Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

លួច​«ចៀម ក ​វែង»​ពី​រោង​សៀក បណ្ដើរ​ឲ្យ​ជិះ​«ត្រាមវេ»​ក្នុង​ក្រុង

លួច​«ចៀម ក ​វែង»​ពី​រោង​សៀក បណ្ដើរ​ឲ្យ​ជិះ​«ត្រាមវេ»​ក្នុង​ក្រុង

ដើម្បីឲ្យមេរៀនដល់យុវជនប្រាំនាក់ ដែលបានលួចសត្វចៀមកវែងពីរោងសៀកខ្លួន លោកចាងហ្វាងក្រុមសៀកបានដាក់​ពាក្យបណ្ដឹងរបស់គាត់ទៅកាន់អាជ្ញាធរ កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ប៉ុន្តែរឿងដែលនិយាយពីការលួច​សត្វ​ចៀម​ដ៏​ស្លូត ហើយបណ្ដើរវាឡើងជិះ«ត្រាមវេ»កាត់ក្រុងនោះ បានធ្វើឲ្យបណ្ដាជនដែលបានដឹង ផ្ទុះសំណើចទប់មិនបាន ហើយ​ទីបំផុតទៅ ចាងហ្វាងក្រុមសៀក បានដកពាក្យបណ្ដឹងរបស់គាត់វិញ នៅថ្ងៃអាទិត្យទី០៣ខែវិច្ឆិកានេះ។


យុវជនទាំងប្រាំនាក់ ថតរូបអនុស្សាវរីយ៍ជាមួយសត្វចៀម កវែង នៅចំណតត្រាមវេ។ (រូបថត ទំព័រហ្វេសប៊ុក)

ចម្លែកពីនេះពីនោះ - រឿងចម្លែកៗក្នុងលោក ចេះតែកើតមាន«ហ្មង» ! ព្រោះជាទូទៅ ការដើរហើរបស់សត្វពាហនះ នៅ​ក្នុងក្រុងទំនើបដែលមានមនុស្សកកកុញ និងចរាចរណ៍ណែនស្ទះនោះ [...]

យ៉ង់ គឹមអេង - បម្រែ​បម្រួល​អាកាសធាតុ៖ រដ្ឋាភិបាល​តែង​ឆ្លើយ​ពង្វៀង​ពី​កំហុស​ខ្លួន

យ៉ង់ គឹមអេង - បម្រែ​បម្រួល​អាកាសធាតុ៖ រដ្ឋាភិបាល​តែង​ឆ្លើយ​ពង្វៀង​ពី​កំហុស​ខ្លួន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបប្រទះបញ្ហាប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍន៍ប្រទេស ហើយត្រូវចំណាយប្រាក់យ៉ាង​ហោចណាស់​ក៏២៥០​លានដុល្លារដែរ ក្នុងមួយឆ្នាំ សម្រាប់គាំទ្រគម្រោងមួយចំនួនដូចជា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កម្មវិធី​យុទ្ធសាស្ត្រសម្រាប់ភាពធន់ទ្រាំនឹងអាកាសធាតុជាដើម។


ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ (រូបភាព truthhasaliberalbias.com)

រាជធានីភ្នំពេញ - បុព្វហេតុ និងភាពងាយរងគ្រោះនៃបញ្ហានេះ ត្រូវបានលោក សាយ សំអាល់ ជារដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ទើបតែតាំងថ្មី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា បណ្តាលមកពី [...]

សាលា​ឧទ្ធរណ៍​«បញ្ជា»​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ បន្ត​ស្វែង​រក​ចាប់​ខ្លួន​ឈូក បណ្ឌិត

សាលា​ឧទ្ធរណ៍​«បញ្ជា»​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ បន្ត​ស្វែង​រក​ចាប់​ខ្លួន​ឈូក បណ្ឌិត

ប្រធានអង្គជំនុំជម្រះនៃតុលាការសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានប្រកាសសម្រេច«តម្កល់»​សាលក្រម​របស់តុលាការសាលាដំបូងខេត្តស្វាយរៀង ក្រោយពីបានបើកសវនាការលើអង្គសេចក្តីកាលពីរសៀលថ្ងៃទី៣១ ខែតុលា​នេះ។ សាលាឧទ្ធរណ៍បាន តម្រូវឲ្យសមត្ថកិច្ចពាក់ព័ន្ធ«បន្តរស្វែងរកចាប់ខ្លួន» លោក ឈូក បណ្ឌិត អតីតអភិបាលក្រុង​បាវិត ដែលបានបាញ់កម្មការិនីបីនាក់ ឲ្យរងបួសធ្ងន់ កាលពីខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត CD)

រាជធានីភ្នំពេញ - ការប្រកាសសាលដីកាសាលាឧទ្ធណ៍ជាសាធារណៈ លើសំនុំរឿងលោក ឈូក បណ្ឌិតនេះ លោកតាំង ស៊ុនឡាយ ប្រធានក្រុមប្រឹក្សា បានឲ្យចៅក្រមប្រឹក្សាលោកលោកអ៊ុំ សារិទ្ធ និងលោកប្លង់ សំណាង [...]

