Posts by "ក. វិច្ចនី"

ឡុង ឌីម៉ង់ ថា​រដ្ឋ​មិន​អាច​ដំឡើង​ប្រាក់​ខែ ជូន​តៃកុង​រថយន្ត​ក្រុង​បាន​ទេ

ឡុង ឌីម៉ង់ ថា​រដ្ឋ​មិន​អាច​ដំឡើង​ប្រាក់​ខែ ជូន​តៃកុង​រថយន្ត​ក្រុង​បាន​ទេ

សាលា​រាជធានី​ភ្នំពេញ មិន​អាច​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ដូច​នៅ​ក្នុង​វិស័យ​ឯងជន​មួយ​ចំនួន​បាន​នោះ​ទេ។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់ នៅ​រសៀល​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ​នេះ របស់​លោក ឡុង ឌីម៉ង់ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពញ បន្ទាប់​ពី​កូដកម្ម​របស់​ក្រុម​តៃកុង​រថយន្ដ​ក្រុង​សាធារណៈ​ច្រើន​សិប​នាក់ បាន​ផ្ទុះ​ឡើង កាល​ពី​ព្រឹក​ថ្ងៃ​ដដែល ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​បៀវត្សន៍​ចាប់​ពី ២៨០ ដុល្លា​ទៅ​ ៣០០ដុល្លា។

លោក ឡង់ ឌីម៉ង់ បាន​ពន្យល់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​តាម​រយៈ​ទូរស័ព្ទ​ថា ក្រុម​ការងារ​ធ្លាប់​បាន​ជជែក ចំពោះ​បញ្ហា​នេះ​រួច​រាល់​អស់​ហើយ ជា​មួយ​នឹង​តៃកុង​ឡាន​ទាំង​នោះ ដោយ​បញ្ជាក់​ថា​ការងារ​ដែល​ពួក​គាត់​ធ្វើ​នោះ ជា​សេវ៉ា​ដឹក​ជញ្ជូន​របស់​រដ្ឋ ហើយ​ចំពោះ​ប្រាក់​ខែ​ក្នុង​មួយ​ខែ ៣២ម៉ឺន​រៀល សំរាប់​បុគ្គលិក​បណ្តែត និង​មាន​បូក​បញ្ចូល​ជា​មួយ​ប្រាក់ [...]

អ្នក​​បើក​​រថយន្ត​ក្រុង​សាធារណៈ ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ

អ្នក​​បើក​​រថយន្ត​ក្រុង​សាធារណៈ ធ្វើ​កូដកម្ម​មិន​ធ្វើ​ការ ដើម្បី​សុំ​ដំឡើង​ប្រាក់​ខែ

អ្នក​ដំណើរ ដែល​ធ្លាប់​តែ​រង​ចាំ​ជិះ​រថយន្ត​ក្រុង​សាធារណៈ ជា​រៀង​រាល់​ថ្ងៃ​នៅ​ព្រឹក​នេះ បាន​ខក​ខាន​ដំណើរ ព្រោះ​គ្មាន​រថយន្ត​ក្រុង​មក​ប្រមូល​ពួក​គាត់ ដូច​សព្វ​មួយ​ដង​នោះ​ទេ បន្ទាប់​ពី​តៃកុង​ឡាន​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សន៍​ចាប់​ពី ២៨០ ដុល្លា ទៅ​៣០០​ដុល្លា​វិញ នៅ​ស្ថានីយ៍​ចំណត​រថយន្ត របស់​រដ្ឋាករ​ស្វ័យ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្ត​ក្រុង ជិត​ផ្សា​រាត្រី។

យ៉ាង​ណា​ក៏​ដោយ ក៏​ខាង​រដ្ឋាករ​ស្វ័យ័ត​មិន​បាន​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ដំណើរ ខក​ខាន​ដំណើរ​គ្រប់​ជើង​របស់​ពួក​គាត់​ដែរ។ រដ្ឋាករ​បាន​បញ្ជូន បុគ្គលិក​ដែល​កំពុង​បើកបរ​សាកល្បង ទៅ​បើក​រថយន្ត​ជំនួស​ជា​បណ្តោះ​អាសន្ន​សិន។

ជុំវិញការធ្វើកូដកម្មរបស់ក្រុមអ្នកបើកបររថយន្តក្រុងដឹកជញ្ជូនសាធារណៈ លោក ទៀង គឹមសាន ជាតៃកុង​បើកបរមួយរូប តាំងពីជាង ៥ ខែកន្លងមកហើយ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា [...]

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

សកម្មជន​តវ៉ា​ដី​ធ្លី​មកពីបឹងកក់មួយរូប ទទួលមរណភាព

លោក​យាយ សឺន កេ សកម្ម​ជន​តវ៉ា​ខាង​​ដី​ធ្លី​មកពី​សហគម​បឹង​កក់ ដែល​បាន​តស៊ូ​ការពារ​ដីធ្លី ផ្ទះ​សម្បែង​របស់​ខ្លួន បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៥នេះ។ ក្រុម​អ្នក​ស្និត​នឹង​សកម្មជន​រូប​នេះ បាន​ថ្លែង​ថា លោក​យាយ​បាន​​លា​ចាក​លោក​ទៅ ទាំង​មិន​ស្ងប់​ចិត្ត និង​បិទ​ភ្នែក​មិន​ជិត។

