Posts in ‘អត្ថបទមានវីដេអូ’ Category

មើល​សមត្ថកិច្ច​«ចេញ​យក្ស» ទាត់​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​ម្ដង!

តើមន្ត្រី​សមត្ថកិច្ច​ដ៏​មាន​អំណាច ព្រោះ​អាវុធ​នៅ​នឹង​ដៃ របស់​កម្ពុជា​ប៉ុន្មាន​នាក់ ដែល​ដឹង​ស្គាល់​ពី​ច្បាប់​ទម្លាប់ របស់​ប្រទេស​ខ្លួន? តើ​រដ្ឋាភិបាល​ដែល​ទទួល​អាណត្តិ​ពី​រាស្ត្រ ក្រោយ​ពី​បោះ​ឆ្នោត​ម្ដងៗ មក​គ្រប់​គ្រង​ប្រទេស និង​បញ្ជា​លើ​រដ្ឋការ​អាជ្ញាធរ​នេះ មាន​ដែល​បាន​គិត ពី​ទង្វើ​គ្មាន​ច្បាប់​ទម្លាប់​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំង​នោះ​​ដែរ​ឬ​ទេ? ឬ​សមាជិក​រដ្ឋាភិបាល ដែល​កាន់​តំណែង​សព្វ​ថ្ងៃ មិន​ដែល​ខ្វល់​ពី​អ្វី​ទៅ ដែល​ហៅ​ថា​ច្បាប់ និងខ្ជិល​ហៅ​មន្ត្រី​ល្មើស​ទាំង​នោះ មក​ធ្វើការ​អប់រំ​/ព្រមាន?

ហេតុការណ៍របៀបដូចយ៉ាង បង្ហាញទង្វើខ្លួន​មាន​អំណាច​ហួស ព្រោះ​កាំភ្លើង​នៅ​នឹង​ដៃ ហើយ​វាយ​ទាត់​ធាក់ ទៅ​លើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ឬ​ជន​សង្ស័យ​ដែល​អស់​លទ្ធភាព​។ល។ តែង​កើត​ឡើង​ជា​រឿយៗ ក្នុង​សង្គម​សព្វ​ថ្ងៃ។ ប៉ុន្តែ​សកម្មភាព​នេះ​ក្នុង​សម័យ​បច្ចុប្បន្ន [...]

ជូស្ទីន លេង​ខ្លាំង​បង្អួត​គេ​ឯង តែ​របូត​ក្បាច់... (vdo)

ជូស្ទីន លេង​ខ្លាំង​បង្អួត​គេ​ឯង តែ​របូត​ក្បាច់... (vdo)

អ្នកណា​ក៏​ស្គាល់​ដែរ ពាក្យ​ដែល​គេតែង​តែ​និយាយ​ថា៖ «លោត​ខ្លាំង ធ្លាក់​មក​ក៏​ឈឺ​ខ្លាំង​ដែរ»។ ជា​ពិសេស​សម្រាប់​តារា​ចម្រៀង​យុវវ័យ ដែល​តែង​តែ​ធ្វើ​អ្វី​ប្លែកៗ ខុស​គេ​ខុស​ឯង​ផង​នោះ មិន​សូវ​ជា​ពិបាក​នឹង​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។ ទាល់​ត្រង់​ថា ជូស្ទីន ប៊ែប៊័រ មិន​មែន​លោត​ខ្លាំង​ទេ តែ​គឺ​«រអិល​ខ្លាំង ដួល​អុក​គូទ»។

ចំណេះ​ដែល​ខំ​ប្រឹង​រៀន​ជិះ​ក្ដា​រអិល​នេះ​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន មើល​ទៅ ជូស្ទីន មិន​សូវ​ជា​បាន​រៀន​ចេះ​ចាំ​ស្ទាត់​នោះ​ទេ ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត ជូស្ទីន ដែល​រង់​ចាំ​ទស្សនា ក្បាច់​ខ្លាំង​របស់ ជូស្ទីន ខក​ចិត្ត​អត់។

កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីក្រុង ញ៉ូយក តារា​ចម្រៀង​ហាក់ចម្លែកប្លែកខុសធម្មតា ចង់យាត្រា​លេង​ក្ដារអិលម្ដង ដើម្បីបញ្ចប់ឆ្នាំចាស់ចូលឆ្នាំថ្មី។ ជូស្ទីន បាន​បញ្ចេញ​ក្បាច់... តែមិនជាខ្លាំងក្លាអីណាស់ណានោះទេ ព្រោះទើបតែចាប់ផ្ដើម... [...]