ជូស្ទីន ប៊េប័រ ទៅ​ផ្ទះ​«បន​ស្រី» នៅ​ប្រ៊េស៊ីល?

ជូស្ទីន ប៊េប័រ ទៅ​ផ្ទះ​«បន​ស្រី» នៅ​ប្រ៊េស៊ីល?

តារាចម្រៀងវ័យក្មេងល្បីឈ្មោះ សញ្ជាតិកាណាដា ជូស្ទីន ប៊េប៊័រ (Justin Bieber) ត្រូវបានគេឃើញថាបានចេញពីផ្ទះបន​មួយកន្លែង នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នៅថ្ងៃសុក្រទី០១ខែវិច្ឆិកានេះ ដោយថែមទាំងមានស្រីរកស៊ីផ្លូវភេទ ចំនួន​ពីរ​នាក់បានដើរអបមកជាមួយផង។ នេះជាការផ្សាយឲ្យដឹងរបស់ការសែតញ៉ូយកប៉ុស្ដ៍ (New York Post) នៅចុងសប្ដាហ៍នេះ ដែលធ្វើឲ្យពួកអ្នកឈ្លក់វង្វេង នឹងអ្នកចម្រៀងវ័យ១៩ឆ្នាំនេះ ធ្លាក់ថ្លើមមិនតិចទេ។


ជូស្ទីនប៊ែប៊័រ ហ៊ំក្បាលនឹងកំណាត់ស ចេញពីផ្ទះបនស្រី នៅទីក្រុងរីយ៉ូប្រទេសប្រស៊ី នៅយប់ថ្ងៃសុក្រទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣។ (រូបថត AKM-GSI)

ព័ត៌មានតារា - ព័ត៌មានរបស់តារារូបនេះ ចាប់ផ្ដើមផ្សាយពាសពេញពិភពលោក ធ្វើឲ្យនរណាៗក៏មានការភ្ញាក់ផ្អើលដែរ។ បើមិនចង់ឲ្យមានការភ្ញាក់ផ្អើល [...]

បាញ់​បោះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡូសអេនជឺឡេស៖ ខ្មាន់​កាំភ្លើង​ចង់​ធ្វើ​ឲ្យ​តក់​ស្លុត

បាញ់​បោះ​នៅ​ព្រលាន​យន្ដហោះ​ក្រុង​ឡូសអេនជឺឡេស៖ ខ្មាន់​កាំភ្លើង​ចង់​ធ្វើ​ឲ្យ​តក់​ស្លុត

ខ្មាន់កាំភ្លើងដែលបានបើកការបាញ់ប្រហារ នៅក្នុងព្រលានយន្ដហោះនៃទីក្រុងឡូសអេនជឺឡេស ដោយបានសម្លាប់​ភ្នាក់ងារសន្តិសុខមួយរូប របួសជាច្រើននាក់ផ្សេងទៀត និងបង្កឲ្យមានការតក់ស្លុតនៅក្នុងចំណោមអ្នកដំណើរ មាន​គម្រោងចង់សម្លាប់កងរក្សាសន្តិសុខប្រចាំនៅព្រលានយន្ដហោះនោះ ច្រើននាក់ផ្សេងទៀត ដែលសុទ្ធសឹងជាបុគ្គលិក របស់ភ្នាក់ងារសន្តិសុខផ្នែកដឹកជញ្ជូន។ នេះបើតាមចង្អុញបង្ហាញ ពីសំណាក់នគរបាលសហព័ន្ធសហរដ្ឋអាមេរិក។


កន្លែងកើតហេតុ នៅក្នុងព្រលានយន្ដហោះក្រុងឡូសអេនជឺឡេស និងរូបថតខ្មាន់កាំភ្លើង។ (រូបថត AP)

បទល្មើស - ក្រដាសសរសេរដោយដៃមួយសន្លឹក ដែលត្រូវបានរកឃើញនៅក្នុងស្ប៉ោងដែលដាក់កាំភ្លើង ចូលមក​ក្នុង​ព្រលានយន្ដហោះនោះ បង្ហាញថាជនដែលបានបើកការបាញ់ប្រហារ និងបានធ្វើឲ្យជើងហោះហើរជាច្រើន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...