នៅវៀតណាម មិនមែនតែឆ្កែ សូម្បី«ឆ្មា»ក៏ក្លាយជាម្ហូបពិសេស
ចំណីពិសេស - នៅប្រទេសវៀតណាម ដែលល្បីខាងម្ហូបពិសេស ធ្វើអំពីសាច់សត្វឆ្កែនោះ នៅពេលនេះម្ហូបពិសេសមួយទៀត កំពុងបង្កឲ្យមានភាពជ្រួលជ្រើមខ្លាំងឡើង ក្នុងនោះគ្រឿងផ្សំរបស់វា ជាសាច់របស់សត្វឆ្មា។ បានមកភាគច្រើនពីការលួចប្រមាញ់តាមផ្ទះនោះ សាច់សត្វឆ្មាផ្សំគ្រឿងពិសេស ត្រូវបានចុងភៅជាតិវៀតណាមទាំងនេះ យកទៅបកស្បែក ប្រឡាក់ខ្ទឹម លាយគ្រឿង រួចនឹងអាលយកទៅបង់ខ្លាញ់ ដាក់ស្ងោរ ឬក៏យកទៅខ្វៃ តាមបំណងរបស់អ្នកស្វែងរកទទួលទាន។
សាច់ឆ្មារ មិនត្រូវបានអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្ម ដើម្បីយកមកទទួលទានឡើយ នៅក្នុងប្រទេសកុម្មុយនីសមួយនេះ ដោយទំនងជាអាជ្ញាធរ ចង់ប្រើប្រាស់សត្វនេះ ដើម្បីកំចាត់កណ្ដុរ។ ប៉ុន្តែភោជនីយដ្ឋានមួយ ក្នុងរដ្ឋធានីហាណូយ (ភាគខាងជើង) [...]