ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ

នៅក្នុងសេចក្ដីប្រកាសពត៌មាន របស់វិមានប្រធានាធិបតី អេលីហ្សេរ ប្រធានាធិបតីរបស់ប្រទេសបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសកាលពីថ្ងៃច័ន្ទទី ១៥តុលានេះ ថាជា«ទុកដ៏ក្រៀមក្រំ» នៅពេលដែលលោកបានទទួលដំណឹង ពីការសោយទីវង្គតរបស់ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 15, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងសេចក្ដីប្រកាសពត៌មាន របស់វិមានប្រធានាធិបតី អេលីហ្សេរ ប្រធានាធិបតីរបស់ប្រទេសបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសកាលពីថ្ងៃច័ន្ទទី ១៥តុលានេះ ថាជា«ទុក្ខដ៏ក្រៀមក្រំ» នៅពេលដែលលោកបានទទួលដំណឹង ពីការសោយទីវង្គតរបស់ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។


អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះញាតិវង្សជិតដិត នៅក្នុងព្រះទីនាំង។

លោកប្រធានាធិបតីបានបន្ថែម ក្នុងសេចក្ដីប្រកាសនោះថា «ខ្ញុំគោរពដល់និមិត្តរូប របស់រដ្ឋបុរសដ៏ធំម្នាក់ ដែលព្រះអង្គ​ បានដើរតួជំនួស អោយវាសនារបស់ប្រទេស និងប្រជាជនរបស់ព្រះអង្គ នៅក្នុងវិញ្ញាសារដ៏សោកសៅបំផុត ប្រចាំសតវត្សន៍ ទី២០នេះ ជាមួយនឹងការស្ដាសន្តិភាពឡើងវិញ ដែលមានប្រទេសបារាំងនៅគាំទ្រព្រះអង្គជារៀងរហូតមក។»

លោកហ្វ្រង់ស៊័រ ហូឡង់ បានបញ្ជាក់ពី «ចំណងទាក់ទងយ៉ាងជ្រាលជ្រៅ និងជាប្រវត្តិសាស្ត្រ ដែលព្រះអង្គ និងប្រទេស បារាំង បានធ្វើរួមគ្នា ហើយដោយសារតែព្រះអង្គនេះហើយ ដែលធ្វើអោយប្រទេស និងប្រជាជននៃប្រជាជាតិទាំងពីរ មានភាពជិតស្និតគ្នានោះ។»

«ក្នុងព្រះបុរមនាម ជាស្ថាបនិកនៃឯករាជ្យភាពរបស់កម្ពុជា និងជាអ្នកការពារមិនដែលនឿយណាយ ប្រទេសរបស់ទ្រង់ នៅចំពោះមុខសហគមន៍អន្តរជាតិ ព្រះបាទនរោត្ដម សីហនុ ជានិមិត្តរូបនៅអាស៊ី នៃខ្សែរបន្ទាត់នយោបាយមួយ ដើម្បីលំនឹង និងអធិបតេយ្យភាព នៃប្រជាជាតិទាំងនោះ។» ប្រធានាធិបតីបារាំងក៏បាន សង្កតធ្ងន់ផងដែរ ថាសម្ដេចនរោត្ដម សីហនុ «ព្រះអង្គជាអ្នកការពារនាំមុខមួយរូប នៃវប្បធម៌ដែលប្រើភាសាបារាំង នៃភាសា សិល្បៈរបស់ទ្រង់ និងប្រកបដោយ ការសំលឹងមើលវែងឆ្ងាយ នៃទំនាក់ទំនងអន្តរជាតិ។»

ព្រះរាជវរបីតាជាតិខ្មែរ ដែលប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ស្រឡាញ់ និងគោរពនោះ បានផុតរលត់សង្ខា ក្នុង ព្រះជន្នាយុ ៨៩ព្រះវស្សា ក្នុងមន្ទីពេទ្យប៉េកាំ នៃប្រទេសចិន កាលពីយប់ថ្ងៃអាទិត្យ ឆ្លងចូលមកថ្ងៃច័ន្ទទី១៥តុលា កន្លងមកនេះ។ ព្រះបុរមសព នឹងត្រូវគេដឹកយាងត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី១៧តុលាខាងមុខ៕

------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...