សង្គម​ស៊ីវិល​ជាង ៨០ និង​ពលរដ្ឋ​រាប់​រយ ស្នើ​ឲ្យ​រដ្ឋសភា​ជួយ អាឡិច

អេឡិច អស់សិទ្ធរស់នៅលើទឹកដីកម្ពុជា ត្រឹមថ្ងៃទី ២០ កុម្ភៈនេះ ប៉ុន្តែបែជាមានការកើនឡើង នូវចំនួនអ្នកគាំទ្រ ឲ្យលោករស់នៅប្រទេសនេះ បន្តទៀតទៅវិញ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ អង្គការសង្គមស៊ីវិល រហូតដល់ជាង ៨០ ស្ថាប័ន និងមានប្រជាពលរដ្ឋរាប់រយនាក់ទៀត បានស្វែងរកអន្តរាគមន៍ ជួយឲ្យលោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) អនុប្រធាន អង្គការចលនាមាតាធម្មជាតិ បាននៅក្នុងប្រទេសកម្ពុជាជាបន្តទៅទៀ។ សេចក្តីថ្លែងការណ៍រួមមួយ ស្ដីពីបញ្ហានេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិលទាំងនោះ យកទៅដាក់នៅរដ្ឋសភាជាតិ កាលព្រឹកម៉ិញនេះ ដើម្បីឲ្យរដ្ឋសភា ជួយដោះស្រាយបញ្ហានេះ និងស្នើរឲ្យអេឡិចបន្តទិដ្ឋាការ។

លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា បានប្រាប់បណ្តាអ្នកសារព័ត៌មាន ក្នុងអំឡុងពេលដែលលោក កំពុងឈរចាំដាក់ញត្តិ នៅខាងមុខរដ្ឋសភា ថា ក្រុមលោកមករដ្ឋសភាថ្ងៃនេះ ដើម្បីចង់ឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ពាក់ព័ន្ធនឹងផលចំណេញ និងផលខាតមួយចំនួន ប្រសិនបើរដ្ឋាភិបាលបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។ លោកបន្តថា ការដាក់ញតិ្តជូនរដ្ឋសភានេះ មិនត្រឹមតែមានសង្គមស៊ីវិលនោះទេ ប៉ុន្តែរដ្ឋសភាខ្លួនឯងនោះវិញ ក៍បានដាក់ញត្តិជូនរដ្ឋាភិបាល និងបានដាក់ញត្តិជូនព្រះមហាក្សត្ររួចហើយដែរ តាមរយៈលោកអនុប្រធានទី ១ នៃរដ្ឋសភា។ លោកថា ក្រុមសមាគម និងសង្គមស៊ីវិលទាំងអស់ ១១៣ ស្ថាប័ន សុទ្ធតែចង់ឲ្យលោក អេឡិច បន្តទិដ្ឋាការរស់នៅកម្ពុជា។

ប្រធានបណ្តាញយុវជនរូបនេះ បាននិយាយបន្ថែមទៀតថា ការសម្រេចចិត្តរបស់រដ្ឋាភិបាល ដែលបណ្តេញលោក អាឡិច ចេញ ជាការសម្រចចិត្ត ដែលលំអៀតបំផុត ហើយមិនមានការអនុវត្តច្បាប់បានត្រឹមត្រូវនោះទេ សំរាប់ប្រទេសកម្ពុជា។ លោកថា លោកនឹងតាមដានមើល រាល់ការអនុវត្តទៅលើការបន្តទិដ្ឋាការ ឲ្យលោក អាឡិច ហើយលោកនឹងធ្វើសកម្មភាពបន្តបន្ទាប់ទៀត ចំពោះរឿងនេះ។

លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់របស់សមាគម ការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងនៅមុខរដ្ឋសភាជាតិព្រឹកនេះដែរថា ការមិនបន្តទិដ្ឋាការ ឲ្យ អាឡិច រស់នៅកម្ពុជាបន្តគឺជាការំលោភច្បាប់ ពីព្រោះច្បាប់ស្តីអំពីជនអន្តោរប្រវេសន៍ គេបានបែងចែកជាបីផ្សេងៗគ្នា ទីមួយ គឺជនបរទេសអន្តោរប្រវេសន៍ ទីពីរជនបរទេស មិនអន្តោរប្រវេសន៍ និងទី៣ជនបរទេសជាវិនយោគិន។ ហើយអាឡិច ជាជនបរទេសមិនអន្តោរប្រវេសន៍ បើនិយាយពីចំនុចទីពីរ នៅក្នុងច្បាប់ស្តីអំពីជនអន្តោរប្រវេសន៍នោះ។ ដូច្នេះរដ្ឋគ្មានសិទ្ធដេញជននោះចេញ ពីប្រទេសរបស់ខ្លួននោះទេ ព្រោះលោក អាឡិច មកកម្ពុជា ដោយមានវីសារ ជាវីសារមិនអន្តោប្រវេសន៍។

» អត្ថបទដែលទាក់ទងនឹងការថ្លែងរបស់លោក នី ចរិយា ដោយចុចលើទីនេះ

ក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុកលោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មតា បានប្រព្រឹត្តខុស​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ នេះបើ​តាម​លិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...