Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

អាពាហ៍ពិពាហ៍​ក្លាយ​ជា​ទឹក​ភ្នែក របស់​ស្ត្រី​ខ្មែរ​ជា​មួយ​បុរស​ជាតិ​ចិន

អាពាហ៍ពិពាហ៍​ក្លាយ​ជា​ទឹក​ភ្នែក របស់​ស្ត្រី​ខ្មែរ​ជា​មួយ​បុរស​ជាតិ​ចិន

ទឹកភ្នែកស្ត្រីខ្មែរ នៅតែត្អូញត្អែរមិនឈប់ ពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ ដែលជារឿយៗត្រូវ​បានធ្វើ​ឡើង តាមរូបភាពអាពាហ៍ពិពាហ៍រវាងស្រ្តីខ្មែរ ជាមួយបុរសបរទេស។ ករណីនេះ បានផ្ទុះជាថ្មីទៀត ដោយសារស្ត្រី​បីរូប ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះនោះ បានថ្លែងបរិហាជាថ្មី ពីបុរសជាតិចិនជាស្វាមី មានចិត្តអប្រិយ​ទុរយស យកពួកនាងទៅធ្វើបាប យ៉ាងទារុណ។ អ្វីដែលនាងឈឺចាប់ខ្លាំងបំផុតនោះ ពួកនាងត្រូវបានបណ្ដាញបោក​ប្រាស់មួយ ហៅថា«មេខ្យល់» ជាអ្នករៀបចំអាពាហ៍ពិពាហ៍ទាំងនេះឡើយ។


របាយការណ៍ស្ដីអំពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ។ (រូបថត MONOROOM.info/ S. Tith)

ស្ត្រីខ្មែរ - «គេទិញអស់លុយច្រើនណាស់ គេឲ្យធ្វើអី [...]

រូប​​ថត​​ស្រាត ដែល​បង្ហោះ​ដោយ​និស្សិត​ស្រី​ម្នាក់ ជា​រូប​កាត់​ត?

រូប​​ថត​​ស្រាត ដែល​បង្ហោះ​ដោយ​និស្សិត​ស្រី​ម្នាក់ ជា​រូប​កាត់​ត?

រូបថតដែលមើលទៅ មានលក្ខណៈដូចដើម និងចុះផ្សាយនៅលើគណនីផ្ទាល់ខ្លួន កាលពីថ្ងៃមុន ត្រូវបានម្ចាស់គណនី​ហ្វេសប៊ុក ដែលគេស្គាល់ថាជានិស្សិតស្រីម្នាក់នោះ បកស្រាយច្រានចោលថា ជារូបភាពកាត់ត។ ពិតមែនឬ?


រូបនិស្សិតស្រី ថតជាមួយមិត្តភ័ក្តិប្រុសរបស់នាង។ (រូបថតហ្វេសប៊ុក)

រូបស្រាត - «សូមមិត្តភក្ត័ទាំងអស់គ្នា កុំយល់ច្រលំអោយសោះ គឺគេកាត់តរូបភាពខ្ញុំទាំងពីរនាក់ទេ គេចង់ធ្វើបាបខ្ញុំ» នេះជាការបកស្រាយ របស់ម្ចាស់គណនីហ្វេសប៊ុក ដែលគេឃើញបង្ហោះរូបថតស្រើបស្រាល គ្មានសម្លៀកបំពាក់  របស់នាង​រួមជាមួយសង្សា បង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ។ បញ្ចេញការបកស្រាយ ដោយទំនង​ជាមកពីសារព័ត៌មានជាច្រើន បានយករូបនាងទៅចុះផ្សាយ (ជួយឲ្យឆាប់ល្បី?) [...]

