាន់ទៅអនាគត នឹងមានរូបរាងយ៉ាងណា។

ទស្សនាវដ្ដី ឌឺសាន់(The Sun)  របស់អង់គ្លេស បានប្រមែប្រមូលគ្រប់ទិន្នន័យទាំងអស់នេះ ហើយបានសំរេចចេញផ្សាយ នូវការប៉ាន់ប្រមាណមួយ សំរាប់មនុស្សនៅក្នុងពេលអនាគត។ ហើយអ្វីដែលយើងស្ដាយនោះ គឺយើងនឹងលែងបាន​ឃើញ​រូបរាងសង្ហាៗ ដូចយ៉ាងកំពូលតារាប្រុសរបស់ហូលីវូដ លោក ប្រេដ ភីដ (Brad Pitt) ឬ ចន្នី ដេប (Johnny Depp) ឬក៏តារា​ប្រុសល្បីម្នាក់ទៀត លោកហ្សស ក្លូន្នី (George Clooney) ហើយ យើងក៏នឹងលែងឃើញមានមនុស្សស្រីស្អាតៗ [...]

ដាណឺម៉ាក៖ បុរសមានលិង្គតូចជាងគេ នឹងឈ្នះអាយហ្វូនមួយ

ដាណឺម៉ាក៖ បុរសមានលិង្គតូចជាងគេ នឹងឈ្នះអាយហ្វូនមួយ

បន្ទាប់ពីបានរៀបចំការប្រលង ប្រកួតបុរសអ្នកមានលិង្គ ដែលស្អាតសង្ហាជាងគេបង្អស់នោះមក ឥឡូវនេះគេហទំព័រ សិចសាស្រ្តដដែលនេះ នៅក្នុងប្រទេសដាណឺម៉ាក បានរៀបចំការប្រកួតមួយទៀត ដើម្បីរកអ្នកឈ្នះជាបុរសណាមួយ ប្រសិនបើបុរសនោះមានប្រដាប់ភេទតូចជាងគេ។ រង្វាន់ដែលទទួលបាន មានទូរស័ព្ទអាយហ្វូនមួយគ្រឿង និងក្ដាបញ្ជា អេឡិចត្រូនិកជាច្រើនផ្សេងទៀត។

សំរាប់អ្នកចូលរួមក្នុងការប្រលងប្រណាំង នៅក្នុងគេហទំព័រនោះ គេមិនសូវជាគេគិតចាប់អារម្មណ៍ប៉ុន្មាននោះទេ ទៅលើ ទំហំរបស់ប្រដាប់ភេទបុរស  តែគេដូចជាអោយសារះសំខាន់ទៅលើ ប្រវែងរបស់វាច្រើនជាង។ ហើយលើកនេះ ការប្រលង ជ្រើសរើស គឺសំដៅលើបុរសណាក៏ដោយ អោយតែមានប្រដាប់ភេទនេះតូច នឹងអាចផ្ញើររូបថតចូលប្រលង ដើម្បីឈ្នះរង្វាន់ ទូរស័ព្ទអាយហ្វូនដ៏ទំនើបមួយគ្រឿង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...