ក្រុម​«អនាមិក»​ប្រកាស​ធ្វើ​សង្គ្រាម សង​សឹក​ឲ្យ​ទស្សនាវដ្ដី​បារាំង (vdo)

ក្រុម«អនាមិក»ដែលល្បីល្បាញ ខាងការវាយប្រហារតាមបណ្ដាញអ៊ិនធើណែត បានប្រកាស​លើ​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ខ្លួន ពីគម្រោងសងសឹងឲ្យទស្សនាវដ្ដី ឆារលីអេបដូ (Charlie Hebdo) បារាំង ប្រឆាំងនឹងគេហទំព័រ និង​គណនី​នៅ​លើ​បណ្ដាញ​សង្គម​នានា ដែលមាននិន្នាការ«ប្រឆាំង» នឹងសេរីភាពនៃការបញ្ចេញមតិ។
តំណាងក្រុមអនាមិក ថ្លែងនៅក្នុងវីដេអូមួយរបស់ខ្លួន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី០៨ មករា ២០១៥
  • កែប្រែចុងក្រោយ: January 09, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​តប​តរ​ប្រឆាំង​ភេវរកម្ម ក៏​មាន​នៅ​លើ​បណ្ដាញ​របស់​ក្រុម​អ្នក​វាយ​ប្រហារ តាម​បណ្ដាញ​អ៊ិនធើណែត​ដែល​គេ​ហៅ​ថា «ក្រុម​អនាមិក (Anonymous)» ដែរ។ នៅ​ក្នុង​ទំព័រ​ទ្វីសធើ​ផ្លូវ​ការ​របស់​ក្រុម​នេះ មាន​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា៖ «សារ​សម្រាប់​ពួក​សត្រូវ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ»។ បន្ទាប់​មក​សារ​នោះ បាន​ភ្ជាប់​ទៅ​គេហទំព័រ​មួយ ដែល​​គេ​​អាច​​អាន​​បាន​​នូវ​​ពាក្យ​​ពេជ្រ​​ថ្លា​​ថ្លែង ពី​ការ​ចូល​រួមម​រណៈទុក្ខ​របស់​ក្រុម​អនាមិក ទៅកាន់​ជន​រង​គ្រោះ​ក្នុង​អំពើ​ភេវរកម្ម កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០១៥ កន្លង​មក​នេះ នៅ​ក្នុង​ការិយាល័យ​និពន្ធ​របស់​ទស្សនាវដ្ដី ឆារលីអេបដូ ជា​ពិសេស​ជន​រង​គ្រោះ ដែល​សុទ្ធ​ជា​អ្នក​ជំនាញ ខាង​គំនូរ​កំប្លុក​កំប្លែង​ដ៏​ល្បី​ទាំង​បួន​នាក់ របស់​ទស្សនាវដ្ដី​នោះ។

អត្ថបទដែលសរសេរដោយក្រុមអនាមិកនោះ បានសរសេរថា «កំពូលអ្នកគំនូរទាំង៤នាក់ ត្រូវបានគេ​ស្គាល់​តាមរយៈទេពកោសល្យរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រនៃសារព័ត៌មាន និងបានស្លាប់ដើម្បីសេរីភាព»។

ក្រុមអនាមិកបានបញ្ជាក់ទៀតថា ពួកខ្លួនឹងមិនអនុញ្ញាតឲ្យសេរីភាពនៃការបញ្ចេញមតិ «ត្រូវរងការគម្រាម ដោយក្រុមនិយមប្រឆាំងវប្បធម៌អរិយធម៌នៃមនុស្សជាតិ និងក្រុមដែលដឹកនាំដោយព្រះជាម្ចាស់ ដ៏ឆ្កួត​លីលា​នោះឡើយ»។

ក្រុមនេះបានបន្ថែមទៀតថា៖ «យើងធ្វើការប្រយុទ្ធជាដរាបរៀងទៅ និងគ្រប់ទីកន្លែងទាំងអស់ ប្រឆាំងពួក​សត្រូវនឹងសេរីភាពនៃការបញ្ចេញមតិ»។«សូមអ្នករងចាំទន្ទឹងមើល ពីប្រតិកម្មយ៉ាងខ្លាំងក្លាមួយ និងនៅ​ចំពោះមុខ ពីសំណាក់ក្រុមយើង ព្រោះការប្រយុទ្ធដើម្បីសេរីភាព ជាមូលដ្ឋានគ្រឹះរបស់ចលនារបស់យើង» នេះជាឃ្លាចុងក្រោយ របស់ក្រុមអនាមិក នៅក្នុងអត្ថបទដដែល។

ចាប់ពីការចុះផ្សាយនូវអត្ថបទនេះរួច នៅលើបណ្ដាញសង្គមទ្វីសធើ (Twitter) គេអាចរកឃើញសកម្មភាព​របស់ក្រុមអនាមិក នៅក្នុងយុទ្ធនាការថ្មីនេះ ជាមួយនឹងពាក្យគន្លឺ #OpCharlieHebdo។ ជាមួយនឹងពាក្យនេះ គេអាចដឹងពីហេតុការណ៍ថ្មីៗ ដែលបណ្ដាញជនអនាមិកបានសម្រេច នៅគ្រប់ទីកន្លែង និងអាចឲ្យអ្នក​ផ្សេង​ទៀត ជូនដំណឹងមកក្រុមអនាមិកវិញដែរ។ សកម្មភាពរបស់ក្រុមអនាមិក មិនមែនជាការលេងសើចទេ ព្រោះ​បន្ទាប់មកភ្លាមៗនោះ គេហទំព័រជាច្រើនរបស់ក្រុមភវរជន និងគេហទំព័ររបស់បណ្ដាញអ្នកគាំទ្រ ចលនា​ភេវរជនមួយចំនួនទៀត បានរងគ្រោះនឹងការបើកលែងចេញ។ មិនត្រឹមតែប៉ុណ្ណឹងទេ គណនីរបស់ក្រុម​ភេវរជន​មួយចំនួន ក៏បានរងគ្រោះជាបន្តបន្ទាប់ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...