Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។


អ្នកនាង ពេជ្រ សេរីរ័ត្ន ពិធីការិនីទូរទស្សន៍។ (រូបថតហ្វេសប៊ុក)

តារាទូរទស្សន៍ - មានទស្សនិកជនជាច្រើន ដែលមានមន្ទិលសង្ស័យ អំពីវត្តមានរបស់អ្នកនាង ពេជ្រ សេរីរ័ត្ន ដែល​ពួកគេឆ្ងល់ថា តើពេលណាទើបលេចវត្តមាន អតីតពិធីការិនី ដ៏មានប្រជាប្រិយភាព នៅក្នុងកញ្ចក់ទូរទស្សន៍ ម៉ាយធីវី ឱ្យពិតប្រាកដទៅ? ខណៈជុំវិញដំណឹងនេះ កន្លងមកនៅមិនទាន់មានការបញ្ជាក់ ពីខាងណានោះទេ [...]

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

យ៉េង វីរៈ និងគល់ បញ្ញា អាច​ជា​សមាជិកគ.ជ.ប ជ្រើស​ដោយ​បក្ស​ប្រឆាំង

ដំណឹងចុងក្រោយ បានបង្ហើបឲ្យបានដឹងថា សមាជិកពីររូបក្នុងចំណោមបួនរូប ដែលជា«កូតា» របស់គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់មកដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អាចជាលោក យ៉េង វីរៈ និងលោក គល់ បញ្ញា មេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការយ៉ាងជិតស្និត ទៅនឹងការ​បោះឆ្នោតកន្លងមកច្រើនឆ្នាំ នៅកម្ពុជា។


លោក យ៉េង វីរៈ (ខាងឆ្វេង) និងលោក គល់ បញ្ញា។ (រូបថត MONOROOM.info/ O. Vary)

សមាជិក គ.ជ.ប - សមាជិកដឹកនាំ គ.ជ.ប បួនរូប ដែលជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ អាចមានពីររូប​ពី​គណបក្សផ្ទាល់តែម្ដង និងពីររូបទៀតចេញពីក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ប្រមុខ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា [...]

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ឌួង ហ្សូរីដា ប្រាប់ ឌីជេ ហេរ៉ូ ឲ្យ​ទៅ​«រៀន​ច្រៀង»​សិន

ក្រោយពីឌីជេដ៏ស្រស់សង្ហា និងពូកែវោហាស័ព្ទ លោកហេរ៉ូ សរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់លោក កាល​ពី​ម្សិលម៉ិញនេះ អំពីការសោកស្តាយ ចំពោះការចាកចេញពីកម្មវិធី ដែលខ្លួនធ្លាប់កាន់ អស់រយៈពេលជិតបីឆ្នាំ បានធ្វើ​ឱ្យទស្សនិកមានការសោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកត្រូវចាកចេញ​ពីកម្មវិធីមួយនេះ។ ប៉ុន្តែកញ្ញា ឌួង ហ្សរីដា ទំនងជាបានបង្ហើប អាថ៌កំបាំង មួយ។


ឌីជេ ហេរ៉ូ និងកញ្ញា ដួង ហ្សូរីដា។ (រូបថតហ្វេសប៊ុក)

តារា - នៅសុខៗ ឌីជេ ហេរ៉ូ ជាពិធីករកំពុងស្រូបយកប្រជាប្រិយភាព ពីទស្សនិកជន បែរជាបាត់មុខពីកម្មវិធី «តន្ត្រី​អាស៊ីអាគ្នេយ៍»ទាំងមិនដឹងមូលហេតុ ដែលធ្វើឱ្យប្រិយមិត្តជាច្រើន មានការងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់ពីតារារូបនេះ [...]

អ្នកណា​ខ្លះ ឈរ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា?

អ្នកណា​ខ្លះ ឈរ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មការ​ទាំង​១០ នៃ​រដ្ឋសភា?

គណបក្សប្រជាជនកម្ពុជា បានរៀបចំរួចជាស្រេចហើយ នូវសមាសភាពគណៈកម្មការជំនាញ ទាំង៥ នៃរដ្ឋសភា និង ប្រធាន អនុប្រធានទី២ នៃរដ្ឋសភា។ ប៉ុន្តែសមាសភាព មកពីខាងគណបក្សសង្គ្រោះជាតិ នៅមិនទាន់បានបង្ហាញជា ផ្លូវការនៅឡើយ។


រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)

រដ្ឋសភា - កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោកជាម យៀប មន្ត្រី​ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា  បានលើកឡើងថា លោក ហេង សំរិន នឹងនៅជាប្រធាន រីឯលោក ងួន ញិល នឹងធ្លាក់មកធ្វើជាអនុប្រធាន២វិញ នៃរដ្ឋសភា។

[...]
រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...