សម្ព័ន្ធសហជីពកម្ពុ​ជា អាច​បន្ត​គំរោង​«ធ្វើ​បាតុកម្ម»​ទារ​តម្លើង​ប្រាក់​ឈ្នូល

លោក ម៉ៃ សុភ័ក្រ្តា អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមប្រជុំផ្ទាល់ជាមួយ សាលារាជធានីភ្នំពេញ បានលើកឡើងថា សហជីបគាត់ត្រូវបាន អនុញ្ញាតឲ្យដឹកនាំកម្មករធ្វើ បាតុកម្មហើយ ក៏ប៉ុន្តែមិនអាចជួបជុំនៅ សួនច្បារមុខតុលាការកំពូល (អតីតរដ្ឋសភា) នោះទេ គឺត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ។ មូលហេតុដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសហជីពដឹកនាំកម្មករ ជួបជុំធ្វើបាតុកម្មនៅសួនច្បារមុខតុលាការកំពូលនោះ ដោយសារតែទីតាំងនោះ នៅជិតព្រះបរមរាជវាំង ដែលជាទីកន្លែងកម្កល់ព្រះបរមសព របស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ: ដូច្នេះហើយសាលាធានីភ្នំពេញ ស្នើរឲ្យសហជីពដឹកនាំកម្មករជួបជុំធ្វើ បាតុកម្មនៅទីលានប្រជាធិបតេយ្យវិញ ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 26, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបរវាងមេដឹកនាំសម្ព័ន្ធសហជីពកម្ពុជា និងមន្ដ្រីរបស់សាលារាជធានីភ្នំពេញ អំពីគម្រោងធ្វើបាតុកម្មរបស់កម្មករ ដើម្បី​ទាមទារដំឡើងប្រាក់ឈ្នូលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៣ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលម៉ិញនេះ។


រូបថតចម្លងពីអេក្រង់ នៃព្រឹត្តិប័ត្ររបស់សម្ព័ន្ធសហជីបកម្ពុជា។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថាការគ្រោងធ្វើកូដកម្មនេះ ពុំមានការកែប្រែទេ ព្រោះខាងសហជីព បានចេញខិតប័ណ្ណផ្សព្វផ្សាយរួចរាល់ហើយ លោកស្រីមិនទាន់មានការកែប្រែអ្វីឡើយ ដោយរង់ចាំ​មើល​នៅ​ពេលកម្មករជួបជុំគ្នាសិន។

ចំណែកលោក ម៉ៃ សុភ័ក្រ្តា អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជា ដែលបានចូលរួមប្រជុំផ្ទាល់ជាមួយ សាលារាជធានី​ភ្នំពេញ បានលើកឡើងថា សហជីពគាត់ត្រូវបាន អនុញ្ញាតឲ្យដឹកនាំកម្មករធ្វើ បាតុកម្មហើយ ក៏ប៉ុន្តែមិនអាចជួបជុំនៅ សួនច្បារមុខតុលាការកំពូល (អតីតរដ្ឋសភា) នោះទេ គឺត្រូវធ្វើនៅទីលានប្រជាធិបតេយ្យ។ មូលហេតុដែល​សាលា​រាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យសហជីពដឹកនាំកម្មករ ជួបជុំធ្វើបាតុកម្មនៅសួនច្បារមុខតុលាការកំពូលនោះ ដោយសារ​តែទីតាំងនោះ នៅជិតព្រះបរមរាជវាំង ដែលជាទីកន្លែងកម្កល់ព្រះបរមសព របស់អតីតព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ: ដូច្នេះហើយសាលាធានីភ្នំពេញ ស្នើរឲ្យសហជីពដឹកនាំកម្មករជួបជុំធ្វើ បាតុកម្មនៅទីលានប្រជាធិបតេយ្យវិញ។

