Posts in ‘អត្ថបទមានវីដេអូ’ Category

យុវជន​រួម​គ្នា​បង្កើត​ជា​ «សភា​ត្រាប់» បង្រៀន​សភា​ពិត? (vdo)

ជាយុវជន​កម្ពុជា​ម្នាក់ យុវជន​ចង់​បង្ហាញ​ពី​គំនិត និង​យោបល់​មួយ​ចំនួន ដែល​រួម​មាន​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ក្នុង​ការ​ចេញ​សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ ពិសេស​ច្បាប់​បោះ​ឆ្នោត។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុម​យុវជន នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី២ របស់​សភា​យុវជន​ត្រាប់ ដែល​បាន​ធ្វើ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ​នេះ រៀបចំ​ដោយ ERA នៅ​សណ្ឋាគារ​អ៊ីភើរៀល។

កញ្ញា កុប ច័ន្ទណាំ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​និស្សិត​ឆ្នាំ​ទី៤ផ្នែក​ទស្សនៈវិទ្យា ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​តំណាង​សភា​យុវជន​ត្រាប់  បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅ​សភា​ពិត។ (…) គណបក្ស​ទាំង​ពីរ ដែល​មាន​សម្លេង​ក្នុង​សភា​ហ្នឹង ចង់​ឲ្យ​គាត់​ទទួល​យក​សំណើ ដែល​សភា​យុវជន​ត្រាប់ របស់​យើង​អនុម័ត​ច្បាប់។ (…) ហើយ​ឲ្យ​គាត់​ទទួល​យក​មតិ​យោបល់ ពី​យុវជន​ឲ្យ​បាន​ច្រើន។»

[...]
អាពាហ៍​ពិពាហ៍​​ពិសេស៖ កូន​​ក្រមុំ​​ដ៍​​ស្រស់​​ស្អាត ជា​​មួយ​​ជន​​ពិការ (vdo)

អាពាហ៍​ពិពាហ៍​​ពិសេស៖ កូន​​ក្រមុំ​​ដ៍​​ស្រស់​​ស្អាត ជា​​មួយ​​ជន​​ពិការ (vdo)

ឆ្នាំ២០១៤ នឹង​បញ្ចប់​​ទៅ ជា​មួយ​នឹង​ប្រវត្តិ​ស្នេហ៍​ដ៏​ពិសេស​មួយ ដែល​បញ្ជាក់​ដល់​ពិភព​បេះដូង​លន្លង់​លន្លោច​ក្នុង​លោក ថា​«ស្នេហា​ពិត មិន​គិត​ពី​រូប​រាង​កាយ​ឡើយ»។ នារី​រូប​ស្រស់​វ័យ​ក្មេង​ល្ហក់ បាន​សម្រេច​ដាក់​ចិត្ត​ស្រលាញ់​យ៉ាង​ពេញ​ទំហឹង លើ​បុរស​មួយ​រូប ដែល​ជា​ជន​ពិការ​ជើង​ទាំង​ពីរ​តាំង​ពី​កំណើត។ សេចក្ដី​ស្នេហា ដែល​កើត​ចេញ​ពី​ក្តី​អាណិត របស់​យុវតី​ប្រិម​ប្រិយ​រូប​នេះ បាន​ឈាន​មក​ដល់​អាពាហ៍​ពិពាហ៍ កាល​ពី​ពេល​ថ្មីៗ​នេះ ជា​មួយ​ម្ចាស់​ដួង​ចិត្ត​កំពូល​ស្នេហ៍​ម្នាក់​នេះ។

អ្នកដែល​នៅ​ជុំ​វិញ​អ្នក​ទាំង​ពីរ រួម​ទាំង​ចាស់​ទុំ​ឪពុក​ម្ដាយ​ទាំង​សង​ខាង មិន​មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ឡើយ ថា​អ្នក​ទាំង​ពីរ​នឹង​មាន​ថ្ងៃ​ដ៏​ពិសេស​នេះ។ ប៉ុន្តែ​នៅ​ទី​បំផុត គឺ​ពួក​គេ​ទាំង​នេះ​ហើយ ដែល​បាន​ផ្សំ​ផ្គុំ យុវតី​រូប​ស្រស់ សុខ នឿន និង​យុវជន ច្រឹក សុផាត ទៅ​តាម​ប្រពៃណី​យ៉ាង​អធឹក​អធម សម​តាម​បំណង​របស់​ពួក​គេ [...]

