អាត់ ធន់៖ ការ​ប្តឹង​របស់​កម្មករ ដោយ​សារ​មាន​«អ្នក​នៅ​ពី​ក្រោយ»

ក្រោយពីការសាកសួររបស់ព្រះរាជអាជ្ញា សាលាដំបូងជាធានីភ្នំពេញនោះមក លោក អាត់ ធន់ បានអះអាងថា លោក​មិនជាប់ពាក់ព័ន្ធអ្វី នឹងការកេងបំបាត់លុយរបស់កម្មករនោះទេ ហើយការចោទប្រកាន់នេះ គ្រាន់តែជាសកម្មភាព​បរិហាកេរ្តិ៍ និងបំបែកបំបាក់ផ្ទៃក្នុង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ០២ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 02, 2014
  • ប្រធានបទ: រឿងអាស្រូវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្នាក់ដឹកនាំ របស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បីរូប​រួម​មាន លោក អាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី បានចូលខ្លួនទៅបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤នេះ ដែលធ្វើឡើងតាមការកោះហៅទៅតុលាការ ដើម្បីឆ្លើយតប នឹងពាក្យ​បណ្តឹងរបស់ កម្មករពីរោងចក្រអ៊ីហ្គាមិន ប្រមាណ៤០នាក់ ដែលមាន បីពាក្យបណ្តឹងផ្សេងគ្នា ប្តឹងពីបទរំលោភ​លើ​សេចក្តីទុកចិត្ត ដោយបានកេងបំបាត់ប្រាក់ឈ្នួល រំលឹករបស់កម្មករ បន្ទាប់មានកិច្ចព្រមព្រៀង​ជាមួយថៅកែរោងចក្រ​អ៊ីហ្គាមិន។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលចូលទៅបំភ្លឺនៅសាលាដំបូង តាម​តាមការកោះហៅរបស់តុលាការ បានប្រាប់អ្នកសាព័ត៌មានថា ការចូលទៅបំភ្លឺព្រឹកមិញនេះ គ្រាន់តែធ្វើតាមការកោះ​ហៅ​របស់ព្រះរាជអាជ្ញាប៉ុណ្ណោះ។ ប្រធានសហជីពរូបនេះ បានបញ្ជាក់បបន្ថែមថា «តាមពិតទៅយើង​អត់មានកេង​បំបាត់របស់គេទេ។ យើងបានប្រាប់រួចហើយថា កម្មករដែលបានបើលុយអោយតាំងពីឆ្នាំ២០០៩ និងឆ្នាំ២០១៣ហ្នឹង បើយើងសរុបទៅបានអស់ហើយ និងមានមួយចំនួនទៀតមានតែបើកលើស តែគេចង់ប្តឹងយើង។»។

លោក អាត់ ធន់បានអោយដឹងទៀតថា មូលហេតុដែលកម្មករប្តឹងលោក ក៏ដូចជា អនុប្រធានពីរនាក់ទៀត ដោយ​សារ​តែវាមានការញុះញង់ពីលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ជាបុគ្គលិកដែលត្រូវបាន​លោកបញ្ឈប់កាល​ពី​ពេលកន្លងទៅ។ រីការចោទប្រកាន់របស់កម្មករនេះ វាគ្រាន់តែជាចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះតែប៉ុណ្នឹងទេ និងចង់​បំបែកបំបាក់ផ្ទៃក្នុងរបស់សហជីព ស៊ីខាវឌូ ដោយមាន«អ្នកនៅពីក្រោយខ្នង»។

ចំណែករឿងការសាកសួររបស់ព្រះរាជអាជ្ញា នៅព្រឹកមិញនេះលោក អាត់ ធន់ បានលើកឡើងថា ខាងសហជីព​មាន​ទាំងរបាយការណ៍ មានការត្រួតពិនិត្យច្បាស់លាស់ ដែលអាចបញ្ជាក់ថា លោកមិនជាប់ពាក់ព័ន្ធដូចការ​ចោទ​ប្រកាន់​នោះទេ «ទាំងចម្លើយរបស់អូឌិត និងចម្លើយដែលពិនិត្យមើលទៅ នឹងអ្វីដែលយើងរៀបចំ ខ្ញុំគិតថាដូច​មិន​មានអី​ពាក់ព័ន្ធដូចការចោទប្រកាន់ទេ»។ មេដឹកនាំកម្មកររូបនេះ ក៏បានសម្តែងការសោកស្តាយ ចំពោះកម្មករនៅរោងចក្រ អ៊ីហ្គាមិន ដែលបានប្តឹងរូបលោកដែរថា «ប្រវត្តិសាស្រ្ត​ស្រុកខ្មែរ (តើ)ដែលមានសហជីពណា ជួយកម្មករអោយ​ចូល​ធ្វើការវិញ បានបើកលុយលើស ហើយមកប្តឹង​យើង​ទៀត ?»

កាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៤ កម្មកររោងចក្រអ៊ីហ្គាមិន លោក ឌួង តុលា ដែលប្រាប់ថា លោកជាជនរងគ្រោះ​ម្នាក់ ពីការរំលោភលើសេចក្តីទុកចិត្តនោះ ធ្លាប់បានអះអាងថា «ប្រសិនបើពួកគាត់ចោទប្រកាន់ពួកខ្ញុំ បិរហារកេរ្ត៍​គាត់មែន សូមអោយគាត់បង្ហាញកិច្ចព្រមព្រៀង និងវិក័យប័ត្រដែលរោងចក្របង្វិលសងកម្មករ។ សូម អោយគាត់​បង្ហាញ​កិច្ចព្រមព្រៀងថា តើកិច្ចព្រមព្រៀងហ្នឹងគេនិយាយយ៉ាងម៉េច សូមអោយបង្ហាញនូវគោលការណ៍ ប្រាក់រំលឹក ដែលក្រុមហ៊ុនត្រូវសងពួកខ្ញុំក្នុងមួយនាក់មានប៉ុន្មាន?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...