Posts in ‘គួរតែអាន នៅទំព័រមុខ’ Category

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

ក្ដីសុបិន្ត៖ តារា​បាល់​ទាត់​ម៉េស៊ី ទទួល​បាល់​មាស ​ជា​លើក​ទី៤

តារាបាល់ទាត់ដ៏ល្បី ជនជាតិអាហ្សង់ទីន លីយ៉ូនែល ម៉េស៊ី ដែលទាត់នៅខ្សែរប្រយុទ្ធ អោយក្រុមបាសឺឡូន របស់ប្រទេស​អេស៉្បាញ ទើបនឹងទទួលបាន ពានរង្វាន់បាល់មាសប្រចាំឆ្នាំ២០១២នេះទៀត បន្ទាប់ពីទទួលបានបីលើករួចមកហើយ។


កីឡាករ លីយ៉ូនែល ម៉េស៊ី ក្នុងពេលទទួលពានរង្វាន បាល់មាស។

លីយ៉ូនែល ម៉េស៊ី (Lionel Messi) អាយុ២៥ឆ្នាំ បានក្លាយជាកីឡាករទីមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលទទួលបាន​ពានរង្វាន់នេះ ចំនួនបួនដងជាប់ៗគ្នា។ កីឡាករទាត់នៅខ្សែរប្រយុទ្ធរូបនេះ បានបំបែកឯកគ្គទកម្មក្នុងឆ្នាំ២០១២កន្លងមក នូវការស៊ុតបាល់បញ្ចូលទីបានចំនួន ៩១គ្រាប់ លើសកីឡាករណាៗទាំងអស់។ [...]

ជ្រុង​មួយ​នៃ​ប្រទេស​ថៃ៖ នៅ​ពេល​ជីវិត​ត្រូវ​រស់ ពី​ក្រោយ​ធុង​សម្រាម

ជ្រុង​មួយ​នៃ​ប្រទេស​ថៃ៖ នៅ​ពេល​ជីវិត​ត្រូវ​រស់ ពី​ក្រោយ​ធុង​សម្រាម

តាំងពីច្រើនទស្សវត្តន៍មកហើយ ដែលដូនចាស់ «នម ព្រម-អន» និងស្វាមីរបស់គាត់ រកទទួលទានចិញ្ចឹមជីវិត ជាមួយនឹង​ការដើរកកាយ ធុងសម្រាមនៅតាមចិញ្ចើមថ្នល់ ក្នុងទីក្រុងបាងកក។ ប្រសិនជាពីមុនមក គាត់រកទទួលទានជាមួយ​នឹងអ្វីៗ ដែលធ្វើអោយគាត់បានរស់យ៉ាងត្រដាបត្រដួសនោះ ប៉ុន្ដែប្រព័ន្ធមួយទើបនឹងកើតថ្មី  ក្នុងការយកសម្រាម ទៅប្ដូរនឹង​ចំណី​អាហារ បានធ្វើអោយជីវិតពួកគាត់ មានភាពប្រសើរជាងមុន។


កុមារីម្នាក់ កំពុងបែងចែកកាកសំណល់ដែលខ្លួន កកាយបាន យកមកដូរនៅនឹងហាង«រួមគ្នា»។
រូបថត AFP/ Pornchai Kittiwongsakul។

«នៅពេលយើងឃ្លាន យើងអាចរករបស់របរកាកសំណល់ខ្លះ យកទៅដូរនឹងបាយ គ្រឿងប្រដាប់បោកគក់ សាប៊ូ និងអ្វីៗ​ផ្សេងទៀត។» [...]

ពិភពលោក​ទទួល​អំណរ​ឆ្នាំថ្មី ប្រទេស​មួយៗ​ធ្វើ​ពិធី​រៀងៗ​ខ្លួន (វីដេអូ)

ពិភពលោក​ទទួល​អំណរ​ឆ្នាំថ្មី ប្រទេស​មួយៗ​ធ្វើ​ពិធី​រៀងៗ​ខ្លួន (វីដេអូ)

រវាងកាំជ្រួចផ្កាភ្ញី ដែលគេបាញ់បង្ហោះឡើង ទៅលើមេឃ ការប្រគុំតន្ត្រី និងរៀបចំទទួលតាមបែបសាសនា យើងបាន​ឃើញ​ថាពិភពលោកទាំងមូល បានរៀបចំទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៣ យ៉ាងសប្បាយរីករាយ ហើយពួកគេ​បានបំភ្លេច​ចោលទុកមួយអន្លឺ នូវវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ក៏ការគម្រាមកំហែងផ្សេងៗ។


ការបាញ់កាំជ្រួច នៅតាមបណ្ដោយ ឆ្នេរ«កូប៉ាកាបាណា» នៃទីក្រុងរីយ៉ូ ប្រទេសប៊្រេស៊ីល។ រូបថត RelaxNews។

