Posts in ‘សម្រាំងជាខេមរភាសា’ Category

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

នាងខេត មីលើតុន (Kate Middleton) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ចៅប្រុសនៃ​ព្រះមហាក្សត្រី​យ៉ានី អេលីហ្សាបេដ ទី២ (Elizabeth II) នៃចក្រភពអង់គ្លេស ទើបនឹងប្រសូតបានបុត្រាមួយអង្គ​នៅរសៀលម៉ោង៤និង​២៤នាទី ម៉ោងនៅរាជធានីឡុងដ៍ ថ្ងៃទី២២ខែកក្កដានេះ។


នាងខេត និងព្រះអង្គម្ចាស់វិល្លីយ៉ាម នៅក្នុងរទេះសេះ នៃពិធីចម្រើនព្រះជន្ម។ (រូបថត Kelly Lynch)

ដំណឹងនេះបានផ្សព្វផ្សាយភ្លាមៗ ដឹងពាសពេញពិភពលោក ដែលធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាជន​នានា​ក្នុងប្រទេសជាច្រើន ជាពិសេសប្រទេស ដែលធ្លាប់នៅក្រោមអាណានិគម នៃចក្រភពអង់គ្លេស និងបណ្ដាជនដែល​ស្រឡាញ់ចូលចិត្តគូស្វាមីភរិយាវ័យក្មេង វីល្លីយ៉ាម និងខេតនេះ។

សេចក្ដីប្រកាសព័ត៌មានជាផ្លូវការ [...]

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវិដ កាមើរូន (David Cameron) ចង់ទាមទារឲ្យក្រុមហ៊ុនផ្គត់ផ្គង់អាំងធើណែត បិទជា​ស្វ័យប្រវត្តនូវខ្សែភ្ជាប់ទាំងឡាយដែល ចូលទៅកាន់គេហទំព័រ«កូនជ្រូកអាសអាភាស»ទាំងឡាយ។ អ្នកណាដែលចង់​ទស្សនាឬពិគ្រោះគេហទំព័រ«កូនជ្រូក»ទាំងនោះ ត្រូវធ្វើការសុំទៅក្រុមហ៊ុនអ្នកផ្គត់ផ្គង់នោះ ជាមុនសិន។


រូបបង្ហាញពីការចូលទៅពិគ្រោះគេហទំព័រកូនជ្រូក នៅលើបណ្ដាញអាំងធើណែត។

សេចក្ដីស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងក្របខ័ណ្ឌកាត់បន្ថយ ការប៉ះពាល់ទៅលើកុមារ នូវរាល់រូបភាព ដែល​មានលក្ខណៈអាសអាភាស ឬអាណាចារទាំងឡាយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអះអាងនៅថ្ងៃច័ន្ទទី២ខែកក្កដានេះ ពីប្រព័ន្ធ​ច្រោះ​ថ្មីរបស់ឪពុកម្ដាយ នឹងត្រូវដាក់ឲ្យ​ដំណើរ​ការនៅចុង​ឆ្នាំខាងមុខ [...]

គ.ជ.ប បដិសេធ​មិន​ឲ្យ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត

គ.ជ.ប បដិសេធ​មិន​ឲ្យ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត

ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកប្រជុំពេញបិទទ្វារមួយថ្ងៃ ទាក់ទិនទៅនិងការស្នើ របស់ប្រធានគណកប្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ គ.ជ.ប នៅរសៀលថ្ងៃទី២២ខែកក្កដានេះ បានសម្រេចដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជា​បេក្ខជនតំណាងរាស្ត្របានទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្សី នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

លោក អ៊ឹម សួស្តី ប្រធានគជប បានថ្លែងឲ្យដឹង បន្ទាប់ពីបានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្តីការគជប ដើម្បីពិភាក្សា​លើសំណើរបស់លោកសមរង្ស៊ី ស្នើសុំឲ្យ ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​តំណាង​រាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល [...]

ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

ម៉ូរីញ៉ូ៖ នរណា​ត្រូវ​ការ​វ៉ែន រ៉ូនី! បើ​លូកាគូ ខ្លាំង​ម្លឹងៗ!

គ្រូបង្វឹកឆែលស៊ី (Chelsea) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា គាត់មិនខ្វល់ថាគាត់ ទិញបានខ្សែប្រយុទ្ធ​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) វ៉ែន រ៉ូនី (Wayne Rooney) បាន ឬក៏អត់នោះទេ ព្រោះពេលនេះ គាត់មាន​ខ្សែប្រយុទ្ធ ជម្រើសល្អៗក្នុងក្រុមរួចទៅហើយ ដូចជា ហ្វឺណាន់ដូ តូរែស (Fernando Torres), ដិមបា បា (Demba Ba) និង​ជាពិសេសកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku) ដែលកំពុងតែឡើងជើងស្រាប់។


កីឡាកររ៉ូម៉េលូ លូកាគូ (ខាងឆ្វេង) និងកីឡាករ គ្រីស ប៊ែរ។ (រូបថត Jamie McDonald/Getty Images)

ខ្សែប្រយុទ្ធវ័យក្មេងរបស់ប៊ែលស្ស៊ិក (លូកាគូ) កំពុងតែអភិវឌ្ឍន៏ខ្លួនបានយ៉ាងឆាប់រហ័ស ពោលគឺ២ប្រកួត​មិត្តភាពរបស់​ឆែលស៊ី គាត់ទាត់ចូលទីទាំង២ប្រកួត [...]

រ៉ូណាល់ដូ ទាត់​ចូល​ទី​២​គ្រាប់ ខណៈ​រៀល​ម៉ាឌ្រីដ​ឈ្នះ​បឺណេម៉ូស៦-០

រ៉ូណាល់ដូ ទាត់​ចូល​ទី​២​គ្រាប់ ខណៈ​រៀល​ម៉ាឌ្រីដ​ឈ្នះ​បឺណេម៉ូស៦-០

ម្ចាស់ជើងអ៊ឺរ៉ុប៩សម័យកាល អធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បានបើកឆាកយុទ្ធនាការប្រកួតមិត្តភាពរបស់ខ្លួន ជា​មួយក្រុមមកពីលីកលំដាប់ទី២ នៃប្រទេសអង់គ្លេស បឺណេម៉ូស (Bournemouth) និងបានយកឈ្នះយ៉ាងចាស់ដៃ ដោយ​លទ្ធផល ៦-០ កាលពីយប់ថ្ងៃអាទិត្យ។


គ្រីស្ទែណូ រ៉ូណាល់ដូ កីឡាករបាល់ទាត់ របស់ក្រុមរៀលម៉ាឌ្រីដ ដ៏ល្បីនៃប្រទេសអេស្ប៉ាញ។

អ្នកគាំទ្រជាច្រើនកុះករបានប្រជែងគ្នាទិញសំបុត្រ នៅក្នុងកីឡាដ្ឋានហ្គូលសែន (Goldsands Stadium) ដែលអាចផ្ទុក​ទស្សនិកជនបានប្រមាណ ១២០០០នាក់ ដើម្បីចង់មើលតារាឆ្នើមរបស់ពិភពលោក គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ហើយពួកគេពិតជាមិនខកបំណងនោះទេ ខណៈដែលគ្រូបង្វឹកថ្មី លោកកាឡូ អេនសេឡូទី (Carlo Ancelotti) ដាក់បញ្ចូលកីឡាករខ្លាំងៗជាច្រើនឲ្យចូលលេង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...