Posts by "ក. សោភណ្ឌ"

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

ក្ដៅ​ចាប់​ចោរ​មិន​បាន ប៉ង​ដុត​ម៉ូតូ​ចោរ​ចោល​នៅ​នឹង​កន្លែង

នេះជាសារព្រមានមួយ ដើម្បី​ប្រាប់​ទៅ​ក្រុម​ចោរ​ឆក់​ចោរ​ប្លន់ ថា​មិន​មែន​ឲ្យ​តែ​ផ្លូវ​ស្ងាត់ ក្រុម​ខ្លួន​អាច​ប្រព្រឹត្តិ​ល្មើស បាន​ស្រេច​តែ​នឹង​ចិត្ត ប្រកប​ដោយ​សុវត្ថិភាព​នោះ​ទេ ព្រោះ​ចៃដន្យ​ជន​រង​គ្រោះ និង​ពលរដ្ឋ​ព្រួត​ដៃ​គ្នា ... មាន​អី ក្រុម​ជន​ល្មើស​រត់​បាទ​ជើង​សរ​ព្រាត។

នេះជាករណី នៅ​លើ​កំណាត់​ផ្លូវ​បឹង​កក់​ថ្មី សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ នៅ​វេលា​រសៀល​ថ្ងៃ​ទី០៤ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ដែល​ក្រុម​ចោរ​ឆក់ បាន​ឆ្លៀត​ឱកាស​ផ្លូវ​ដែល​ទើប​នឹង​សាងសង់ នៅ​មិន​ទាន់​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​នោះ ដើម្បី​ធ្វើ​សកម្មភាព​ឆក់​កាបូប ដោយ​ស្រស់ៗ​មួយ។​ ប៉ុន្តែ​នៅ​ទី​បំផុត ធ្វើ​សកម្មភាព​មិន​សម្រេច​ហើយ បែរ​ជា​ត្រូវ​ជន​រងគ្រោះ និង​ពលរដ្ឋ​ដេញ ធ្វើ​ឲ្យ​ជន​ល្មើស​រត់​ចោល​ម៉ូតូ បាត់​ស្រមោល​ឈឹង។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា មានក្រុមសិស្សមួយក្រុម [...]

ជៀស​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ ខ្ទេច​​រថយន្ដ៖ «ខុស​បច្ចេក​ទេស»?

ជៀស​ម៉ូតូ​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ ខ្ទេច​​រថយន្ដ៖ «ខុស​បច្ចេក​ទេស»?

នៅម៉ោង​ប្រមាណ​ជា៧​និង​៣០​នាទី​យប់ កាល​ពី​ថ្ងៃ​ទី០៣​ខែ​ធ្នូ​នេះ មាន​ករណី​គ្រោះ​ថ្នាក់​ចររាចរណ៍​មួយ បាន​កើត​ឡើង នៅ​ខាង​កើត​ស្ពាន​ស្ទឹង​មាន​ជ័យ ប្រមាណ​ជា​១០០​ម៉ែត្រ ដោយ​រថយន្ត តូយូតា​កូរ៉ូឡា មួយ​គ្រឿង បាន​រត់​ទៅ​បុក​ជញ្ជាំង​ចែក​ផ្លូវ។ រថយន្ដ​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-6021 នេះ បើក​បរ​ដោយ​អ្នក​ស្រី ជៀប នី រស់​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​មួយ​​កូន​​ស្រី​​របស់​​អ្នកស្រី​​​ពីរ​នាក់។ ករណី​គ្រោះ​ថ្នាក់​នេះ មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស​​ទេ ប៉ុន្តែ​រថយន្ត​បាន​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ផ្នែក​ខាង​មុខ។

អ្នកស្រី ជៀប នី  បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា គាត់​បាន​បើក​បរ​ពី​លិច​ទៅ​កើត មក​ដល់​ចំណុច​កើត​ហេតុ​បាន​ឃើញ​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មក​ចំ​ពី​មុខ​ឡាន​អ្នកស្រី [...]

ប៉ះ​គ្នា​បី​ភាគី អ្នក​បង្ក​​រត់​គេច ទុក​ឲ្យ​ជន​រង​គ្រោះ​ចេញ​សំណង

ប៉ះ​គ្នា​បី​ភាគី អ្នក​បង្ក​​រត់​គេច ទុក​ឲ្យ​ជន​រង​គ្រោះ​ចេញ​សំណង

នៅម៉ោង៥និង៤៥នាទី ល្ងាច​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ គ្រោះថ្នាក់​ចររាចរណ៍​មួយ​បាន​កើត​ឡើង នៅ​ផ្លូវ​៩០៧​កែង​នឹង​វត្ត​ទួល​សង្កែរ ត្រង់​ចំណុច​ទល់​មុខ​ឃ្លាំង​ដាក់​សំភារៈ​មួយ។ ហេតុការណ៍​បាន​កើត​ឡើង ដោយ​សារ​អ្នក​បើក​រថយន្ដ​មួយ​រូប បាន​បើក​យាន​របស់​ខ្លួន​បញ្ចា្រស​ទិស ហើយ​បាន​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ឲ្យ​ម៉ូតូ​នោះ​ខ្ទាត​ទៅ​ប៉ះ​ឡាន​មួយ​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង។ ម្ចាស់​ឡាន ដែល​បង្ក​គ្រោះ​ថ្នាក់ បាន​ចុះ​មក​ប្រកែក​ដោះ​សារ រួច​ក៏​បើក​ឡាន​គេច​ខ្លួន​បាត់​ស្រមោល ទុក​ឲ្យ​ម្ចាស់​ម៉ូតូ​រង​គ្រោះ ជា​អ្នក​ចេញ​ថ្លៃ​ខូច​ខាត​ឲ្យ​រថយន្ដ​ទី​ពីរ​ទាំង​ស្រុង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដ​ដែល​បង្ក​គ្រោះ​ថ្នាក់​ម៉ាក កាមារីឆ្លាមពណ៍ស ពាក់ផ្លាកលេខ​ភ្នំពេញ 2AB-1985 ដែលបើកបរក្នុងទិដៅ​ពី​ត្បូង​ទៅ​ជើង (បញ្ច្រស​ទិស) ពេលនោះ បានបុកម៉ូតូនារី​រង​គ្រោះ ដែល​ពាក់​ផ្លាក​ ភ្នំពេញ [...]