នៅទីក្រុងញ៉ូយក បណ្ដាជនប្រមាណជា ១លាននាក់ បានប្រមូលគ្នានៅ ថែម៍ ស្កែរ (Times Square) ដើម្បីទទួលឆ្នាំថ្មី ជា​មួយនឹងទម្លាប់នៃការទម្លាក់ចុះ នៃដុំពេជ្រចម្រុះពណ៌ ប្រមាណជា៦០វិនាទី រហូតដល់ពាក់កណ្ដាលអាធ្រាត។ ភាពសប្បាយ​រីករាយ បានកើតមានឡើងតាំងពីមុននេះបន្តិច [...]

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

កម្ពុជា៖ បុព្វហេតុ​គ្មាន​ទីបញ្ចប់ ដើម្បី​សង្គ្រោះ​«ផ្សោត» ​​នៅ​ក្នុង​ទន្លេ​មេគង្គ

ត្រីផ្សោតពីរក្បាល បានពន្លេចខ្លួនឡើង ប្រលែងទឹកនៅលើទន្លេមេគង្គ ក្នុងខេត្តក្រចេះ ប្រទេសកម្ពុជា ធ្វើអោយអ្នក​ទេសចរណ៍ ដែលរងចាំទស្សនាត្រីផ្សោតទាំងនេះ មានសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែទៅអនាគត មិន​ប្រាកដថា មងអួននេសាទដ៏ប្រល័យ អាចនឹងទុកអោយប្រភេទត្រីដ៏កម្រនេះ មានជីវិតបានយូរដល់ពេលណានោះទេ។


សត្វត្រីផ្សោត។

ដើម្បីការពារ«ប្រភេទត្រី» ដែលមានយ៉ាងកម្រមួយនេះ កាណូតឈើមួយចំនួន បានជិះត្រួតពិនិត្យនៅជុំវិញ​តំបន់​ដែលគេ​តែងតែឃើញ ពពួកផ្សោតចេញមកលោតលេងកំសាន្ដ នៅខេត្តក្រចេះ។ សកម្មភាព ដែលបានបង្ហាញពីការខំប្រឹងថែរក្សា ត្រី«ដូហ្វាំងទឹកសាប»ទាំងនេះ រួមនឹងទប់ស្កាត់ផងដែរ នូវរាល់បទល្មើសទាំងឡាយ។

តែនៅឆ្ងាយពីនេះ តែប៉ុន្មានគីឡូម៉ែត្រ [...]

កម្ពុជា​-បូក​សរុប​ចុង​ឆ្នាំ​៖ អ្នក​វិភាគ​ថា ២០១២​ជា​«ឆ្នាំខ្មៅ»​នៃ​ប្រព័ន្ធ​យុត្តិធម៌​ សម្រាប់​សេរីភាព

កម្ពុជា​-បូក​សរុប​ចុង​ឆ្នាំ​៖ អ្នក​វិភាគ​ថា ២០១២​ជា​«ឆ្នាំខ្មៅ»​នៃ​ប្រព័ន្ធ​យុត្តិធម៌​ សម្រាប់​សេរីភាព

ក្នុងឆ្នាំ២០១២កន្លងមកនេះ ការប្រើប្រព័ន្ធយុត្តិធម៌ និងច្បាប់ទម្លាប់ ដើម្បីដោះស្រាយជម្លោះ មានការកើនឡើង គួរអោយ​មានមោទនភាព ប្រៀបនឹងអំពើរហឹង្សា ដែលធ្លាប់មានកន្លងមក។ តែទន្ទឹមនឹងនេះ ប្រព័ន្ធតុលាការ ក៏ត្រូវបានគេមើល​ឃើញថា បានក្លាយជាមធ្យោបាយយ៉ាងស្រួចស្រាវមួយ របស់ពួកអ្នកមានអំណាច និងអ្នកមានប្រាក់ ក្នុងការបង្ក្រាបទៅ​លើ​អ្នកទន់ខ្សោយផងដែរ។


រូបភាពកាត់ត បង្ហាញពីបណ្ដាជនមួយចំនួន ដែលកំពុងលង់ខ្លួន នៅក្នុងប្រព័ន្ធតុលាការកម្ពុជា។

សង្គមស៊ីវិល អង្គការជាតិ និងអន្តជាតិជាច្រើន បានលើកឡើងថា ក្នុង«បរិបទកម្ពុជា»សព្វថ្ងៃ អ្នកមានអំណាច អ្នកមាន​ទំនាក់ទំនងល្អ ជាមួយអ្នកមានអំណាច និងអ្នកមានប្រាក់ នឹងទទួលបាននូវ «ភាពលម្អៀង»ពីប្រព័ន្ធតុលាការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...