នី ចរិយា៖ ការ​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ អាឡិច ជា​ការ​រំលោភ​ច្បាប់

លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) អនុប្រធាន អង្គការចលនាមាតាធម្មជាតិ ជាជនបរទេស«មិនអន្តោរប្រវេសន៍»។ បើតាមលោក នី ចរិយា មន្ត្រីច្បាប់ ខាងការឃ្លាំមើលសិទ្ធិមនុស្ស ដោយ​យោង​ទៅ​លើ​ច្បាប់​ស្ដី​ពី​អន្តោរប្រវេសន៍ របស់​ប្រទេស​កម្ពុជា។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ២០ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 20, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការមិនបន្តទិដ្ឋាការ ឲ្យ អាឡិច រស់នៅកម្ពុជាបន្ត គឺជាការំលោភច្បាប់។ នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់របស់សមាគម ការពារសិទ្ធិមនុស្ស អាដហុក ថ្លែងនៅមុខរដ្ឋសភា​ជាតិ​ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ។

លោក ចរិយា បានពន្យល់ថា ច្បាប់ស្តីអំពីជនអន្តោរប្រវេសន៍ បានបែងចែកជាបីផ្សេងៗគ្នា ទីមួយ គឺជនបរទេស​អន្តោរប្រវេសន៍ ទីពីរជនបរទេស មិនអន្តោរប្រវេសន៍ និងទី៣ជនបរទេសជាវិនយោគិន។ ហើយអាឡិច ជាជន​បរទេសមិនអន្តោរប្រវេសន៍ បើនិយាយពីចំនុចទីពីរ នៅក្នុងច្បាប់ស្តីអំពីជនអន្តោរប្រវេសន៍នោះ។ ដូច្នេះរដ្ឋ​គ្មាន​សិទ្ធិ​ដេញជននេះចេញ ពីប្រទេសរបស់ខ្លួននោះទេ ព្រោះលោក អាឡិច មកកម្ពុជា ដោយមានវីសារ ជាវីសារ​មិន​អន្តោប្រវេសន៍។

លោកបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋមិនអាចបន្តជនបរទេស ឲ្យរស់នៅកម្ពុជាបាន លុះត្រាណាតែជនបរទេសនោះ ចូល​មករស់នៅដោយមិនស្របច្បាប់ ម្យ៉ាងវិញទៀត លោក អាឡិច មិនបានអនុវត្តបទល្មើសផ្សេងៗ ដែលធ្វើឲ្យ​មាន​ផលប៉ះពាល់ ចំពោះប្រទេសកម្ពុជា។ដូច្នេះក្រសួងមហាផ្ទៃ មិនមានហេតុផលអ្វី ក្នុងការមិនបន្តទិដ្ឋាការឲ្យ​លោក អាឡិច នោះឡើយ។

លោកបានរំលឹកបន្ថែមថា អនុប្រធានទី១ នៃរដ្ឋសភាបានថ្វាយញតិ្ត ទៅព្រះមហាក្សត្ររួចទៅហើយ ក្នុងការ​សុំឲ្យ​ព្រះអង្គពិចារណា និងធ្វើអន្តរាគមន៍ ចំពោះការសុំបន្តទិដ្ឋាការរបស់លោក អាឡិច បន្តរស់នៅកម្ពុជាទៀត។ លោក​ថា បើរឿងមួយកំពុងស្ថិតនៅក្នុងព្រះបរមរាជវាំង ដែលព្រះមហាក្សត្រកំពុងធ្វើការដោះស្រាយនោះ ក្រសួង​មហាផ្ទៃមិនគួនឹងអនុវត្តន៍នោះទេ ព្រោះបើអនុវត្តន៍មានន័យថា យើងរំលោភលើអង្គព្រះមហាក្សត្រ និង​ម៉ាក់ងាយ​ទៅដល់ព្រះមហាក្សត្រជាមិនខាន។

ក្រសួងមហាផ្ទៃកម្ពុជា បានចាត់ទុកលោក អាឡិច ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មតា បានប្រព្រឹត្ត​ខុស​ទៅ​នឹង​លក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់​គ្រង​រដ្ឋបាល​សាធារណៈ របស់​អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទ​ផ្លូវ​សាធារណៈ មិនឱ្យ​ក្រុមការងារ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុក​ថ្ម​បាំង។ នេះបើ​តាម​លិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...