Posts in ‘សម្រាំងជាខេមរភាសា’ Category

វិភាគបាល់ទាត់៖ តើ​ការ​ចំណាយ​លុយ​ធំ ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​ជោគជ័យ​មែន​ទេ?

វិភាគបាល់ទាត់៖ តើ​ការ​ចំណាយ​លុយ​ធំ ពិត​ជា​ធ្វើ​ឲ្យ​ក្រុម​ជោគជ័យ​មែន​ទេ?

កាលពីពេលថ្មីៗនេះ ក្រុមបាសេឡូណា (Barcelona) បានចំណាយប្រាក់ ៧៥លានដុល្លា (៥៧លានអ៊ឺរ៉ូ) ដើម្បីទិញ​យក​កីឡាករប្រេស៊ីល ណីម៉ា (Neymar) មកចូលរួមជាមួយក្រុម នៅរដូវកាលថ្មី។ ហើយជាតម្លៃមួយ ស្ថិតក្នុងចំណោម​តម្លៃ​ដ៏ខ្ពស់បំផុត ក្នុងការដោះដូរកីឡាករកន្លងមក។

ខ្សែប្រយុទ្ធក្រុមសាន់តូស (Santos) វ័យ២១ឆ្នាំ បានចុះកិច្ចសន្យារួចរាល់អស់ហើយ និងបានធ្វើការបង្ហាញខ្លួនរួចហើយដែរ ទៅដល់អ្នកគាំទ្រ។ ខណៈដែលក្រុមម៉ូណាកូ (Monaco) របស់បារាំងហ៊ានចំណាយលុយជាង ៧៦លានដុល្លា ដើម្បីទិញ​ខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) ដែរនោះ។

សំនួរចោទថា តើក្រុមទាំងពីរនេះ រំពឹងអ្វីខ្លះ បន្ទាប់ពីចំណាយលុយដ៏សន្ធឹកសន្ធាប់លើកីឡាករឆ្នើមទាំងពីររូបនេះរួចមក?


រូបភាពដាក់បណ្ដុំរូបភាពកីឡាករល្បីៗ [...]

ពាក្យ​វែង​ជាង​គេ​ក្នុង​ពិភពលោក៖ អ៊ឺរ៉ុប​បោះបង់​ពាក្យ​មួយ​ពី​ចំណោម​នោះ

ពាក្យ​វែង​ជាង​គេ​ក្នុង​ពិភពលោក៖ អ៊ឺរ៉ុប​បោះបង់​ពាក្យ​មួយ​ពី​ចំណោម​នោះ

បើអ្នកមិនមែនជាជនជាតិអាឡឺម៉ង់ ហើយអ្នកចង់អានពាក្យទាំងនេះ អ្នកត្រូវអត់ដង្ហើមយ៉ាងហោចណាស់ក៏៥នាទីដែរ។ ពាក្យដ៏វែងៗកើតពីការផ្គុំពាក្យជាច្រើននោះ មិនត្រឹមតែបានធ្វើឲ្យគេឯងពិបាកនឹងចាំ ថាតើត្រូវសរសេរឲ្យត្រូវគ្រប់តួអក្សរ នោះទេ តែក៏ពិបាកសរសេរ ដាក់នៅក្នុងប្រអប់បញ្ជីសៀវភៅនានានោះដែរ។


ពាក្យមួយ ក្នុងចំណោមពាក្យដ៏វែងៗ នៃភាសាអាឡឺម៉ង់ ដែលកើតចេញពីការផ្គុំគ្មានទីបញ្ចប់ រវាងពាក្យជាច្រើននោះ។

ពាក្យដែលត្រូវបានសភាអ៊ឺរ៉ុប យកមកប្រើប្រាស់នោះ មានន័យជាខេមរភាសាថា «ច្បាប់ស្ដីពីចរាចរណ៍ និងការចាំបាច់ក្នុង​ការត្រួតពិនិត្យ ផ្លាកសញ្ញាគុណភាពនៃសាច់គោ» សរុបជាតួអក្សរអាឡឺម៉ង់ទាំងអស់ ៦៣តួ ជាពាក្យដ៏វែងមួយ នៃភាសា​អាឡឺម៉ង់។ ពាក្យនោះ គឺ៖

