Posts by "សេក មនោរកុមារ"

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

ព្រះរាជា​គ្រោង​កោះ​មេ​ដឹក​នាំ​៣បក្ស​ចូល​គាល់ និយាយ​រឿង​ព្រំដែន

បញ្ហាព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង អាចនឹងត្រូវព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កោះមេដឹកនាំគណបក្សនយោបាយ ចំនួន៣ ឲ្យចូលគាល់ ដើម្បីពិភាក្សាករណីនេះ។ នេះបើតាម ការអះអាង​របស់ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅក្នុងការជួប ជាមួយ​ក្រុម​យុវជន​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ព្រឹក​​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៥។

ប្រធានគណបក្សហ្វុនស៊ីនប៉ិច បានមានបន្ទូល ក្នុងឱកាសនោះថា គម្រោងកោះហៅចូលគាល់នេះ នឹងធ្វើ​ឡើង ដោយសារព្រះមហាក្សត្រ ក៏មាន​ព្រះរាជ​តួនាទី​ ក្នុង​ការ​ថែរក្សា ​បូរណភាព​ទឹកដីដែរ។ ព្រះអង្គម្ចាស់បាន​ស្រង់ ព្រះរាជបន្ទូលរបស់ព្រះរាជា មកថ្លែងឲ្យដឹងថា៖ «ឮ​ថា លោក​ (ព្រះរាជា) ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ ​នៃ​​គណបក្ស​ធំ​ទាំង​៣ ដើម្បី​ផ្ដល់​យោបល់ ​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​បូរណភាព​ទឹកដី»។

គាំទ្រឲ្យផ្អាក ការបោះបង្គោលព្រំខណ្ឌសីមា...

ព្រះអង្គម្ចាស់ [...]

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល [...]

បុណ្យ​ជាតិ​បារាំង​១៤​កក្កដា៖ កំណើត នៃការ​តស៊ូ​ដើម្បី​សេរីភាព

បុណ្យ​ជាតិ​បារាំង​១៤​កក្កដា៖ កំណើត នៃការ​តស៊ូ​ដើម្បី​សេរីភាព

ប្រវត្តិសាស្ត្រ - នៅប្រទេសបារាំង ថ្ងៃបុណ្យនេះត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុង​ខណៈ ដែលប្រទេសនេះ បានបណ្ដុះឡើងវិញ នូវរបបសារធារណរដ្ឋទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បាន​អនុម័ត្រ​យក​ថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ   ដោយយោងទៅលើព្រឹត្តការណពីរ កាលពីជិតមួយសតវត្ស​មុន។ ព្រឹត្តិការណ​ទាំង​ពីរនេះ គឺបដិវត្តន៍​ដោយកម្លាំងប្រជាជន ថ្ងៃទី១៤កក្កដា ឆ្នាំ១៧៨៩ ក្នុងការវាយ​រំដោះ​ពន្ធនាគារ បាស្ទីយ៍ (Bastille) ក្នុងរដ្ឋធានីប៉ារីស និងថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩០ មួយទៀត ដែលជាថ្ងៃនិមិត្តិរូប នៃការបង្រួបបង្រួមជាតិផង ព្រម​ទាំង​ក្នុងបំណង ចង់រលឹកខួបមួយឆ្នាំ ពីថ្ងៃរំដោះពន្ធនាគារបាស្ទីយ៍ ឆ្នាំ​១៧៨៩​នេះផង។

រលឹកពីប្រវត្តិ នៃ «ថ្ងៃវាយរំដោះ គុកបាស្ទីយ៍»

អ្នកនិពន្ធ វិចទ័រ ហ៊ុយហ្គោ (Victor Hugo) [...]

