យ៉ង់ គឹមអេង - បម្រែ​បម្រួល​អាកាសធាតុ៖ រដ្ឋាភិបាល​តែង​ឆ្លើយ​ពង្វៀង​ពី​កំហុស​ខ្លួន

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបប្រទះបញ្ហាប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍន៍ប្រទេស ហើយត្រូវចំណាយប្រាក់យ៉ាង​ហោចណាស់​ក៏២៥០​លានដុល្លារដែរ ក្នុងមួយឆ្នាំ សម្រាប់គាំទ្រគម្រោងមួយចំនួនដូចជា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កម្មវិធី​យុទ្ធសាស្ត្រសម្រាប់ភាពធន់ទ្រាំនឹងអាកាសធាតុជាដើម។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: November 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានជួបប្រទះបញ្ហាប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងដំណើរការអភិវឌ្ឍន៍ប្រទេស ហើយត្រូវចំណាយប្រាក់យ៉ាង​ហោចណាស់​ក៏២៥០​លានដុល្លារដែរ ក្នុងមួយឆ្នាំ សម្រាប់គាំទ្រគម្រោងមួយចំនួនដូចជា សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា កម្មវិធី​យុទ្ធសាស្ត្រសម្រាប់ភាពធន់ទ្រាំនឹងអាកាសធាតុជាដើម។


ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ (រូបភាព truthhasaliberalbias.com)

រាជធានីភ្នំពេញ - បុព្វហេតុ និងភាពងាយរងគ្រោះនៃបញ្ហានេះ ត្រូវបានលោក សាយ សំអាល់ ជារដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ទើបតែតាំងថ្មី បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា បណ្តាលមកពី កត្តាសំខាន់ៗមួយចំនួន ដូចជា សេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើកសិកម្ម ភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធនានា ទាំងធនធានមនុស្ស និង​ហិរញ្ញវត្ថុ និងខ្វះបចេ្ចកទេសសមស្រប សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

លោក សាយ សំអាល់ លើកឡើងថា រដ្ឋាភិបាលកម្ពុជានឹងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្រ្ត​ឆ្លើយតបនឹង​ការ​ប្រែប្រួល អាកាសធាតុកម្ពុជា ដែលនឹងក្លាយជាឯកសារផែនការយោងពិស្តារ របស់កម្ពុជាទៅថ្ងៃអនាគតដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។ ការលើកឡើងរបស់លោក សាយ សំអាល់ ស្របពេលដែលរដ្ឋភិបាលកម្ពុជា តាមរយៈ​ក្រសួងបរិស្ថាននឹងរៀបចំវេទិការ ថ្នាក់ជាតិលើកទី៣ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានរយៈពេល៣ថ្ងៃ ដោយចាប់​ផ្តើមពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៣ ក្រោមប្រធានបទ «ធ្វើសកម្មភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយចីរភាព ក្នុង​បរិបទនៃការប្រែប្រួលអាកាសធាតុ»។

ជុំវិញករណីនេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានពន្យល់ថា បុព្វហេតុ និងភាពងាយរងគ្រោះ ពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា គឺមិនមែនមានត្រឹមតែការលើកឡើងរបស់ លោក សាយ សំអាល់ នោះទេ ការលើកឡើងនោះ វាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ ព្រោះរដ្ឋាភិបាល តែងតែឆ្លើយពង្វៀង ពីកំហុសរបស់ខ្លួន។

ប្រធានមជ្ឈមណ្ឌលរូបនេះ បានអះអាងថា បញ្ហាទាំងនេះគឺជាចំណុចខ្វះខាតរបស់រដ្ឋាភិបាលកម្ពុជា ដែលបណ្តាលឲ្យមាន ការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ ព្រោះការកាប់បំផ្លាញព្រៃឈើ គឺជាមូលហេតុចម្បងនាំឲ្យបញ្ហាទាំងនេះ។

លោក យ៉ង់ គឹមអេង លើកឡើងថា ទន្ទឹមនឹងការកាប់បំផ្លាញព្រៃឈើ ក៏មានបញ្ហាផ្សេងៗទៀតជាច្រើន ដែលនាំឲ្យមាន​ការ​ប្រែប្រួលអាកាសធាតុដែរ ដូចជា ការបង្កើតរោងចក្រ ឧស្ម័នផ្ទះកញ្ចក់ ជាដើម។ តែបញ្ហានៅត្រង់ថា ការបង្កើតរោងចក្រ គឺជាផលប្រយោជន៍រួម ព្រោះបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជា រីឯការកាប់បំផ្លាញព្រៃឈើ គឺជាផលប្រយោជន៍​របស់​បុគ្គល និងបក្សពួក៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...