រូបភាព​រន្ធត់ ពី​ភេវរកម្ម​បាញ់​សម្លាប់​ក្នុង​ការិយាល័យ​ទស្សនាវដ្ដី​នៅ​ប៉ារីស (vdo)

វីដេអូថ្មីៗជាច្រើន ដែលចាប់រូបភាពដោយអ្នកស្នាក់នៅ​ ជុំវិញកន្លែងកើតហេតុ ត្រូវបានបង្ហោះចេញជាបន្តបន្ទាប់។ វីដេអូ​មួយ​ពី​ក្នុង​ចំណោមនោះ បង្ហាញពីរូបភាពដ៏រន្ធត់ នៃការបាញសម្លាប់បង្ហើយកម្លាំងនគរបាលម្នាក់ ដែល​ត្រូវ​របួស​ដួល​នៅ​នឹង​ដី​ទៅ​ហើយ។
រូបភាពបែកកញ្ចក់ បន្ទាប់ពីរងគ្រោះដោយគ្រាប់កាំភ្លើង។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 07, 2015
  • ប្រធានបទ: បាញ់សម្លាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិន​ដឹង​ថា​មាន​ពាក្យ​អ្វី ដើម្បី​មក​និយាយ​ឲ្យ​ចំ ពី​ភាព​សាហាវ​ឃោ​ឃៅ របស់​ក្រុម​ភេវរជន​ទាំង​នេះ នៅ​ក្នុង​សកម្មភាព​បាញ់​សម្លាប់​ធ្វើ​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​គូរ​រូប​ត្លុក​កំប្លែង និង​ក្រុម​បុគ្គលិក របស់​ទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែល​កំពុង​អង្គុយ​ធ្វើការ ក្នុង​ការិយាល័យ​របស់​ពួក​គេ កណ្ដាល​រដ្ឋធានី​ប៉ារីស​ ប្រទេស​បារាំង​នោះ​ឡើយ។ នៅ​ក្នុង​រូបភាព​វីដេអូ​ខាង​ក្រោម​នេះ យើង​នឹង​បាន​ស្ដាប់​ឮ​នូវ​ការ​បាញ់​រះ​ដោយ​កាំភ្លើង​ធុន​ធ្ងន់ សម្លាប់​ជន​ស្លូត​ត្រង់​ទាំង​នេះ ដែល​បាន​ប្រើ​ត្រឹម​តែ​ដង​ប៉ាកា ដើម្បី​​ការ​សម្ដែង​មតិ និង​នាំ​ព័ត៌មាន​មក​ជូន​អ្នក​អាន​របស់​ខ្លួន​ប៉ុណ្ណោះ។

អ្នករស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​សម្ដែង​ការ​តក់​ស្លុត​នឹង​ទង្វើ​នេះ ប៉ុន្តែ​នៅ​មាន​អ្នក​រស់​នៅ​មួយ​ចំនួន​ទៀត នៅ​តែ​មិន​ភ័យ​ខ្លាច ហើយ​ឆ្លៀត​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ពួក​គេ ដើម្បី​ផ្ដិត​យក​សកម្មភាព​របស់​ភេវរជន​បិទ​មុខ ពាក់​ឯក​សណ្ឋាន​ខ្មៅ។ វីដេអូ​ខាង​ក្រោម​បំផុត បាន​បង្ហាញ​ថា ជន​ខ្មាន់​កាំភ្លើង​ទាំង​នេះ មាន​ការ​កំណត់​ច្បាស់​លាស់​ណាស់ ថា​នឹង​បាញ់​សម្លាប់​នរណា​ក៏​ដោយ ដែល​ប្រឆាំង​នឹង​ពួក​គេ ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​គិត​ថា ជា​អាទិទេព​ប៉ះ​មិន​បាន។

នគរបាលមួយរូប ដែលរងរបួស បានដួលដេកនឹងដី ហើយលើកដៃទំនងជាសញ្ញាថា ខ្លួនមិនអាចធ្វើអ្វីបាន​ទៀតទេ ប៉ុន្តែមិនត្រូវបានជនអាវខ្មៅអើពើទេ។ ភេវរជនបានតំរង់កាំភ្លើង បាញ់មួយគ្រាប់បង្ហើយ ចំកណ្ដាល​ក្បាលនគរបាលរូបនោះ ស្លាប់ភ្លាមនឹងកន្លែង។

ប្រតិបត្តិការដ៏សាហាវនេះ បានកើតឡើង នៅលើមហាវិថី Richard Lenoir ក្នុងសង្កាត់ទី១១ នៃរដ្ឋធានីប៉ារីស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីការិយាល័យទស្សនាវដ្ដី និងបន្ទាប់ពីជនខ្មាន់កាំភ្លើងបានបាញ់ប្រហាររួចហើយ ទៅលើក្រុមបុគ្គលិកទស្សនាវដ្ដី។ ទំនងជាការងាររបស់ពួកគេបានជោគជ័យ ភេវរជនបានរត់ឡើងរថយន្ដ Citroën ពណ៌ខ្មៅ ដើម្បីបើកគេចខ្លួន។ ម្នាក់ពីក្នុងចំណោមគ្នាគេទាំងពីរ បានស្រែកឡើងថា៖ «យើង​បាន​សង​សឹកឲ្យសាវ័ក មហាមេដ (Mohamed) រួចហើយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...