គ្រូបង្រៀនចំណេះទូទៅ សំណូមពរឲ្យរដ្ឋាភិបាល ជួយទប់ស្កាត់ទំនិញឡើងថ្លៃ
ការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងពិធីសម្ភោធ ទំនប់វារីអគ្គីសនីឫស្សីជ្រំក្រោម ក្នុងខេត្តកោះកុង កាលពីថ្ងៃច័ន្ទ ទី១២ ខែមករា ថានឹងដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនចាប់ ពី៥៥ម៉ឺនរៀល ទៅ៦៥ម៉ឺនរៀលក្នុង១ខែ គឺចាប់ពីខែមេសា ឆ្នាំ២០១៥នេះ បានបង្កឲ្យមានការស្វាគមន៍ជាទូទៅ ជាពិសេសក្នុងមជ្ឈដ្ឋានគ្រូបង្រៀន។ ប៉ុន្តែគ្រូបង្រៀនទាំងនោះ នៅមានការព្រួយបារម្ភនៅឡើយ ជាមួយនឹងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដែលចេះតែឡើងថ្លៃមិនឈប់ ពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ណប់ សំណាង គ្រូបង្រៀនអនុវិទ្យាល័យមួយក្នុងស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ បាននិយាយថា លោកមានការសប្បាយចិត្តណាស់ នៅពេលរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សឲ្យពួកគាត់ដូច្នេះ។ ប៉ុន្តែការដំឡើងប្រាក់បៀវត្សន៍នៅក្នុងឆ្នាំថ្មីនេះ [...]