អាជ្ញាធររងការរិះគន់ ថាលូកដៃក្នុងរឿងព្រះសង្ឃពីរអង្គ នៅវត្តនាគវ័ន (vdo)
នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីសង្ឃផ្សេងទៀត ថ្នាក់ដឹកនាំសង្ឃនៃវត្តនាគវ័ន បានសម្រេចដកមេកុដិលេខ៦ ចេញពីដំណែង រួចបណ្តេញព្រះសង្ឃអង្គនោះចេញពីវត្ត និងថែមទាំងប្រគល់រឿងនេះ ឲ្យទៅអាជ្ញាធរជាអ្នកដោះស្រាយទៀត។ នេះជាការលើកឡើង របស់ព្រះសង្ឃ កែវ សុម៉ាលី នៅក្នុងសំនុំរឿងមួយដ៏ចម្រូងចម្រាស នៃជម្លោះរវាងព្រះសង្ឃអង្គឯង និងព្រះសង្ឃមួយអង្គទៀត ព្រះនាម ឡុង ឆេងហ៊ី ស្នាក់នៅក្នុងវត្តតែមួយដូចគ្នា។
ហេតុការណ៍ជម្លោះរវាងព្រះសង្ឃទាំងពីរអង្គ បានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ មុននឹងកិច្ចប្រជុំរវាងមន្ត្រីសង្ឃនៅក្នុងវត្ត បានធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ។ សាក្សីនៅនឹងកន្លែងបានឲ្យដឹងថា ព្រះសង្ឃ ឡុង ឆេងហី បានយកទូរសព័្ទទៅថតរូបព្រះសង្ឃ កែវ សុម៉ាលី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្គមផ្សេងៗ។ ប៉ុន្តែព្រះសង្ឃ កែវ [...]