អ្នក​មក​ធ្វើ​បាតុកម្ម ឡាក់ សុភាព មួយ​ចំនួន មិន​ដឹង​មក​ធ្វើ​បាតុកម្ម (vdo)

សកម្មជន​មួយ​ចំនួន ដែល​មក​ចូល​រួម​បាតុកម្ម​កាលពីថ្ងៃទី០១ ខែ​មករា ឆ្នាំ​២០១៥ ដឹក​នាំ​​ដោយ​​អ្នក​ស្រី ឡាក់ សុភាព បាន​ថ្លែង​ថា ពួក​គាត់​មិន​បាន​ដឹង​ថា ពួក​ខ្លួន​ត្រូវ​បាន​គេ​ហៅ​ឲ្យ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង នឹង​គណបក្ស​ដែល​ខ្លួន​ឯង​ចូល​ចិត្ត​​ដូច្នេះ​ទេ។ សកម្ម​ជន​ទាំងនោះ បាន​និយាយ​ថា ធ្វើ​ម៉េច​ឲ្យ​តែ​មាន​យុត្តិធម៌ និង​សុខ​សន្តិភាព​ទៅ ជា​ការ​ល្អ​ណាស់​ទៅ​ហើយ។

លោកយាយ សី សុខេង អាយុ​ជិត ៦០ឆ្នាំ មក​ពី​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​​លោក​យាយ​ដែល​មក​ពី​ខេត្ត​តាកែវ​ជាង ២១​នាក់ មិន​បាន​ដឹង​ថា​គេ​ហៅ​គាត់​មក​នេះ ដើម្បី​គាំទ្រ​អ្នក​ស្រី ឡាក់ សុភាព ធ្វើ​បាតុកម្ម​នៅ​មុខ​ទី​ស្នាក់ការ របស់​គណៈបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គ្រាន់​តែ​ដឹង​ថា គេ​ហៅ​មក​ដើម្បី​ប្រជុំ​នៅ​គណៈបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ១ ខែ​មករា ឆ្នាំ​២០១៥ នេះ​ប៉ុណ្ណោះ។

ស្រ្តីវ័យចំណាស់រូបនេះ [...]

ផ្លាក​លេខ​ម៉ូតូ​ចម្លែក «គីគីលូ» អាន​ហើយ​ចង់​សើច!

ផ្លាក​លេខ​ម៉ូតូ​ចម្លែក «គីគីលូ» អាន​ហើយ​ចង់​សើច!

ពាក្យថា «អាប៉ូយ, គីគីលូ, ចេញ​ក៏​ដឹង ចូល​ក៏​ដឹង» ទាំង​នេះ​ធ្លាប់​តែ​លឺ នៅ​ក្នុង​សាច់​រឿង​កំប្លែង របស់​នាយ ពាក់​មី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន បាន​សើច​សប្បាយ មិន​នឹក​ស្មាន​ថា ទៅ​ជា​មាន​មនុស្ស​យក​វា​មក​ធ្វើ​ជា ផ្លាក​លេខ​ម៉ូតូ​ទៅ​វិញ។ ប៉ុន្តែ​ការ​លេង​សើច​នេះ មិន​មាន​ផល​ចំណេញ​របស់​វា​ទេ ព្រោះ​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​ឃាត់​ខ្លួន រួច​ក្នុង​ពេល​បន្ទាប់​មក សម្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ រក​អ្នក​ផលិត​ផ្លាក​លេខ​នេះ​បន្ត​ទៀត។

ស្រង់​សម្តី​ពី​ស្ថានីយ៍​ទូរទស្សន៍ ស៊ីអិនស៊ី (CNC) ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អក្សរ​ដែល សរសេរ​ចេញ​នៅ​លើ​ផ្លាក​លេខ​ម៉ូតូ​នោះ មិន​មែន​ដូច​ម៉ូតូ​ធម្មតា​ទេ គឺ​មាន​លក្ខណៈ​ក្លែង​បន្លំ រួម​ជា​មួយ​នឹង​ភាព​លេង​សើច និង​ជា​ពិសេស​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​យល់​ច្រឡំ។ ទូរទស្សន៍​នេះ បាន​រាយការណ៍​ទៀត​ថា ពី​មុន​ធ្លាប់​មាន​ម្តង​ដែរ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ។ [...]

ប្រធាន ជាម យៀប ព្រលះ​អនុ​ប្រធាន សុន ឆ័យ ក្នុង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា (vdo)

លោក សុន ឆ័យ បាន​យក​រឿង​«ប្រាសាទ​អង្គរវត្ត»​ជា​ដើម​ហេតុ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន ដើម្បី​ទាញ​យក​ប្រយោជន៍ និង​ផល​ចំណេញ​នយោបាយ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សុន ឆ័យ ប្រកាន់​នូវ​ជំហរ​ប្រឆាំង ក្នុង​ចេតនា​បង្កាច់​បង្ខូច​រដ្ឋាភិបាល។ នេះ​ជា​ការ​ថ្លែង​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។

លោក ជាម យៀប បាន​ពន្យល់​ថា ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ពី​សំណាក់​មហាជន​នោះ ទើប​លោក​ចេញ​មុខ​មក​ធ្វើការ​បក​ស្រាយ​ក្នុង​នាម​លោក ជា​ប្រធាន និង​ជា​អ្នក​ដឹកនាំ​គណប្រតិភូ ដែល​បាន​ចុះ​ធ្វើការ​អង្កេត​នោះ។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក សុន ឆ័យ មិន​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អនុ​ប្រធាន​របស់​គណៈកម្មការ​នេះ​ទេ។

បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...