Posts in ‘សម្រាំងជាខេមរភាសា’ Category

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

4U9525៖ ជំនួយ​ការ​បើក​បរ​យន្ដហោះ ស្វែង​រក​សម្លាប់​ខ្លួន តាម iPad

ការទម្លាយបន្ថែមទៀត នៃសារព័ត៌មានអាមេរិក «The New York Times» ទាក់ទងនឹងសំនុំរឿង ធ្លាក់យន្ដហោះអ៊ែប៊ូស របស់ក្រុមហ៊ុនអាកាសចរណ៍ ហ្សែរមេនវីង របស់អាល្លឺម៉ង់ នៅលើជួរភ្នំអាលព៍ ភាគខាងត្បូងនៃប្រទេសបារាំង បាន​បង្ក​ឲ្យអ្នកធ្វើដំណើរ តាមយន្ដហោះ កាន់តែមានអារម្មណ៍តក់ស្លុតខ្លាំងឡើង។ ក្រុមអ្នកស៊ើបអង្កេតបាន ចូលទៅឆែកឆេរ​ក្ដារ​បញ្ជា iPad របស់យុវជនជំនួយការ បើកបរយន្ដហោះ លោក អេនឌ្រៀស លូបីត្ស៍ (Andreas Lubitz) ហើយបានរកឃើញ ថា​យុវជន​នេះ មានគម្រោងស្វែងរក ការសម្លាប់ខ្លួន ឲ្យប្លែកៗ តាំងពីយូរណាស់មកហើយ។

នៅក្នុងទិន្នន័យរុករក នៃក្ដាបញ្ជា iPad គេឃើញមានស្លាកស្នាមរុករក ស្វែងយល់ពីការបាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០១៤ នៃយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ និងការរុករក ការធ្លាក់យន្ដហោះ កាលពីឆ្នាំ​២០១៣ របស់​ក្រុមហ៊ុន ម៉ូហ្សំបិកអ៊ែរឡាញ (Mozambique Airlines) ក្នុងប្រទេសណាមីប៊ី (Namibie) ដែលជា​ករណី​ប៉ុនប៉ង [...]

ជិះ​តាក់ស៊ី​ដោយ​មិន​អស់​ប្រាក់ បើ​ស្រវឹង​ខ្លាំង នៅ​កាណាដា

គ្រាន់តែផ្លុំខ្យល់ ចូលទៅក្នុងម៉ាស៊ីនមួយ ដែលដាក់តាមដងផ្លូវ ក្នុងពេលឥឡូវនេះ គេអាចហៅរថយន្ដតាក់ស៊ី ឲ្យ​មក​ទទួល យកទៅផ្ទះបាន នៅក្រុង តូរ៉ុងតូ ប្រទេសកាណាដា។ សេវាកម្មនេះ ទើបនឹងដាក់ឲ្យដំណើរការ នៅក្នុងរយៈពេល​ចុងក្រោយនេះ ដើម្បីធានាដល់សុវត្ថិភាព ចរាចរណ៍ជើងគោង និងដើម្បីឲ្យក្រុមអ្នកស្រវឹង ឈប់កាន់ចង្កូតរថយន្ដ ដោយ​ខ្លួន​ឯង ត្រឡប់ទៅផ្ទះវិញ។

ប្រអប់សម្រាប់ធ្វើការត្រួតពិនិត្យដោយស្វ័យប្រវត្តិនោះ មានឈ្មោះថា Uber safe ហើយត្រូវបានយកមកដាក់ នៅក្បែរ​នឹង​រង្គសាល ឬកន្លែងកំសាន្ដសំខាន់ៗ សម្រាប់ឲ្យមនុស្ស ដែលចេញពីទីនោះ ធ្វើការផ្លុំសាកល្បង ពីជាតិអាល់កុល នៅ​ក្នុង​ខ្លួន។ ដើម្បីដឹងពីលទ្ធផល គេត្រូវផ្លុំឲ្យបានយូរ ក្នុងរយៈពេល៦នាទី ហើយបើលទ្ធផលចេញមក បង្ហាញថា កម្រិត​ជាតិ​សុរា នៅក្នុងខ្លួន មានហួសកំណត់នោះ រថយន្ដតាក់ស៊ីមួយ នឹងត្រូវបានហៅ ដោយស្វ័យប្រវត្តិ ដើម្បីមកដឹក​អ្នក​ស្រវឹង​នោះ ទៅផ្ទះ។

[...]

ហែល​ទឹក​នៅ​ខាង​លើ ត្រី​ឆ្លាម​៦ម៉ែត្រ ហែល​នៅ​ខាង​ក្រោម!

