ផ្ទុះគំរបម៉ាស៊ីនកិនអុសចំកម្មករម្នាក់ស្លាប់ នៅរោងចក្របោកគក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១០ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 10, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សុវត្ថិភាពក្នុងការងារ មិនមែនជារឿងលេងសើចឡើយ ហើយទាំងនយោជក ទាំងបុគ្គលិកកម្មករ គប្បីមានវិធានការបង្កា មុននឹងហេតុការណ៍ដ៏អាក្រក់ បានកើតឡើង។ ដូចក្នុងករណីកម្មករ ដែលបានរងគ្រោះថ្នាក់ ពីម៉ាស៊ិនកិនអុស រហូតបាត់បង់ជីវិត នៅក្នុងរោងចក្របោកគក់មួយនេះ ជាដើម។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ ០៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
កម្មកររងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា សារឿន អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មិត្តភក្កិជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ គឺមានកម្មករ៥នាក់ នៅផ្នែកឡកិនអុសនេះ។ ចំណែកជនរងគ្រោះ ជាអ្នករុញអុសបញ្ចូលឡ ភ្លាមៗពេលកំពុងបញ្ជូលអុស ស្រាប់តែអ្នក០៤នាក់ផ្សេងទៀត ដើរចេញព្រោះក្តៅ នៅសល់តែជនរងគ្រោះម្នាក់ឯង ស្រាប់តែអុសផ្ទុះចេញ ពីឡត្រូវជនរងគ្រោះតែម្តង។
មន្រ្តីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះពិនិត្យ ដល់កន្លែងកើតហេតុ បានបញ្ជាក់ថា ការផ្ទុះនេះបង្ករឡើង ពីគម្របម៉ាស៊ិនកិនអុស បោកត្រូវក្បាលជនរងគ្រោះ។ គម្របនោះមាន ទំងន់ប្រមាណជា១០០គីឡូក្រាម (ជាដែកសុទ្ធ)។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានមន្ត្រីជំនាញ ប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