សកម្មជន​ដី​ធ្លី​ស្នើ​ទៅ​ទូត​១០ប្រទេស ឲ្យ​ចូល​រួម​ឃ្លាំ​មើលការ​កាត់​ទោស​ស្ត្រី​បឹង​កក់

ក្រុមសហគមន៍ ដែលរងការរំលោភបំពានដីធ្លី ព្រះសង្ឃ និងមានសង្គស៊ីវិលមួយចំនួនផងដែរនោះ បានធ្វើដាក់លិខិត អញ្ជើញឯកអគ្គរដ្ឋទូតជាង ១០ ដើម្បីចូលរួមឃ្លាំ មើលការបើកសាវនាការកាត់ទោសស្ត្រី ដែលជាសកម្មជនដីធ្លី ទាំង ១០នាក់។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ ក. វិច្ចនី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី ១៥ មករា ២០១៥
  • កែប្រែចុងក្រោយ: January 15, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សកម្មជន​ដី​ធ្លី​ដែល​បាន​ជាប់​ពន្ធនាគារ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ហើយ​នោះ នឹង​ត្រូវ​សាលា​ឧទ្ទរណ៍​នាំ​ខ្លួន យក​មក​បើក​សាវនាការ​កាត់​ទោស នៅ​ថ្ងៃ​ទី ២២ ខែ​មករា ខាង​មុខ​នេះ។ ទទឹម​នឹង​ការ​ប្រកាស​​បើក​សវនាការ​នេះ សហគមន៍​រង​គ្រោះ​នឹង​វិបត្តិ​ដីធ្លី ដែល​ស្និត​នឹង​ស្ត្រី​ទាំង ១០រូប បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ដោយ​ថ្មើរ​ជើង ដាក់​ញត្តិ​នៅ​ស្ថានទូត​នៃ​ប្រទេស​ធំៗ​ដូច​ជា បារាំង អង់គ្លេស អាមេរិក កូរ៉េ​ខាង​ត្បូង អាល្លឺម៉ង ជប៉ុន អូស្ត្រាលី សហភាពអឺរ៉ុប អង្គការ​សហ​ប្រជាជាតិ និង​រដ្ឋសភា​ជាតិ ដើម្បី​អញ្ជើញ​ឯក​អគ្គរដ្ឋ​ទូត និង​ថ្នាក់​ដឹក​នាំ​ក្នុង​ស្ថាប័ន​ទាំង​នោះ មក​ជួយ​ឃ្លាំ​មើល​ការ​កាត់​ទោស របស់​សាលា​ឧទ្ទរណ៍។

នៅ​ក្នុង​ខ្លឹមសារ នៃ​លិខិត​អញ្ជើញ​របស់​ក្រុម​សហគមន៍ បាន​បញ្ជាក់​អំពី​គោល​បំណង​របស់​ខ្លួន​ថា ការ​ចូល​រួម​របស់​ឯក​អគ្គរដ្ឋទូត និង​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​រង​គ្រោះ​ដោយ​អយុត្តិធម៌ និង​អោយ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​យុត្តិធម៍​ដោះ​លែង​ពួក​គាត់ អោយ​មាន​សេរីភាព​ឡើង​វិញ។

អ្នកស្រី បូវ សោភា តំណាងសហគមន៍បឹងកក់បានប្រាប់បណ្តាអ្នកសារព័ត៌មានថា គាត់មានភាពជឿជាក់​ទៅ​លើ​ស្ថានទូតទាំងអស់នោះ ជាពិសេសស្ថានទូតបារាំង ដែលធ្លាប់បានជួយធ្វើអន្តរាគមន៍ចំពោះបញ្ហាដីធ្លី ហើយ​អ្នកស្រីជឿថា ស្ថានទូតនេះនៅតែមានឥទ្ធិពលសំរាប់កម្ពុជា ក្នុងការដាក់សំពាធទៅរដ្ឋាភិបាល ដើម្បី​ឲ្យ​មានការដោះលែងសកម្មជន ជៀសជាងការប្រើអនុសាសន៍ និងការបញ្ជាឲ្យចាប់ប្រជាពលរដ្ឋខ្លួនឯង ទៅ​ដោះ​ដូរនឹងនិន្នការនយោបាយ។ អ្នកស្រីថា បញ្ហានេះអ្នកស្រីមិនអាចទទួលយកបានទេ ហើយវាជារឿងអយុត្តិធម៌​បំផុត​សំរាប់ប្រជាជនកម្ពុជា។

ក្រោមក្រសែភ្នែកឃ្លាំមើលរបស់ទូតបរទេស...

ពាក់ព័ន្ធនឹងស្រ្តីសកម្មជនដីធ្លីនេះ ព្រះតេជគុណ កែវ សុម៉ាលី បានឲ្យដឹងថាតុលាការមិនមានភាពយុត្តិធម៍ ចំពោះពួកគាត់នោះទេ។ ព្រះសង្ឃ សុម៉ាលី បានមានសង្ឃដីកាថា ការចាប់ខ្លួនស្រី្តសកម្មជន វាមិនមែន​ជា​ការ​ត្រឹមត្រូវនោះទេ ព្រោះវាគ្រាន់តែជាការប្រព្រឹត្តបទល្មើសតូចតាចប៉ុណ្ណោះ។ ប្រសិនករណីនេះ ជាករណីប្រព្រឹត្ត​បទល្មើសចរាចរណ៍ពិតមែននោះ តើហេតុអ្វីត្រូវឲ្យពួកគាត់ត្រូវជាប់ពន្ធនាគាដទៅ ១ឆ្នាំ។ នេះគឺជាទឡ្ហីករណ៍​មួយ ដែលសរបញ្ជាក់ឲ្យឃើញថា វាមានភាពអយុត្តិធម៍សំរាប់ពួកគាត់បាត់ទៅហើយ។

ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា ដើម្បីដាក់សំពាធបន្ថែមទៀត សហគមន៍ដែលកំពុងរងគ្រោះទាំងនោះ មានតែដាក់លិខិតអញ្ជើញស្ថានទូតសំខាន់ៗ ដើម្បីចូលរួមឃ្លំាមើលសាវនាការកាត់ទោសសកម្មជនដីធ្លី នៅ​ថ្ងៃទី ២២ ខែមករានេះ។ ព្រះសង្ឃ កែវ សុម៉ាលី មានជំនឿជាក់ខ្លាំងណាស់ ចំពោះការចូលរួមរបស់តំណាង​ស្ថានទូតសំខាន់ៗទាំង ១០នោះ ព្រោះព្រះតេជគុណមានបទពិសោធន៍ ចំពោះការអញ្ជើញឲ្យតំណាង​ស្ថានទូត​ចូលរួម ក្នុងការតាមដានតុលាការ ពាក់ព័ន្ធនឹងករណីនិមន្តព្រះតេជគុណ លួន សុវ៉ាត កាលពីពេលថ្មីៗនេះ ដែលបានបង្ហាញថា ស្ថានទូតពិតជាបានចូលរួមឃ្លាំមើលការបើកសាវនាការ ​​​​​​​​​​​​​​​​​​​​​របស់តុលាកម្ពុជាពិត​ប្រាកដ​មែន។ ដូច្នេះហើយ បានជាតុលាកាមិនហ៊ានជំនុំជំរៈ សើបសួរ និងចោទប្រកាន់អ្វី លើកព្រះតេជគុណ លួន សុវ៉ាត តាមតែអំពើរចិត្តនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...