ប្រធាន​ផ្សារ​ដើម​គ​ដេញ​អាជីវករ​ចេញ យក​កន្លែង​ជួល​ឲ្យ​អ្នក​ដ៏ទៃ?

ប្រធាន​ផ្សារ​ដើម​គ​ដេញ​អាជីវករ​ចេញ យក​កន្លែង​ជួល​ឲ្យ​អ្នក​ដ៏ទៃ?

ដំណឹងបានធ្លាក់មកជាបន្តបន្ទាប់ ពី​គៀន​កោះ​នៃ​បញ្ហា ដែល​បង្ក​ការ​ក្ដៅ​ក្រហាយ ដល់​ក្រុម​អាជីវករ​នៅ​ផ្សារ​ដើម​គ ដែល​ធ្លាប់​លក់​ដូរ​នៅ​មុខ​ទី​ស្នាក់​ការ​គណៈ​គ្រប់​គ្រង​ផ្សារ តែ​បែ​ជា​ត្រូវ​ប្រធាន​ផ្សារ​បញ្ជា ឲ្យ​រើ​ចេញ​ពី​កន្លែង​នោះ។ បើ​គ្រាន់​តែ​រើ​ចេញ ព្រោះ​ហេតុផល​«រៀបចំ​សណ្ដាប់​ធ្នាប់» ប្រហែល​ការ​រិះ​គន់ និង​ការ​ក្ដៅ​ក្រហាយ​មិន​កើត​មាន​ប៉ុន្មាន​ដែរ តែ​ផ្ទុយ​ទៅ​វិញ នៅ​មុខ​ទី​ស្នាក់ការ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បែ​ជា​គេ​ឃើញ​មាន​ការ​គំន​របា​វ​អំបិល និង​មាន​រថយន្ដ​ចត​ពី​មុខ​ទៅ​វិញ។

ក្នុងកិច្ច​សម្ភាស​ផ្ទាល់​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ លោក សុខ លី ដែល​ជា​ជំនួយ​ការ របស់​គណៈកម្មការ​ផ្សារ​នេះ មិន​បាន​បញ្ជាក់​ច្បាស់​លាស់ ពី​ហេតុផល​ដំណើរ​ដើម​ទង​ទេ ដោយ​គ្រាន់​តែ​និយាយ​ថា លោក​ក៏​មិន​យល់​ដែរ ដោយ​នេះ គឺ​ជា​បញ្ជា​របស់​ថ្នាក់​លើ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​យល់​ដែរ [...]

កុមារ​ច្រើន​នាក់​«យំ»​ ព្រោះ​ម្ដាយ​ជាប់​គុក​ដោយ​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ

កុមារ​ច្រើន​នាក់​«យំ»​ ព្រោះ​ម្ដាយ​ជាប់​គុក​ដោយ​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ

ផ្ទះត្រូវបានលិចទឹកហើយ ម្តាយ​គេ​ចាប់​ដាក់​ពន្ធនាគារ រស់នៅ​ដោយ​ក្តី​បារម្មណ៍ នឹង​ភាព​ភ័យ​ខ្លាច​ទាំង​ចិត្ត​ក្រៀមក្រំ​យំ​សោក ស្រណោះ ពេល​ដែល​ធ្លាប់​មាន​ម្តាយ​នៅ​ជាមួយ ទោះ​ជា​គ្រួសារ​មាន​ជីវភាព​មិន​សូវ​ធូរធា​ក៏​ដោយ ក៏​មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​ចិត្ត​ដែរ។ តែ​អ្វីៗ​ទាំង​នោះ វា​គ្រាន់​តែ​ជា​ស្រមោល​មួយ​ប៉ុណ្ណោះ ព្រោះ​អ្នក​ម្តាយ​នៅ​ពេល​នេះ ​មិន​អាច​នៅ​ក្បែរ និង​ផ្តល់​ការ​ទំនុក​បម្រុង​ទៀត​ឡើយ។ នេះ​ជា​ការ​លើក​តម្អូញ​តម្អែរ របស់​ក្រុម​កុមារ​កំព្រា​ម្ដាយ​មក​ពី​សហគមន៍​បឹង​កក់ នៅ​មុខ​មន្ទីរ​ឃុំឃាំង​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​នេះ។

ការ​ជួប​ជុំ​គ្នា​តវ៉ា របស់​កុមារ​តូចៗ​ នៅ​ទី​នោះ មាន​ប្រជា​ពលរដ្ឋ​ភូមិ​បឹង​កក់ និង​ពី​សហគមន៍​ផ្សេង​ទៀត ប្រមាណ​ជា​២០០​នាក់ បាន​ចូល​រួម​ជា​មួយ​ដែរ ដោយ​បាន​ដង្ហែ​ទៅ​ធ្វើ​ពិធី​បួងសួង នៅ​ពី​មុខ​មន្ទីរ​ឃុំឃាំង។ ជា​មួយ​នឹង​សម្លេង​យំ​ផង កុមារ​ទាំង​នោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...