លោកអ្នក ចង់ហែលទឹក ជាមួយត្រីឆ្លាមឬទេ?  ទោះជាភ័យខ្លាចយ៉ាងណា ក៏ក្រុមអ្នកងូតទឹកទាំងនេះ និងអ្នកចែកទូកតូចៗ ជាច្រើន បានធ្វើរួចហើយ នៅលើកោះ ខាប់ក្លៀរ (Cape Clear) នៅផ្នែកខាងត្បូង នៃប្រទេសអៀឡង់។

តាមពិតទៅ រឿងនេះ មិនមែនកើតឡើង ជារៀងរាល់ថ្ងៃនោះទេ ក្រាន់តែថា មិនមានរឿងត្រូវភ័យអ្វីខ្លាំងនោះដែរ ព្រោះ​ត្រី​ឆ្លាមត្រាច់ចរ ប្រភេទដូចត្រីបាឡែននេះ នឹងមិនធ្វើការវាយប្រហារ ទៅលើមនុស្ស ភ្លាមៗដោយមិនដឹងរឿងទេ។

តែយ៉ាងម៉េចក៏ដោយ គេគួរតែជៀសវាង ប្រសើរជាង... រង់ចាំឲ្យត្រីឆ្លាម វានប្ដូរចិត្ត!

ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​គ្រឹស្ទ៍សាសនិក ជាតិ​អេត្យូពី​ជិត​៣០នាក់ នៅ​លីប៊ី

ក្រុម​រដ្ឋ​អ៊ីស្លាម​ប្រហារ​ជីវិត​គ្រឹស្ទ៍សាសនិក ជាតិ​អេត្យូពី​ជិត​៣០នាក់ នៅ​លីប៊ី

វីដេអូដែលមានរយៈពេល២៩នាទី និងត្រូវបានបង្ហោះ នៅលើគេហទំព័រ របស់ពួក ជីហាដ ហើយដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានទស្សនាដែរនេះ បានបង្ហាញថា មនុស្សមួយក្រុមប្រមាណជា ១២នាក់ ត្រូវបានកាត់ក នៅលើឆ្នេរ និង​ក្រុមមនុស្ស ប្រមាណជា១៦នាក់ទៀត ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង នៅក្នុងតំបន់វាលខ្សាច់មួយ។ វីដេអូ​នេះ បានហៅក្រុមមនុស្សទាំងនោះ ថាជាសមាជិករបស់ព្រះវិហារ នៃប្រទេសអេត្យូពីរ ដែលសុទ្ធសឹងតែជា«ខ្មាំង»។

មនុស្ស១២នាក់ ដែលស្លៀកពាក់ពណ៌ទឹកក្រូច ត្រូវបាននាំទៅលើឆ្នេរសមុទ្រ មុននឹងសង្កត់ពីក្រោយ ដាក់ឲ្យដេក​ផ្កាប់​មុខ ផ្ទាល់នៅនឹងដី រួចត្រូវបានកាត់ក ដោយកាំបិត។ ចំណែកនៅក្នុងវាលរហោដ្ឋានវិញ មនុស្ស១៦នាក់ ដែលស្លៀកពាក់​ពណ៌​ខ្មៅ ត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើងចំក្បាល ពីក្រោយ។ បុរសម្នាក់ស្លៀកពាកខ្មៅទាំងស្រុង បិទមុខ បាន​ចេញ​មកនិយាយជាភាសាអង់គ្លេស។ រីឯបុរសផ្សេងទៀត ស្លៀកពាក់ក្រឡេក្រឡា ដូចទាហាន បិទមុខជិត [...]

ប្រព័ន្ធ​បច្ចេក​វិទ្យា​ថ្មី ដើម្បី​តាម​ដាន​ស្រមោល​យន្ដហោះ (vdo)

គេរកគិតមិនយល់ថា ហេតុអ្វីក៏យន្ដហោះ ប៊ូអីង (Boeing 777) មួយទាំងមូល ដែលមានបណ្ដោយដល់ទៅ ជិត១០០ម៉ែត្រ (ប្រវែងពិត ពី៦៣ ទៅ៧៤ម៉ែត្រ) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ត្រូវបានបាត់ខ្លួនទៅ ដោយមិនបាន​ទុក ស្លាកស្នាមអ្វីសោះអញ្ចឹង? នេះហើយជាចំងល់ របស់បណ្ដាលអ្នកស្រាវជ្រាវ ខាងសុវត្ថិភាពអាកាសចរណ៍ នានា​ក្នុង​ពិភពលោក ហើយខិតខំធ្វើយ៉ាងណា ដើម្បីរកឲ្យបាននូវដំណោះស្រាយដ៏ប្រសើរមួយ។

ក្រុមហ៊ុន ស៊ីតា (Sita) ដែលជំនាញខាងការផ្គត់ផ្គង់ និងបំពាក់ ផ្នែកបច្ចេកវិទ្យា បានចេញផ្សាយនៅសប្ដាហ៍មុន ពីប្រព័ន្ធ​ចាប់រលក របស់យន្ដហោះ មួយប្រភេទ ដែលអាចតាមដាមយន្ដហោះ នៅរៀងរាល់១៥នាទីម្ដង។ ប្រព័ន្ធនេះ មាន​ឈ្មោះ​ហៅ​ថា៖ AIRCOM® FlightTracker។

តាមពិតទៅ ប្រព័ន្ធនេះ មិនមានអ្វីត្រូវមកបំពាក់បន្ថែម ឲ្យតួយន្ដហោះ នោះទេ ព្រោះវាបានប្រើប្រាស់ សម្ភារៈ​ដែល​មាន​រួច​ជាស្រេច នៅក្នុងយន្ដហោះ។ ប៉ុន្តែផ្ទុយទៅវិញ ប្រព័ន្ធ AIRCOM® [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...