សម រង្ស៊ី ទូលព្រះរាជាថា សភាកម្ពុជាមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋទាំងមូល
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រថា រដ្ឋសភាបច្ចុប្បន្នដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មិនមែនជាសភាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ព្រោះសភានេះគឺជាសភាឯកបក្ស ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។

លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
នយោបាយ - លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមានតំណាងរាស្រ្តគ្រប់ចំនួន១២០រូប [...]