លោកបានយល់ព្រម ធ្វើការជួបជុំ និងសម្តែងមតិ នៅទីលានប្រជាធិបតេយ្យ ដែលមានអ្នកចូលរួមចំនួន ២៥០ នាក់ពី​គ្រប់ខេត្ត-ក្រុង នៅវេលាម៉ោង ៨.៣០នាទីព្រឹក ក្នុងការដាក់ញត្តិជូននាយករដ្ឋមន្ដ្រី និងស្ថាប័នរដ្ឋពាក់ពន្ធ័មួយចំនួនទៀត ទាមទារដំឡើងប្រាក់ឈ្នូលជូនដល់កម្មករ និយោជិតឲ្យដល់១៥០ ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០១៣ ដែលបច្ចុប្បន្ន​នេះទទួលបានប្រាក់ខែគោល តែ៦១ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ ។

ទាក់ទងនឹងការយកញត្តិ ទៅប្រគល់ជូនស្ថាប័នពាក់ព័ន្ធ លោកអះអាងថានឹងពុំមានការដង្ហែក្បួនឡើយ គឺគ្រាន់តែចាត់​តំណាង២០នាក់ ក្នុងការដើរដោយថ្មើរជើង ចាប់ពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅវិថីព្រះស៊ីសុវត្ថិ និងបត់ស្តាំ សំដៅ​ទៅ​ដើមពោធិ៍មុខវត្តបទុមវតី ដើម្បីប្រគល់ញត្តិ ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងបន្តដំណើរតាមសួនមុខវត្តបទុមវតី សំដៅ​ឆ្ពោះទៅវិមានរដ្ឋសភាជាតិ ដើម្បីប្រគល់ញត្តិនេះជាចុងក្រោយ ។

លោកអគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជារូបនេះ បានស្រង់ពាក្យសម្ដីរបស់ លោក កើត ឆែ នាយករដ្ឋបាល​សាលា​រាជធានីភ្នំពេញ ប្រាប់អ្នកសារពត៌មានយ៉ាងដូច្នេះថា សហជីពត្រូវធានាក្នុងការធ្វើបាតុកម្មនេះ ដោយសង្ឈឹម​ថា​ការងារ​នេះ«មិនបំរើ» ឲ្យគណបក្សនយោបាយណាមួយ ឬ«រំខាន»ដល់ព្រះបរមសពព្រះមហាក្សត្រឡើយ ហើយអាជ្ញាធរ​បាន​គម្រាមនឹងមានវិធានការតាមច្បាប់ ប្រសិនបើមិនគោរពតាមការព្រមព្រៀងនៃកិច្ចប្រជុំនេះ ហើយនឹងមិនអនុញ្ញាត​ឲ្យធ្វើ​បន្តទៀតទេ។

សូមបញ្ជាក់ថា សិទ្ធិសំដែងមតិ សិទ្ធិធ្វើបាតុកម្ម របស់ពលរដ្ឋកម្ពុជាគ្រប់រូប មានចែង និងធានាការពារដោយរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា បើទោះជាការសំដែងមតិ ឬការធ្វើបាតុកម្មនោះ មានរូបរាងជាលក្ខណៈសហជីព ឬជាប់ទាក់ទង​មាន​និន្នាការនយោបាយ ទៅគណបក្សណាក៏ដោយ។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន លោក ឈុន សំអូន មន្ត្រីសហជីព និងលោក រ៉ុង បញ្ញា មន្ត្រីសហជីព នៃសម្ព័ន្ធសហជីពកម្ពុជា បានសរសេរ​លិខិតរួមគ្នាមួយច្បាប់ ជូនលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីការរៀបចំបាតុកម្មអហឹង្សាមួយ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ៨:៣០ នាទី ព្រឹក នៅសួនច្បារមុខតុលាការកំពូល (អតីតរដ្ឋសភា) ក្នុងគោល​បំណងទាមទារ«ដំឡើងប្រាក់ឈ្នូលអប្បបរមា» ជូនកម្មករ និយោជិក

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...