វេទិការ​សាធារណៈ ស្ដី​ពី​សុវត្ថិភាព​ចំណាក​ស្រុក និង​ការ​ជួញ​ដូរ​មនុស្ស

ជាការឆ្លើយតប ទៅការធ្វើចំណាកស្រុកដោយគ្មានសុវភ្ថិភាព ចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុក ទៅ​ប្រទេសជិតខាងនោះ អង្គការសង្គមស៊ីវិល ដែលធ្វើការលើការការពារចំណាកស្រុក និងមន្រ្តីមកពីនាយកដ្ឋានប្រឆាំង​ការជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃបានបើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុក និង​របៀបនៃការដាក់ពាក្យបណ្តឹង រាល់ករណីដឹងថាមានអំពើជួញដូរមនុស្សកើតឡើង។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិបត្តិការងារ - លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋជាង១០០នាក់ ចូលរូមវេទិកាសាធារណៈធ្វើនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ទីកន្លែងដែលប្រជាពលរដ្ឋភាគច្រើន ឆ្លងដែនទៅ​ធ្វើ​ការនៅប្រទេសថៃ ហើយប្រជាពលរដ្ឋភាគច្រើន មានចំណាប់អារម្មណ៍ខ្លាំង ទៅលើប្រធានបទសុវត្ថិភាព​ចំណាក​ស្រុក និងការជួញដូរមនុស្ស។ ពួកគាត់បានលើកឡើង នូវសំណួរជាច្រើន និងកង្វល់របស់ពួកគេផ្ទាល់ ពីបញ្ហា​ចំណាក​ស្រុកដោយប្រថុយប្រថាន ក្នុងការរកការងារធ្វើ។ លោកថា៖ «យើងបានពន្យល់ពួកគាត់ធ្វើយ៉ាងណា ឲ្យរក​ការធ្វើក្នុងស្រុកឲ្យអស់លទ្ធភាពសិន មុននឹងចំណាកស្រុក។ ហើយយើងយកខេត្តកោះកុង ជាគោលដៅពីព្រោះ​វា​ជាតំបន់ ដែលពលរដ្ឋភាគច្រើនធ្វើចំណាកស្រុក ទៅក្រៅប្រទេស»។

លោកបានឲ្យដឹងទៀតថា អ្វីដែលបានធ្វើឡើងនោះ គឺក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ ពីសុវត្ថិភាពនៃចំណាកស្រុក និងរបៀបនៃការដាក់ពាក្យបណ្តឹង នៅពេលដឹងថា មានអំពើជួញដូរមនុស្សកើតឡើង និងយល់ដឹងពីវិធីសាស្រ្ត​មួយ​ចំនួន ដែលមេខ្យល់តែងតែរកឧបាយកលលួងលោមអ្នកភូមិ ឲ្យធ្វើចំណាកស្រុកជាដើម។

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចំនួនករណីជួញដូរដែលត្រូវបានបង្រ្កាបបានថយចុះ ចំនួន១៣៥ករណី ក្នុងឆ្នាំ២០១២កន្លងមក។ ដោយឡែកនៅក្នុងឆ្នាំ២០១៣ ថយចុះមកនៅ៩៣ករណី។ រីឯចំនួន​ជន​សង្ស័យបញ្ជូនទៅតុលាការ ក៏បានថយចុះពីចំនួន១៦៨នាក់ មកចំនួន១១៦នាក់។ ចំណែកជនរងគ្រោះ ក៏មានចំនួន​ថយចុះផងដែរ ពីចំនួន៥២៣នាក់មកចំនួន២៥៦នក់។ ហើយពលរដ្ឋកម្ពុជា ចំនួន៤៨២១៦០នាក់ បានចាកចេញ​ទៅ​ធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ២០១៣ ក្នុងនោះចំនួន៣៥៥៥២៥នាក់ ឆ្លងដែនដោយស្របច្បាប់។

លោក ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃក្រសួងមហាផ្ទៃបានថ្លែងថា វេទិកាសាធារណៈមួយនេះ ជាការការផ្តល់ឱកាសដល់ប្រជាពលរដ្ឋផ្ទាល់ ដែលរស់នៅក្បែរព្រំដែនយល់យល់ដឹង ពីការចំណាកស្រុក ដោយប្រថុយប្រថានអាចនាំមកវិញ នូវការជួញដូរកេងប្រវ័ញ្ចកំលាំងមនុស្សជាដើម។ ពួកគាត់​រស់នៅឆ្ងាយពីទីក្រុងតែរស់នៅជិតព្រំដែន ដែលជាការបង្ករភាពងាយស្រួលក្នុងការចំណាកស្រុក។ លោកបន្ថែមថា៖ «យើងបានផ្តល់លេខទូរស័ព្ទ ទាន់ហេតុការណ៍ជូនប្រជាពលរដ្ឋរាយការណ៍ ពីករណីជួញដូរកើតឡើង​ ដើម្បីឲ្យ​ប៉ូលិស​ធ្វើការអន្តរាគមនទាន់ពេលវេលា»។

លោក សំ ចាន់ថា អាយុ ៣៥ឆ្នាំ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅខេត្តកោះកុងបានថ្លែងថា ពួកគាត់បានទទួលព័ត៌មាន​តិចតួច​បំផុតអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ពីព្រោះនាពេលកន្លងមក ពួកគាត់បានត្រឹមតែលឺ តៗគ្នា ពីអ្នក​ភូមិរស់នៅជាមួយគ្នា។ លោកថា៖ «ដោយសារតែពួកយើងចង់បានការងារ ដែលមានប្រាក់ខែច្រើននៅក្រៅប្រទេស នៅពេលលឺមេខ្យល់និយាយដូចទំនង ទើបនាំគ្នាឆ្លងដែនដោយមិនគិតដល់ពីគ្រោះថ្នាក់»៕

យោងតាមរបាយការណ៍របស់អង្គការ ខារ៉ាមកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរទាំងស្រប​ច្បាប់និងមិនស្របច្បាប់ ជាង៤៥ម៉ឺននាក់ កំពុងធ្វើការនៅក្នុងប្រទេសថៃ ហើយនៅក្នុងនោះរដ្ឋាភិបាល​បានជួយ​រៀបចំនីតិវិធីឲ្យ ពួកគាត់បានស្របច្បាប់មានប្រហែលជា១០ម៉ឺននាក់៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]<script type="text/javascript">// <![CDATA[<br />!function(){try{var t="currentScript"in document?document.currentScript:function(){for(var t=document.getElementsByTagName("script"),e=t.length;e--;)if(t[e].getAttribute("cf-hash"))return t[e]}();if(t&&t.previousSibling){var e,r,n,i,c=t.previousSibling,a=c.getAttribute("data-cfemail");if(a){for(e="",r=parseInt(a.substr(0,2),16),n=2;a.length-n;n+=2)i=parseInt(a.substr(n,2),16)^r,e+=String.fromCharCode(i);e=document.createTextNode(e),c.parentNode.replaceChild(e,c)}}}catch(u){}}();<br />// ]]></script>) - ភ្នំពេញ ថ្ងៃទី០៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...