តើ ឈាង វុន និង យ៉ែម បុញ្ញឫទ្ធិ «ឈ្លោះគ្នា» បែបណា? (vdo)

តើ ឈាង វុន និង យ៉ែម បុញ្ញឫទ្ធិ «ឈ្លោះគ្នា» បែបណា? (vdo)

មានវីដេអូអម - «អភ័យឯកសិទ្ធិ»រដ្ឋសភា ជាស្នូលនៃរឿងទាស់សម្ដីគ្នា រវាងមន្ត្រីជាន់ខ្ពស់ទាំងពីរ លោក ឈាង វុន និងលោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលសុទ្ធតែមានភាពល្បីល្បាញ ខាងសំនួនវោហាស័ព្ទដូចគ្នា ប្រចាំឲ្យគណបក្សប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ។


រូបចំកណ្ដាលៗ៖ លោក យ៉ែម ប៉ុញ្ញឬទ្ធិ និងលោក ឈាង វុន។ (រូបថត MONOROOM.info/ S. Tith)

ដៃគូរជម្លោះ - គ្រាន់តែកិច្ចប្រជុំ ដោយ«អសាធារណៈ»នៃក្រុមការងារ របស់គណបក្សទាំងពីនេះ បានចាប់ផ្ដើមបន្តិច ដោយការចាប់ដៃចាប់ជើងគ្នានោះមក លោក យ៉ែម បុញ្ញឫទ្ធិ បានផ្តើមនិយាយមុន ពីការប្រកាសសុពលភាពតំណាង​រាស្រ្ត (គណបក្សសង្គ្រោះជាតិទាំង៥៥រូប) ត្រូវតែមាន«អភ័យឯកសិទ្ធិ»។ ការចាប់ផ្ដើមលើកករណីនេះ [...]

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

តក់​ស្លុត ព្រោះ​យុវជន​ស្រវឹង​ធ្លាក់​ភ្នែក ច្រឡំ​ទ្វា​យន្ដហោះ ថា​ជា​ទ្វា​បង្គន់!

អ្នកដំណើរជាតិប៉ូឡូញមួយរូប ដែលជិះនៅលើយន្ដហោះ រ៉ៃអានអ៊ែរ (Ryanair) ដែលហោះភ្ជាប់ពីទីក្រុងក្រាខូវី (Cracovie) ប្រទេសប៉ូឡូញ ទៅកាន់រដ្ឋធានី ឌុយប្លាំង (Dublin) ប្រទេសអៀឡង់ បានព្យាយាមបើកទ្វាក្រោយ របស់​យន្ដហោះ ព្រោះបានច្រឡំថា ជាទ្វាបង្គន់នៅលើយន្ដហោះ។


យន្ដហោះ របស់ក្រុមហ៊ុន រ៉ៃអានអ៊ែរ។ (រូបថត ឯកសារ)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ជ្រួលច្របល់ - ត្រូវតែបង្កើតឲ្យមានជាបញ្ហា ទើបគេហៅថាសត្វមនុស្ស។ ហើយបើអាចធ្វើបាន គេគួរតែធ្វើការហាម​ឃាត់ ការផឹកសុរាជាតិស្រវឹង [...]

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ពេជ្រ សេរីរ័ត្ន នឹង​បង្ហាញ​វត្តមាន​លើ​កញ្ចក់ MyTV ខែ​ក្រោយ

ក្រោយពីមានព័ត៌មានលេចឮថា អ្នកនាង ពេជ្រ សេរីរ័ត្ន កំពុងតែត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀន​សិល្បៈ​វិញ ក្រោមដំបូលស្ថានីយទូរទស្សន៍ ម៉ាយធីវី (MyTV) នោះ ឥលូវនេះ គេប្រាកដច្បាស់ហើយថា នាងនឹងបង្ហាញ​វត្តមាន​នៅខែ​ក្រោយនេះ ក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍នេះ។


អ្នកនាង ពេជ្រ សេរីរ័ត្ន ពិធីការិនីទូរទស្សន៍។ (រូបថតហ្វេសប៊ុក)

តារាទូរទស្សន៍ - មានទស្សនិកជនជាច្រើន ដែលមានមន្ទិលសង្ស័យ អំពីវត្តមានរបស់អ្នកនាង ពេជ្រ សេរីរ័ត្ន ដែល​ពួកគេឆ្ងល់ថា តើពេលណាទើបលេចវត្តមាន អតីតពិធីការិនី ដ៏មានប្រជាប្រិយភាព នៅក្នុងកញ្ចក់ទូរទស្សន៍ ម៉ាយធីវី ឱ្យពិតប្រាកដទៅ? ខណៈជុំវិញដំណឹងនេះ កន្លងមកនៅមិនទាន់មានការបញ្ជាក់ ពីខាងណានោះទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...