Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

បាញ់​សម្លាប់ ឈុត វុទ្ធី៖ ក្រុម​សកម្មជន​ការពារ​ព្រៃ ប្រជុំ​គ្នា​រំលឹក​ខួប​២​ឆ្នាំ

ព្រះសង្ឃនិងសកម្មជនការពារព្រៃឈើជាង ១០០នាក់និងអង្គ នឹងជួបជុំគ្នានាចុងសប្តាហ៍នេះ នៅទីកន្លែង ដែល​សកម្មជនការពារបរិស្ថានដ៏ល្បីល្បាញ និងជាអតីតប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី ត្រូវបាន​បាញ់សម្លាប់ ដើម្បីរំលឹកខួប២ឆ្នាំនៃហេតុការណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមន្ត្រីរាជអាវុធហត្ថ នៅក្នុងពេលដែល​លោក បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ នៅជួរភ្នំក្រវ៉ាញភាគកណ្តាល។


លោក ឈុត វុទ្ធី ក្នុងបេសកកម្មរបស់លោក​ ដើម្បីការពារធនធានធម្មជាតិកម្ពុជា។ (រូបថត Australian National University)

ព្រៃឈើ - សេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារធនធានធម្មជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ បានឲ្យដឹងថា នឹងមានការជួបជុំសកម្មជនព្រៃឈើ [...]

អាមេរិក​​មិន​​បណ្ដេញ​តារា​ចម្រៀង ជូស្ទីន ប៊េប៊ើរ ចេញ​ពី​ទឹកដី​ខ្លួន​ទេ

អាមេរិក​​មិន​​បណ្ដេញ​តារា​ចម្រៀង ជូស្ទីន ប៊េប៊ើរ ចេញ​ពី​ទឹកដី​ខ្លួន​ទេ

ដោយមានញ្ញត្តិចុះហត្ថលេខា ដោយពលរដ្ឋអាមេរិកាំង ប្រមាណជា២៧៥ពាន់នាក់ ស្នើសុំឲ្យបណ្ដេញ​តារាចម្រៀង​វ័យក្មេងសញ្ជាតិកាណាដា ជូស្ទីន ប៊េប៊ើរ (Justin Bieber) ចេញពីទឹកដីអាមេរិក តាំងពីចុងខែ​មករាកន្លងទៅ សេតវិមាន​បានសម្រេចចិត្តប្រតិកម្មនៅថ្ងៃសុក្រទី១៨ខែមេសានេះ មិនឆ្លើយតបតាមការស្នើសុំ ហើយថែមទាំង​បាន​បដិសេធ ក្នុងការធ្វើអត្ថាធិប្បាយ នៅលើបញ្ហានេះទៀតផង។

តារាចម្រៀង​វ័យក្មេងសញ្ជាតិកាណាដា ជូស្ទីន ប៊េប៊ើរ។ (រូបថតផ្ដិតពីវីដេអូចម្រៀង)

តារាចម្រៀង - នៅក្នុងញ្ញត្តិរបស់ក្រុមពលរដ្ឋអាមេរិកទាំងនោះ មានសរសេរជាអាថ៌ថា «ប៊ែប៊ើរអាយុ២០ឆ្នាំ ដែល​ជាមនុស្សមានគ្រោះថ្នាក់ ធ្វេសប្រហែស ជាជនដើរបផ្លិចបំផ្លាញ ជាជនញៀនគ្រឿងស្រវឹងនោះ [...]

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ជប៉ុន៖ ក្រចក​នាងៗ​នឹង​បញ្ចេញ​ពន្លឺ នៅ​ពេល​មាន​ទូរស័ព្ទ​ហៅ​ចូល

ក្រចករបស់នាងៗ ជនជាតិជប៉ុន មិនសូវជាត្រូវបានគេមើលឃើញប៉ុន្មានទេ ដោយសារតែក្រចកទាំងនោះ ត្រូវបាន​បាំងបិតដោយពណ៌ថ្នាំក្រចក ឬក្រចកសិប្បនិមិត្តផ្សេងៗ។ តែនៅលើកនេះ គេប្រាកដជាមិនអាចនិយាយថា មិន​ចាប់​អារម្មណ៍ ហើយធ្វើមិនដឹងមិនឃើញនោះទេ នៅពេលដែលក្រចកទាំងនោះ បញ្ចេញ«ពន្លឺ»។


