គ្រូ​បង្រៀន​ចំណេះ​ទូ​ទៅ សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល ជួយ​ទប់​ស្កាត់​ទំនិញ​ឡើង​ថ្លៃ

ក្រុមគ្រូបង្រៀនមួយចំនួន ផ្នែកចំណេះដឹងទូទៅនៅកម្ពុជា បានស្នើរដល់រដ្ឋាភិបាល ធ្វើ​យ៉ាង​ណា​ជួយ​ថែរក្សា​ស្ថិរភាព​តម្លៃ​ទំនិញ មិនឲ្យឡើងថ្លៃបន្តទៀត ព្រោះប្រាក់បៀវត្សពួកគាត់ មិនអាចគ្រប់គ្រងជីវភាពគ្រួសារបានគ្រប់គ្រាន់នៅឡើយទេ បើទោះជាមានការដំឡើងរហូតដល់ ៥៥ ម៉ឺនរៀល ទៅដល់ ៦៥ម៉ឺនរៀលក៍ដោយ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 15, 2015
  • ប្រធានបទ: អប់រំ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ភោធ ទំនប់​វារី​អគ្គីសនី​ឫស្សី​ជ្រំ​ក្រោម ក្នុង​ខេត្ត​កោះ​កុង កាល​​​ពី​​ថ្ងៃ​​ច័ន្ទ ទី​​១២ ខែ​មករា ថា​នឹង​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូ​បង្រៀន​ចាប់ ពី​៥៥​ម៉ឺន​រៀល ទៅ​៦៥​ម៉ឺន​រៀល​ក្នុង​១ខែ គឺ​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៥​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ស្វាគមន៍​ជា​ទូទៅ ជា​ពិសេស​ក្នុង​មជ្ឈដ្ឋាន​គ្រូ​បង្រៀន។ ប៉ុន្តែ​គ្រូ​បង្រៀន​ទាំង​នោះ នៅ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ ជា​មួយ​នឹង​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដែល​ចេះ​តែ​​ឡើង​​ថ្លៃ​​មិន​ឈប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

លោក ណប់ សំណាង គ្រូ​បង្រៀន​អនុ​វិទ្យាល័យ​មួយ​ក្នុង​ស្រុក​ឱរ៉ាល ខេត្ត​កំពង់ស្ពឺ បាន​និយាយ​ថា លោក​មាន​​ការ​សប្បាយ​ចិត្ត​ណាស់ នៅ​ពេល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​ពួក​គាត់​ដូច្នេះ។ ប៉ុន្តែ​ការ​ដំឡើង​​ប្រាក់​​បៀវត្សន៍​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ វាមិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ នៃ​ការ​ចំណាយ​ជា​ប្រចាំ​ថ្ងៃ​នៅ​ឡើយ​ទេ។ លោក​​គ្រូ​បាន​រៀប​រាប់​ថា ប្រាក់​ខែ​លោក​បច្ចុប្បន្ន​សរុប​ទាំង​ប្រាក់​ខែ​គោល និង​ប្រាក់​ផ្សេងៗ​ផង​នោះ វា​ក្បែរ​នឹង ៦០​ម៉ឺន​រៀល​ដែរ ហើយ​ប្រាក់​នេះ វា​ស្ទើ​តែ​ចាយ​តែ​រូប​លោក​ម្នាក់​ឯង​មិន​គ្រប់​ផង ព្រោះ​លោក​ត្រូវ​បង្រៀន​​នៅ​​តំបន់​​ឆ្ងាយ ដែល​ត្រូវ​ចំណាយ​លើ​ការ​ហូប​ចុក ស្នាក់​នៅ​។ល​។

តាមការទូទាត់របស់គ្រូបង្រៀនរូបនេះក្នុងមួយខែ គាត់អាចនៅសល់​ពី​ការចំណាយ​ទាំងនោះត្រឹមតែ ៥ម៉ឺន​រៀល​ប៉ុណ្ណោះ សំរាប់ជូនម្តាយដើម្បីចំណាយ​លើកបន្ទុកគ្រួសារធំរបស់​គាត់ទៀត។ លោកបញ្ជាក់ទៀតថា ប្រសិនបើលោកមានភរិយាទៀត តើឲ្យលោកបានប្រាក់ពីណា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួរសារថ្មីរបស់លោក? លោកគ្រូ សំណាង បានអំពាវនាវដល់រដ្ឋាភិបាល ឲ្យជួយដំឡើងប្រាក់ខែគ្រូបង្រៀន ចាប់ពី ១លាន់រៀល​ឡើងទៅ និងជួយទប់ស្កាត់ការឡើងថ្លៃ នៃទំនិញមួយចំនួន ដែលជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។

ស្របនឹងគ្នានេះដែរកញ្ញា រី ចាន់ធី ជាគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យមួយរូប នៅខេត្តកំពង់ស្ពឺដែរនោះ បានឲ្យ​ដឹងថា តាមការរំពឹងទុករបស់កញ្ញាកន្លងមក គ្រូបង្រៀនគួរណាតែទទួលបានប្រាក់ខែចាប់ពី ១លាន់រៀល​ឡើង​ទៅ ទើបអាចសល់កម្រៃជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានខ្លះ។

ទោះជាយ៉ាងណាក៍ដោយ អ្នកគ្រូរូបនេះ បានទទួលស្គាល់ថា រដ្ឋាភិបាលបានជួយគិតគូរចំពោះ​ជីវភាពគ្រូ​បង្រៀន​ដែរ បើគិតប្រៀបទៅនឹងការដំឡើងប្រាក់ខែនេះ។ ប៉ុន្តែកញ្ញាចង់ឲ្យរដ្ឋាភិបាល ជួយធ្វើ​អន្តរាគមន៍​ចំពោះ​ទំនិញ ដែលចេះតែមានការឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃវិញ ព្រោះវាអាចធ្វើគ្រូបង្រៀនកាត់បន្ថយ ការ​ចំណាយប្រាក់ទៅលើទំនិញច្រើនពេក ដែលលើសពីប្រាក់ដែលពួកគាត់រកបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...