Posts in ‘អត្ថបទមានវីដេអូ’ Category

ស្ពាន​អ្នក​លឿង ជា​ស្ពាន​កាប​យោង​ដំបូង​នៅ​កម្ពុជា (vdo)

ស្ពាន​អ្នក​លឿង ជា​ស្ពាន​កាប​យោង​ដំបូង​នៅ​កម្ពុជា (vdo)

ស្ពាន​អ្នក​លឿង ជា​ស្ពាន​ប្រភេទ​ខ្សែ​កាប​ទី​មួយ​នៅ​កម្ពុជា ដែល​ស្ថាបនា​ឡើង​ដើម្បី​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​១ ដោយ​ឆ្លង​កាត់​ទន្លេ​មេគង្គ​ពី​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល ទៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ ស្ពាន​នេះ​មាន​បណ្តោយ​ប្រវែង ២.២២០ម៉ែត្រ និង​ទទឹង ១៣,៥០ម៉ែត្រ និង​ចំណាយ​ថវិកា​ប្រមាណ​ជា​៩៥​លាន​ដុល្លារ អាមេរិក។ ស្ពាន​អ្នក​លឿង​ ជា​ស្ពាន​ទី៣​ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន បន្ទាប់​ពី​ស្ពាន​ជ្រោយ​ចង្វារ (សាង​សង់​ឆ្នាំ​១៩៦៦ និង​ជួស​ជុល​ឡើង​វិញ​ក្នុង​ឆ្នាំ១៩៩៥) និង​ស្ពាន​គីហ្ស៊ូណា ដែល​បាន​ដាក់​ឲ្យ​ដំណើរ​ក្នុង​ឆ្នាំ២០០១។

នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រួម​ជា​មួយ​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក កាហ្សុយគី ណាកាន (Kazuyki Nakane) បាន​ចូល​រួម​ចាក់​តំណ​ភ្ជាប់​បេតុង​តួ​ស្ពាន​អ្នក​លឿង ឬ​ស្ពាន​ស៊ូបាសា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន [...]

ហួសចិត្ត... ស្រាត​ជិះ​ម៉ូតូ​ពេញ​ស្រុក​លើក​ដែក លុះ​ត្រា​ត្រូវ​ឃាត់​ខ្លួន (vdo)

តើ​វា​ជា​ការ​សប្បាយ​ភ្លេច​ខ្លួន ឬ​ចង់​បំបែក​ឯកតកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា​?

ជន​​បរ​ទេស ៣​​នាក់ ត្រូវ​បាន​នគរបាល​​​ប៉ុស្ដិ៍​​​រដ្ឋ​បាល​​ពាម​​រាំង ក្នុង​ស្រុក​លើក​ដែក ឃាត់​ខ្លួន ពី​បទ​បាន​ជិះ​ម៉ូតូទាំង​អាក្រាត​កាយ តាម​ទី​សារធារណៈ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ស្រុក​ពាស​ពេញ។ សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ជន​បរទេស​ទាំង​បី​​​នោះ មាន​​​នារី​​​ជា​​​ដៃ​​គូរ​​​ម្នាក់ បាន​ជិះ​​​ឱប​​​ច​ង្កេះ​​​ពី​ក្រោយ​បុរស​ម្នាក់​ទៀត ដោយ​​​អា​ក្រាត​​កាយ លើ​ម៉ូតូ​មួយ និង​ជន​បរទេស​ម្នាក់​ផ្សេង ជិះ​ម៉ូតូ​មួយ​ទៀត​កាល​​ពី​​​វេលា​ម៉ោង ៤​​និង​​៣០ នា​ទី​​​រសៀល ថ្ងៃ​​ទី​​​៨ ខែ​​ម​ករា ឆ្នាំ​​​២០​១៥។ ​ជន​បរទេស​ទាំង​បី​នាក់ ដែល​ជិះ​ម៉ូតូ ២​គ្រឿង និង​មាន​​ភ្ជាប់​ជាមួយ​នូវ​ម៉ាស៊ីន​​ថត ម្នាក់​​មួយ​គ្រឿង​ផង បាន​ធ្វើ​ដំណើរ​​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​​១៤ ពី​​អ្នក​លឿង​មក​​ក្អម​​សំណ​។​

ក្រុម​«អនាមិក»​ប្រកាស​ធ្វើ​សង្គ្រាម សង​សឹក​ឲ្យ​ទស្សនាវដ្ដី​បារាំង (vdo)

ការ​តប​តរ​ប្រឆាំង​ភេវរកម្ម ក៏​មាន​នៅ​លើ​បណ្ដាញ​របស់​ក្រុម​អ្នក​វាយ​ប្រហារ តាម​បណ្ដាញ​អ៊ិនធើណែត​ដែល​គេ​ហៅ​ថា «ក្រុម​អនាមិក (Anonymous)» ដែរ។ នៅ​ក្នុង​ទំព័រ​ទ្វីសធើ​ផ្លូវ​ការ​របស់​ក្រុម​នេះ មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា៖ «សារ​សម្រាប់​ពួក​សត្រូវ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ បន្ទាប់​មក​សារ​នោះ បាន​ភ្ជាប់​ទៅ​គេហទំព័រ​មួយ ដែល​​គេ​​អាច​​អាន​​បាន​​នូវ​​ពាក្យ​​ពេជ្រ​​ថ្លា​​ថ្លែង ពី​ការ​ចូល​រួមម​រណៈទុក្ខ​របស់​ក្រុម​អនាមិក ទៅកាន់​ជន​រង​គ្រោះ​ក្នុង​អំពើ​ភេវរកម្ម កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ក្នុង​ការិយាល័យ​និពន្ធ​របស់​ទស្សនាវដ្ដី ឆារលីអេបដូ ជា​ពិសេស​ជន​រង​គ្រោះ ដែល​សុទ្ធ​ជា​អ្នក​ជំនាញ ខាង​គំនូរ​កំប្លុក​កំប្លែង​ដ៏​ល្បី​ទាំង​បួន​នាក់ របស់​ទស្សនាវដ្ដី​នោះ។