សកម្មជន​តវ៉ា​ដីធ្លីមួយ​រូប​​ទៀត អ្នក​ស្រី ប៊ូវ សោភា បាន​ថ្លែង​បញ្ជាក់​ថា នៅ​មុន​មរណភាព ស្រី្ត​វ័យ​ចំណាស់ មក​ពី​សហគមន៍​​បឹង​កក់​រូប​នេះ​មាន​អាការៈ​ក្តៅ​ខ្លួន ហើយ​គាត់​បាន​ប្រើ​ឲ្យ​កូនៗ​របស់​គាត់​កោស​ខ្យល់​ឲ្យ ដើ​ម្បី​មាន​សភាព​ជា​ដូច​ធម្មតា​វិញ។

ប៉ុន្តែ​ក្រោយ​ពី​កោស​ខ្យល់រួច អាការៈជំងឺរបស់លោកយាយមិនបានស្រាកស្រាន្ដ តែហាក់ដូចជាធ្វើឲ្យ​ស្ត្រី​ចំណាស់ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន រហូតលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជាបន្ទាន់។ លោកយាយបានផុតដង្ហើម នៅពេលទៅដល់មន្ទីរពេទ្យ [...]

កម្មករ​រោង​ចក្រ​មេនហាតធេន ស្នើរ​អាមេរិក​ឲ្យ​ជួយ​​អន្តរាគមន៍

កម្មករ​រោង​ចក្រ​មេនហាតធេន ស្នើរ​អាមេរិក​ឲ្យ​ជួយ​​អន្តរាគមន៍

តំណាង​សហជីព​របស់​រោង​ចក្រ មេនហាតធេន បី​នាក់​ត្រូវ​បាន​រោង​ចក្រ​មិន​ទទួល ឲ្យ​ចូល​ធ្វើការ​បន្ត​ទៀត​នោះ​ទេ បន្ទាប់​ពី​អ្នក​ទាំង​បី ធ្លាប់​បាន​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ និង​លក្ខខ័ណ្ឌ​ការងារ​មួយ​ចំនួន​នោះ។ ការ​មិន​ព្រម​ទទួល​តំណាង​សហជីព ឲ្យ​ចូល​ធ្វើការ​វិញ​នេះ បាន​ធ្វើ​ឲ្យ​កម្មករ​រាប់​រយ​នាក់ នៃ​រោងចក្រ មេនហាតធេន នាំ​គ្នា​ដង្ហែ​ញតិ្ត​មក​ដាក់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា​នេះ ដើម្បី​ស្នើ​ឲ្យ​ឯកអគ្គរាជទូត​នៃ​ប្រទេស​មហា​អំណាច​មួយ​នេះ ជួយ​ធ្វើ​អន្តរាគមន៍​ទាម​ទារ​ឲ្យ​រោង​ចក្រ ព្រម​ទទួល​តំណាង​របស់​ពួក​គាត់ ចូល​ធ្វើ​ការងារ​វិញ។

តំណាង​សហជីព​របស់​រោងចក្រ មេនហាតធេន ទាំង​បី​នាក់​ដែល​រោងចក្រ​មិន​ព្រម​ទទួល​យក ឲ្យ​ចូល​ធ្វើ​ការ​ងារ​វិញ​នោះ មាន​លោក ចន ធាន - លោក ផាន់ ចន្នី និង​លោក ប៉េង ផល្លា។ អ្នក​ទាំង​បី​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ពី​ការងារ [...]

សត្វ​គោ​ចំលែក​កើត​មក​មាន​តែ​ជើង​ពីរ ល្បី​មាន​បារមី (vdo)

សត្វគោ ទើប​តែ​កើត​បាន​ជាង​មួយ​សប្តាហ៍ ប៉ុន្តែ​អាច​យល់​ដឹង​ពី​អ្វី ដែល​មនុស្ស​និយាយ​គ្នា​បាន។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​បើសិន​ជា​មាន​អ្នកណា​ម្នាក់ យក​កាមេរ៉ា​ទៅ​ថត​វា ដោយ​មិន​សុំ​អនុញ្ញាត​ពី​វា នោះ​ប្រាកដ​ជា​ថត​មិន​ជាប់​នោះ​ទេ។ សត្វ​គោ​ចំលែក​នេះ បាន​កើត​នៅ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្នុង ភូមិ​ទ័ព​ម្រាក់ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

យុវជន ហៃ គឹមហាន សិស្ស​ថ្នាក់​ទី ១២ រៀន​នៅ​វិទ្យាល័យ​វត្ត​កក់ ដែល​ស្ថិត​នៅ​ជិត​ភូមិ​ដែល​មាន​កើត​សត្វ​គោ​ចំលែក​នេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខ្លួន​បាន​ជិះ​ឆ្លង​កាត់​ភូមិ​នេះ​រាល់​ថ្ងៃ ហើយ​បាន​លឺអ្នក​ភូមិ​ថា សត្វ​គោ​ចំលែក​ដែល​កើត​មក មាន​តែ​ជើង​ខាង​ក្រោយ​ពីរ យើង​ថត​វា​មិន​ជាប់​នោះ​ទេ។ លឺ​ដូច្នេះ យុវជន​រូប​នេះ​បាន​នាំ​គ្នា​ទៅ​មើល ដើម្បី​សាក​ល្បង​ថត​រូប​ឲ្យ​អស់​មន្ទិល​សង្ស័យ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...