ធ្លាប់​ឃើញ​ឆ្កែ​រាំ​«របាំ​ជូន​ពរ» ឬ​ទេ? (vdo)

ជារបាំដ៏ពិសេសមួយ​ ដែល​ខ្មែរ​បូរាណ​​អាច​ហៅ​ថា ជា​«របាំ​ជូន​ពរ» សម្រាប់​ទទួល​​អំណរ​ នរណាម្នាក់ដ៏យ៉ាង​ខ្លាំងក្លា។ តែ​ពេល​នេះ គឺ​សត្វ​សុនខ​មួយ​ក្បាល ដែល​រាំ​ទទួល​អំណរ​ម្ចាស់ បន្ទាប់​ពី​​វា​​ឃើញ​ម្ចាស់​របស់​វា ត្រឡប់​ចូល​មក​ក្នុង​ផ្ទះ​វិញ។

បន្ទាប់​ពី​បាន​ជាប់​នៅ​ក្នុង​រនាំង​ ដែល​ទំនង​ជា​បាន​ដាក់​ឃាំង​វា មិន​ឲ្យ​ចេញ​ដើរ​តែ​ពាស ក្នុង​ពេល​អវត្តមាន​របស់​ម្ចាស់​នោះ សត្វ​ឆ្កែ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ បាន​រំភើប​យ៉ាង​ខ្លាំង​រហូត​លោត​រាំ​ជើង​ពីរ នៅ​ពេល​ដែល​វា​បាន​ដឹង​ថា ម្ចាស់​វា​បាន​ត្រឡប់​មក​វិញ។

វាបាន​ងើប​ខ្លួន​ឡើង ដាក់​ដៃ​ទៅ​មុខ និង​ឈរ​នៅ​លើ​ជើង​ក្រោយ​ទាំង​ពីរ​របស់​វា ហើយ​បន្ទាប់​មក វា​បាន​បញ្ចេញ​​ក្បាច់ ញ៉ាក់​ចង្កេះ និង​ជើង​ទាំង​គូរ​នោះ​ផង។ សូម​កុំ​ភ្លេច​ថា ក្បាច់រាំដ៏អស្ចារ្យនេះ រួមមានពីរចង្វាក់៖ ញាក់ចង្កេះ និងលោតលើជើងទាំងពីរ។

វីដេអូមួយនេះ [...]

ទេព រិនដារ៉ូ សម្តែង​ជា​តួ​ចិត្ត​អាក្រក់​​ដំបូង ក្នុង​ភាពយន្ដ​«ភ្លើង»

ការសម្តែង​ជា​តួ​ចិត្ត​អាក្រក់ កាច​សហាវ​ជា​លើក​ដំបូង ត្រូវ​​បាន​តារា​សម្តែង​ចាស់​វស្សា លោក ទេព រិនដារ៉ូ ថ្លែង​ថា​មាន​ការ​ពិបាក​ណាស់។ លោក ទេព រិនដារ៉ូ បាន​និយាយ​នៅ​ក្នុង​ពិធី​សម្ភោធ​រឿង នៅ​រោង​ភាពយន្ត​លុច្ស​នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ថា លោក​មាន​ការ​លំបាក ដោយ​សារ​តែ​នេះ ជា​ការ​សម្តែង​លើក​ទី​មួយ​របស់​លោក តាំង​ពី​លោក​ចាប់​ផ្តើម​ប្រឡូក ក្នុង​ជា​អាជីព​ជា​អ្នក​សិល្បៈ។

លោក ទេព រិនដារ៉ូ បាន​រៀប​រាប់​បន្ត​ថា លោក​ធ្លាប់​តែ​សម្តែង​តួ​អង្គ​មនុស្ស​ល្អ រីឯ​ការ​សម្តែង​តួ​ចិត្ត​អាក្រក់​ខុស​ឆ្ងាយ​ពី​គ្នា លោក​ត្រូវ​ប្រើ​ទឹក​មុខ និង​ប្រើ​សកម្មភាព ដែល​បញ្ជាក់​ពី​ចរិក​របស់​មនុស្ស​កាច​សាហាវ។ លោក រំពឹង​ថា​ភាពយន្ត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

រឿង«ភ្លើង»ដែលបានចាប់ផ្តើមចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា នៅទីក្រុងភ្នំពេញ គឺជាខ្សែរភាពយន្ត​ថ្មីមួយ​ទៀតរបស់ផលិតកម្មរ៉ក។ [...]

ការ​បូម​ខ្សាច់៖ លឹម គានហោ ថា​«គ្មាន» តែ​ប៉ុល ហំម ថា​សកម្មភាព​នៅ​បន្ត

នាសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ នា​វិមាន​រដ្ឋសភា​ជាតិ លោក លឹម គានហោ បាន​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ទៅ​នឹង​សំណួរ​របស់​លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី៣  ឬ​ហៅ​ថា​គណៈ​កម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធន​ធាន​ទឹក នៃ​រដ្ឋសភា។ នេះ​ជា​ការ​សាកសួរ និង​ការ​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ស្ថានភាព​បច្ចុប្បន្ន ទាក់​ទង​នឹង​វិស័យ​នានា ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ពិសេស​​ទៅ​លើ​ករណី​«អាជីវកម្ម​បូម​ខ្សាច់»។

លោក លឹម គានហោ បាន​អះ​អាង​ថា ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​ជា​សកម្មភាព​ខុស​ច្បាប់។ ហើយ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ណា​មួយ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឯកជន​នៅ​ឡើយ​ដែរ។ លោក​បាន​បន្ត​ថា ជា​មួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​រឹប​អូស រាល់​សាឡង់​បូម​ខ្សាច់​ទាំង​ឡាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...