សម្បកក្រចក ដែលឆេះចេញជាពន្លឺ នៅពេលមានការហៅទូរស័ព្ទចូល។ (រូបថតក្រុមហ៊ុន)

សោភ័ណ្ឌភាព - នៅចុងខែនេះ ក្រុមហ៊ុនផលិតគ្រឿងប្រដាប់ល្បែងលេងរបស់ជប៉ុន តាការ៉ា តូមី (Takara Tomy) នឹងដាក់ចេញមកធ្វើពាណិជ្ជកម្ម នូវគ្រៀងប្រដាប់លំអរតាមបែបសិល្បៈមួយ នោះគឺសម្បកក្រចក ដែលគេអាច​យក​មកបិតពីលើក្រចកដៃធម្មតាបាន។ សម្បកក្រចកនោះ ត្រូវបានផលិតឡើងដោយដាក់បញ្ចូលអំពូលភ្លើង ឌីយ៉ូតតូចៗ (LED) [...]

ផ្សាយ​ពាណិជ្ជកម្ម​នៅ​ទំព័រ​មុខ​ របស់​ហ្គូហ្គ័ល ថ្លៃ​១០​លាន​ដុល្លារ (vdo)

ផ្សាយ​ពាណិជ្ជកម្ម​នៅ​ទំព័រ​មុខ​ របស់​ហ្គូហ្គ័ល ថ្លៃ​១០​លាន​ដុល្លារ (vdo)

គេហទំព័រុករកធំជាងគេ ហ្គូហ្គ័ល (Google) បានដឹងពីយើងសឹងតែគ្រប់ៗគ្នា នូវអ្វីៗសឹងតែទាំងអស់។ តែចុះយើង​រាល់គ្នា មានដឹងអ្វីពីគេហទំព័រនេះវិញឬទេ? ជាពិសេស នៅពេលដែលហ្គូហ្គ័ល ក៏ជាយក្សខាងការផ្សាយ​ពាណិជ្ជកម្ម​ដែរផងនោះ តើហ្គូហ្គ័លនឹកឃើញចង់លក់ ការផ្សាយពាណិជ្ជកម្មនៅលើទំព័រមុខរបស់ខ្លួនឬទេ? ធ្លាប់នឹកឃើញ តែថ្លៃ​បន្តិចហើយ៖ ១០លានដុល្លារ ដើម្បីបានផ្សាយផលិតផលនៅនឹងទំព័រមុខនេះ !!!


ទំព័រមុខរបស់ហ្គូហ្គ័ល។

បច្ចេកវិទ្យា - គេហទំព័ររុករកធំជាងគេ របស់ពិភពលោក ហ្គូហ្គ័ល របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា របស់អាមេរិក ជាកំពូលគេហទំព័៍រ ដែលដឹងស្គាល់ពីអ្វីៗទាំងអស់ និងគ្រប់យ៉ាងរបស់យើងរាល់គ្នា រាប់ចាប់តាំងពីទូរសា រូបថត វីដេអូ [...]

មន្រ្តី​ខណ្ឌ​សែន​សុខ មិន​ភ្ញាក់​ផ្អើល​ចំពោះ​បណ្តឹង​របស់​យាយ​ក្រពើ

មន្រ្តី​ខណ្ឌ​សែន​សុខ មិន​ភ្ញាក់​ផ្អើល​ចំពោះ​បណ្តឹង​របស់​យាយ​ក្រពើ

មន្រ្តីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនចាប់អាម្មណ៍ និងមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ដាក់ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី ១៨ ខែមេសាម្សិលមិញនេះ។ ពាក្យបណ្តឹង​របស់យាយក្រពើ ដែលប្តឹងមន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខចំនួន ៨រូប ពីបទធ្វើលិខិតក្លែងក្លាយ ដោយទាមទារជំងឺចិត្ត «១០០លាន»ដុល្លារអាមេរិក។


ដីធ្លីមួយ ដែលដាក់ផ្សាយលើហ្វេសប៊ុក ឡាយីម៉ិច ហូលឌីងគ្រុប និងអ្នកស្រី ឈិន សុគន្ធារី។ (រូបថត​ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ( Layimex [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...