យ៉េង វីរៈ និងគល់ បញ្ញា អាចជាសមាជិកគ.ជ.ប ជ្រើសដោយបក្សប្រឆាំង
ដំណឹងចុងក្រោយ បានបង្ហើបឲ្យបានដឹងថា សមាជិកពីររូបក្នុងចំណោមបួនរូប ដែលជា«កូតា» របស់គណបក្សសង្គ្រោះជាតិ សម្រាប់មកដឹកនាំគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អាចជាលោក យ៉េង វីរៈ និងលោក គល់ បញ្ញា មេដឹកនាំអង្គការសង្គមស៊ីវិល ដែលធ្វើការយ៉ាងជិតស្និត ទៅនឹងការបោះឆ្នោតកន្លងមកច្រើនឆ្នាំ នៅកម្ពុជា។
លោក យ៉េង វីរៈ (ខាងឆ្វេង) និងលោក គល់ បញ្ញា។ (រូបថត MONOROOM.info/ O. Vary)
សមាជិក គ.ជ.ប - សមាជិកដឹកនាំ គ.ជ.ប បួនរូប ដែលជ្រើសតាំងដោយគណបក្សសង្គ្រោះជាតិ អាចមានពីររូបពីគណបក្សផ្ទាល់តែម្ដង និងពីររូបទៀតចេញពីក្រុមអង្គការសង្គមស៊ីវិល។ នេះបើតាមការបញ្ជាក់របស់ប្រមុខគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា [...]