Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ឃាតកម្ម៖ ទេសចរណ៍​ស្ត្រី​បារាំង​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​កំពត

ឃាតកម្ម៖ ទេសចរណ៍​ស្ត្រី​បារាំង​ម្នាក់ ត្រូវ​បាន​សម្លាប់​នៅ​កំពត

ស្ត្រីវ័យក្មេងជនជាតិបារាំងម្នាក់ ដែលបានទៅសម្រាកវិស្សមកាលនៅប្រទេសកម្ពុជា ត្រូវបានគេរកឃើញស្លាប់ នៅក្នុងស្ទឹង​មួយក្នុងផ្នែកនារតីនៃប្រទេស។ អាជ្ញាធរមានសមត្ថកិច្ច បានប្រកាសប្រាប់អ្នកកាសែត ពីការស៊ើបអង្កេតមួយ ត្រូវបានបើក​ធ្វើកាលពីថ្ងៃច័ន្ទទី១១ខែកុម្ភះនេះ។


ស្ទឹងកំពត។ MONOROOM.info photo/ D.KEO

ហេតុការណ៍កើតឡើងនៅក្នុងខេត្តកំពត នៅជាប់នឹងតំបន់ឆ្នេរសមុទ្រ។ វាជាកន្លែងមួយដែលជាធម្មតា អ្នកទេសចរណ៍​បរទេសភាគច្រើន ដែលមកទស្សនាកម្ពុជា តែងតែទៅលេងកំសាន្ដ។

ជនរងគ្រោះជាស្ត្រីវ័យក្មេងមួយរូប អាយុ២៥ឆ្នាំ ត្រូវបានរកឃើញស្លាប់ រាងកាយអាក្រាត ដោយមានស្នាមរបួស​នៅនឹង​ក្បាល និងនៅដៃទាំងគូរ។ នាយរងនរគបាលខេត្តកំពត លោក អិន ជីវា បាននិយាយបញ្ជាក់ថា «យើងសន្និដ្ឋានថា [...]

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ដេវ៉ីដ វីឡា (David Villa) កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា (Barcelona) បានបង្ហាញភាពអស្ចារ្យ ទៅដល់អ្នក​គាំទ្ររបស់ក្រុម និងគ្រូបង្វឹកឲ្យបានឃើញ ពីសមត្ថភាពលេចធ្លោ របស់គាត់កាលពីថ្ងៃអាទិត្យកន្លងទៅ។


ដេវ៉ីដ វីឡា កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា នៃប្រទេសអេស្ប៉ាញ។

ខ្សែបំរើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានការទាក់ទងទៅនឹងការផ្ទេរចេញពីទឹកដី នូខេម (Nou Camp) របស់ក្រុម​បាសេឡូណាម្តងរួចមកហើយ នៅកំឡុងពេលនៃទីផ្សារដោះដូរ កីឡាករនាខែមករា។ គាត់បានចាប់ផ្តើម ជាកីឡាករ​ជំរើស​ដំបូង ក្នុងក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុមបាសេឡូណា នៅក្នុងការប្រកួត លីក ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុម កិតាហ្វេ (Getafe)។

[...]
ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានធ្វើ ដំណើរមកទឹកដីអង់គ្លេស ដើម្បីសង្កេតមើលការប្រកួតរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដំណើររបស់គាត់ គឺដើម្បីត្រៀមដល់ការប្រកួត ជើងឯកកំពូលរបស់អ៊ឺរ៉ុប ឆែមពាន លីក (Champions League) នៅថ្ងៃពុធខាងមុខនេះ។ ការប្រកួតរវាងក្រុម រៀលម៉ាឌ្រីដ(អេស្ប៉ាញ) និងក្រុមម៉ែនញូ(អង់គ្លេស) គឺជាការប្រកួតដ៏ធំមួយ ដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ [...]

ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា មាន​ទំនាក់​ទំនង​នឹង​គ្នា?

ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា មាន​ទំនាក់​ទំនង​នឹង​គ្នា?

ស្ដាប់ទៅដូចជាមិនសម តែទស្សនាវដ្ដី ជីវិតនិងរចនា (Life & Style) បានបញ្ជាក់ពីរឿងនេះ គាលពីថ្ងៃទី០៦ខែកុម្ភះកន្លង​ទៅនេះ នៅលើគេហទំព័ររបស់ខ្លួន។


ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់»។

តាមទស្សនាវដ្ដីនេះ កំពូលតារាចម្រៀងទាំងពីរ ដែលមានអាយុខុសគ្នាប្រាំមួយឆ្នាំនោះ ទំនងជាមានទំនាក់ទំនងជាមួយគ្នា កាលពីឆ្នាំ២០១១។ នៅពេលនោះ អ្នកទាំងពីរត្រូវបានគេមើលឃើញថា នៅជិតល្អូកល្អឺននឹងគ្នា ធ្វើអោយគេអាច​ច្រឡំបាន​យ៉ាងងាយ នៅពេលទៅចូលរួម ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់» របស់ក្រុមហ៊ុន អ៊ិនប៊ីអេ (NBA)។ តែរហូត​មកទល់នឹង​បច្ចុប្បន្ននេះ ចំណងទាក់ទងនេះ នៅតែបន្តរហូតមក បើទោះជាគេដឹងថា ជូស្ទីន ប៊េប៊័រ (Justin Bieber) នៅជាមួយនឹង​នាង​កញ្ញាដ៏ប្រិមប្រិយ សេឡេណា [...]

អាមេរិក៖ ស្ត្រីម្នាក់បើកបរ ជា​មួយ​នឹង«ទីទុយ» ជាប់​ក្នុង​ឃ្លុប​ឡាន​ខាង​មុខ (វីដេអូ)

អាមេរិក៖ ស្ត្រីម្នាក់បើកបរ ជា​មួយ​នឹង«ទីទុយ» ជាប់​ក្នុង​ឃ្លុប​ឡាន​ខាង​មុខ (វីដេអូ)

កូណេ វីលៀវ (Coney Williaws) ស្ត្រីដែលជាអ្នកកាន់ចង្កូតរថយន្ដម្នាក់ នៅក្រុងផ្លេនតាសិន (Plantation) ក្នុងរដ្ឋផ្ល័រីដ (Floride) នោះ បានរកឃើញ«អ្នកដំណើរមិនបានអញ្ជើញម្នាក់» នៅក្នុងរថយន្តរបស់នាង៖ សត្វទីទុយ ជាប់នៅក្នុង​ឃ្លុប​ខាងមុខនៃ​រថយន្ដរបស់នាង។


សត្វទីទុយ ជាប់នៅក្នុងឃ្លុប សម្លឹងមើលមកក្រៅ តាមសំណាញ់របាំងរថយន្ដខាងមុខ។ រូបចម្លងពីអេក្រង់វីដេអូ។

ស្ត្រីអ្នកកាន់ចង្កូតនេះ បើករថយន្ដធុន ៤X៤ របស់នាង ទៅកាន់ក្រុងផ្លេនតាសិន ក្នុងរដ្ឋផ្ល័រីដ។ ពេលនោះជាពេលយប់ ដែលងងឹកមើលអ្វីមិនឃើញ ហើយនាងបានជួបបុកនឹងសត្វអ្វីមួយ ដែលនាងបានគិតថា គ្រាន់តែជាសត្វស្លាប​តូចមួយ​ប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើបកូណេបានជ្រើសរើស ការបន្តដំណើររហូតដល់ទិសដៅ ហើយបានចតរថយន្ដ​របស់​នាង ទៅក្នុងចំណតរថយន្ដ ដោយមិនចាប់អារម្មណ៍ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...