អត្ថបទដែលសរសេរដោយក្រុមអនាមិកនោះ បានសរសេរថា «កំពូលអ្នកគំនូរទាំង៤នាក់ [...]

រូបភាព​រន្ធត់ ពី​ភេវរកម្ម​បាញ់​សម្លាប់​ក្នុង​ការិយាល័យ​ទស្សនាវដ្ដី​នៅ​ប៉ារីស (vdo)

មិន​ដឹង​ថា​មាន​ពាក្យ​អ្វី ដើម្បី​មក​និយាយ​ឲ្យ​ចំ ពី​ភាព​សាហាវ​ឃោ​ឃៅ របស់​ក្រុម​ភេវរជន​ទាំង​នេះ នៅ​ក្នុង​សកម្មភាព​បាញ់​សម្លាប់​ធ្វើ​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​គូរ​រូប​ត្លុក​កំប្លែង និង​ក្រុម​បុគ្គលិក របស់​ទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែល​កំពុង​អង្គុយ​ធ្វើការ ក្នុង​ការិយាល័យ​របស់​ពួក​គេ កណ្ដាល​រដ្ឋធានី​ប៉ារីស​ ប្រទេស​បារាំង​នោះ​ឡើយ។ នៅ​ក្នុង​រូបភាព​វីដេអូ​ខាង​ក្រោម​នេះ យើង​នឹង​បាន​ស្ដាប់​ឮ​នូវ​ការ​បាញ់​រះ​ដោយ​កាំភ្លើង​ធុន​ធ្ងន់ សម្លាប់​ជន​ស្លូត​ត្រង់​ទាំង​នេះ ដែល​បាន​ប្រើ​ត្រឹម​តែ​ដង​ប៉ាកា ដើម្បី​​ការ​សម្ដែង​មតិ និង​នាំ​ព័ត៌មាន​មក​ជូន​អ្នក​អាន​របស់​ខ្លួន​ប៉ុណ្ណោះ។

អ្នករស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​សម្ដែង​ការ​តក់​ស្លុត​នឹង​ទង្វើ​នេះ ប៉ុន្តែ​នៅ​មាន​អ្នក​រស់​នៅ​មួយ​ចំនួន​ទៀត នៅ​តែ​មិន​ភ័យ​ខ្លាច ហើយ​ឆ្លៀត​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ពួក​គេ [...]

រួច​រស់​តែ​ឯង​ពី​គ្រោះ​ធ្លាក់​​យន្ដហោះ ​កុមារី​តូច​បាន​ដើរ​រក​ការ​សង្គ្រោះ​ទាំង​យប់ (vdo)

នា​ព្រលប់​ម៉ោង​ប្រមាណ​ជា ១៨ និង ៣០​នាទី ថ្ងៃ​សុក្រ​ទី​២ ខែ​មករា បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ បាន​ភ្ញាក់​ខ្លួន​ក្រញ៉ាង​ឡើង ដោយ​សារ​តែ​មាន​សម្លេង​គោះ​ទ្វា​ផ្ទះ​របស់​លោក និង​ជួប​ដោយ​ផ្ទាល់​ភ្នែក នូវ​ហេតុការណ៍​ដ៏​ញាប់ញ័រ​​មួយ។ លោក ឡារី វីលគីន (Larry Wilkins) បាន​ងើប​មក​បើក​ទ្វា តែ​បាន​សម្ដែង​ការ​រន្ធត់​ក្នុង​ចិត្ត​ជា​ខ្លាំង ព្រោះ​អ្នក​គោះ​ទ្វា​នោះ​ជា​ក្មេង​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ ដែល​គ្រប​ដណ្ដប់​ខ្លួន ទៅ​ដោយ​ឈាម។ នេះ​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក វីលគីន ប្រាប់​ទៅ​ឲ្យ​បណ្ដាញ​ទូរទស្សន៍ NBCNews របស់​អាមេរិក។

បុរស​ចំណាស់ ៧១ឆ្នាំ ដែល​រស់​នៅ​ក្នុង​ក្រុង បាកប៊័រី ត្រៃ (Buckberry Trail) នៃ​រដ្ឋ គេនទូគី (Kentucky ភាគ​កណ្ដាល​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក) បាន​និយាយ​រៀប​រាប់​ថា៖ «នាង​តូច ចេញ​ឈាម​សឹង​តែ​ស្រោច​ខ្លួន ជា​ពិសេស​នៅ​លើ​ជើង​ទាំង​គូរ។ មុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...