[...]
ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ព្រឹត្តិការណ៍​ចុងក្រោយ ទាក់ទង​បាតុកម្ម​មហាជន​ប្រឆាំង​កឹម សុខា

ភ្នំពេញ៖ ដូចការគ្រោងទុក បាតុកម្មអហឹង្សា ដឹកនាំដោយលោក ជុំ ម៉ី តំណាងអតីតជនរងគ្រោះនៃគុកទួលស្លែង និងជន​រងគ្រោះក្រោមរបបខ្មែរក្រហម ចាប់ផ្តើមនៅថ្ងៃអាទិត្យទី៩ខែមិថុនានេះ នៅទីលានប្រជាធិបតេយ្យ ធ្វើការប្រឆាំងនឹង​ការ​លើកឡើងរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិទាក់ទងនឹង «គុកទួលស្លែងជាគុកសិប្បនិម្មិត រៀបចំ​ឡើងដោយវៀតណាម»។


រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្ត​កំពង់ចាម កាលពីថ្ងៃទី១៨ខែឧសភា មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។

ឆ្លើយតបនឹងសំណើររបស់លោក ជុំ ម៉ី ក្នុងការជួបជុំធ្វើបាតុកម្មរបស់បណ្ដាជននេះ ក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជាបាន​អនុញ្ញាត ឲ្យមានអ្នកចូលរួមត្រឹមតែមួយម៉ឺននាក់ប៉ុណ្ណោះ [...]

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) ត្រៀមខ្លួនរួចហើយ ដើម្បី​ប្រជែងដេញថ្លៃយកកីឡាករដែលមានតម្លៃខ្លួន ជាង៦០.៩៥លានដុល្លា សែស ហ្វាប្រេហ្គាស (Cesc Fabregas) ជាមួយនឹង​ក្រុមកាំភ្លើងធំអាសិណល (Arsenal)។


កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)

អ្នកចាត់ការថ្មីក្រុមបីសាចក្រហម បានបដិសេដមិនព្រមបោះបង់មហិច្ឆតា ក្នុងការតាមប្រមាញ់យកអតីត​វីរបុរសក្រុម​កាំភ្លើងធំ ដែលពុំសូវបានលេងក្នុងជម្រើសដំបូង ក្នុងក្រុមបាសេឡូណា (Barcelona) នោះទេ។

រីឯគ្រូបង្វឹកក្រុមអាសិណល លោកអាសិង វ៉ិងកឺ (Arsene Wenger) ក៏ចង់បានអតីតប្រធានក្រុមរបស់លោក និងជាកីឡាករ​សំណព្វចិត្តរបស់អ្នកគាំទ្រក្រុមអាសិណល [...]

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនីវាយតឺនីស លំដាប់លេខ២ពិភពលោក ម៉ារៀ សារ៉ាប៉ូវ៉ា (Maria Sharapova) និងត្រូវឡើងទៅជួបកីឡាការិនី​លេខ១ពិភពលោក សេរ៉េណា វីលៀម (Serena Williams) ក្នុងការប្រកួតផ្តាច់ព្រ័ត្រហ្វ្រេនអូផិន (French Open) នៅថ្ងៃ​សៅរ៏ ទី០៨ស្អែកនេះ។


កីឡាការិនី ម៉ារៀ សារ៉ាប៉ូវ៉ា ជើងឯកពិភពលោកលំដាប់លេខពីរ។ (រូបថត independent.co.uk)

ម្ចាស់ការពារដំណែងជើងឯក សារ៉ាប៉ូវ៉ា បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោករបស់ប៉េឡារូស ដោយលទ្ធផល ៦-១, ២-៦ និង ៦-៤ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហ្វ្រេនអូផិន។

រីឯកីឡាការិនីអាមេរិក វីលៀម បានទម្លាក់កីឡាការិនីអ៊ីតាលី សារ៉ា អឺរ៉ានី (Sara Errani) ២សិតជាប់គ្នា ដោយលទ្ធផល ៦-០ និង ៦-១ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...