អគ្គលេខាធិការសហប្រជាជាតិ សំដែងមរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃច័ន្ទទី១៥តុលានេះ នៅទីក្រុងញ៉ូយក ដោយអ្នកនាំពាក្យរបស់ លោក បាន គីមមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖
អតីតព្រះមហាក្សត្រ ធ្វើសេចក្ដីថ្លែង នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៧៩។
លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ សូមសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ទៅដល់ព្រះញាតិវង្ស ទៅដល់រដ្ឋាភិបាល និងជូនដល់ប្រជាជនកម្ពុជា បន្ទាប់ពីការសោយទីវង្គត របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហនុ។ លោកអគ្គលេខាធិការ នៅចងចាំមិនភ្លេច ពីរាជកិច្ចយ៉ាងធំមួយ របស់អតីតព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ ប្រទេសជាតិរបស់ទ្រង់ និងមរតក ដែលព្រះអង្គបានបន្សល់ទុកអោយ ក្នុងនាមជាថ្នាក់ដឹកនាំតែមួយ ដែលមានការ ស្រឡាញ់ចូលចិត្ត ពីសំណាក់ប្រជារាស្ត្រកម្ពុជា និងការគោរព ពីសំណាក់សហគមន៍អន្តរជាតិ។
លោកអគ្គលេខាធិការសង្ឃឹមយ៉ាងមុតមាំថា មរតកដែលបន្សល់ទុកដោយអតីតព្រះរាជា នឹងអនុញ្ញាតិអោយប្រទេសកម្ពុជា បន្តទៅមុខ នូវដំណើរការផ្សះផ្សារជាតិ ជាពិសេសទៅលើកត្តពកិច្ចបន្ត ជាប្រយោជន៍ដល់យុត្តិធម៌៕
-----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