សត្វ​ពស់​ថ្លាន់​យក្ស​មួយ​ក្បាល​នេះ មិន​គួរ​លេប​សត្វ​កាំ​ប្រមា​ទេ

ហេតុការណ៍ បានកើតឡើង ដោយកម្រជាទីបំផុត ដោយហេតុថា សត្វពស់ថ្លាន់យក្សទំហំប៉ុណ្ណេះ អាចលេប​សត្វកាំប្រមាទំងន់ប៉ុននេះ បានដោយមិនមានបញ្ហាអ្វីឡើយ បើទោះជាវាមាន រោមស្រួចវែងៗក៏ដោយ។ នេះ​បើតាមការថ្លែងឲ្យដឹង ពីសំណាក់បុគ្គលិកមួយរូប ប្រចាំនៅឧទ្យានធម្មជាតិ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ (Jennifer Fuller)។ សត្វពស់យក្សប្រភេទនេះ ជាប្រភេទសត្វពស់ ដែលធំជាងគេ នៅទ្វីបអាហ្វ្រិក។ វាមាន​បណ្ដោយ ប្រវែង៦ម៉ែត្រ និងមានទម្ងន់ ១០០គីឡូក្រាម។ វាមានសមត្ថភាព អាចលេបសត្វឈ្លូស ធំ​ពេញ​រូប​រាង​មួយ​ទាំង​មូល​បាន។

បើវាមានលទ្ធភាពម្លឹងៗ ហេតុអ្វីបានជាវាលេប ត្រឹមសត្វកាំប្រមាមួយ បែរជាជួបគ្រោះ រហូតដល់ស្លាប់? ចម្លើយ៖ មកពីវាមានអារម្មណ៍ថា «តឹងតែង»។ សត្វពស់ថ្លាន់យក្ស ដែលមានទំហំធំបែបនេះ ទំនងជាមាន​អារម្មណ៍ តឹង​តែង​ខ្លាំងណាស់ នឹងទស្សនិកជនជាច្រើននាក់ ដែលបានមកមើលវានៅក្នុងឧទ្យាន ខណៈ​ពេល​វាកំពុង​លេប​សត្វ​កាំ​ប្រមា។ អ្នកស្រី ជើនីហ្វើរ ហ្វូល័រ [...]

ផៃ ស៊ីផាន ថា​សភា​​អ៊ឺរ៉ុប​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​ទម្លាក់​ច្បាប់ NGO

ផៃ ស៊ីផាន ថា​សភា​​អ៊ឺរ៉ុប​ដាក់​សម្ពាធ​កម្ពុជា ឲ្យ​ទម្លាក់​ច្បាប់ NGO

មួយថ្ងៃក្រោយសេចក្ដីថ្លែងការណ៍ របស់សភានៃសហភាពអ៊ឺរ៉ុប ស្នើឲ្យកម្ពុជាទម្លាក់ចោល នូវគម្រោងច្បាប់ ស្ដី​ពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើប្រតិកម្មតបវិញ ដោយបានចាត់​ទុក​ថា នោះជាការ«ដាក់សម្ពាធ ឬជ្រៀតជ្រែក» ដល់ការងារ ឬដែនអធិបតេយ្យភាពឯករាជ្យ របស់កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានស្រង់សម្ដី​ដោយ​សារព័ត៌មាន នៅក្នុងស្រុកមួយ បានហៅសេចក្តីថ្លែងការណ៍ របស់សភាអឺរ៉ុប ដែលហាក់ដាក់សម្ពាធ មកលើ​រដ្ឋាភិបាលកម្ពុជា ដែលជាដៃគូសហការនោះ មិនមែនជារឿងសមរម្យនោះទេ។ មន្ត្រីរដ្ឋាភិបាលរូបនេះ បាន​បញ្ជាក់ថា ការតាក់តែងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំនៅកម្ពុជា នាពេលនេះ មានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ដោយមិនមែនបញ្ចប់សកម្មភាព របស់អង្គការសង្គមស៊ីវិលនោះទេ ។

សេចក្ដីថ្លែងការណ៍របស់សភា នៃសហគមអ៊ឺរ៉ុប [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...