ផៃ ស៊ីផាន ហៅអង្គការលីកាដូ ថាកំពុងការពារជន«ដៃដល់»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 23, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការសម្រេចដាក់ទោសទណ្ឌ លើសកម្មជនទាំង១១រូប របស់គណបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្ម កើតឡើងពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ថា លីកាដូ ដែលបានហៅការសម្រេច របស់តុលាការកម្ពុជា ថាមានចរិកនយោបាយនោះមក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ សីផាន បានប្រតិកម្មតបវិញ ដោយបានហៅ សេចក្តីថ្លែងការណ៍នោះ ថាមានចរិតលំអៀង ដោយមាននិន្នាការនយោបាយ។
លោក ផៃ ស៊ីផាន បានសរសេរ ក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ ថាជាការបំភ័ន និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិរបស់អង្គការ ក្នុងកិច្ចការពារ និងលើកស្ទួយ ដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល លីកាដូ នៅក្នុងវិស័យស្នូលរបស់ខ្លួន។
ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការលីការដូ ចេញនូវសេចក្តីថ្លែងការណ៍មួយ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នេះថា៖ «មិនមានភាពចៃដន្យនោះទេ ដែលមនុស្សពីរនាក់ ក្នុងចំណោមមនុស្សទាំងបីនាក់ ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារដល់ទៅ ២០ឆ្នាំ ដែលអ្នកទាំងនោះ មានវត្តមាននៅក្នងព្រឹត្តិការណ៍ នៅខេត្តស្វាយរៀង។ (...) សូមកុំឲ្យតុលាការ ក្លាយជាឧបករណ៍នយោបាយ។ ហើយសូមអំពាវនាវ សូមឲ្យលើកចោលសាលក្រម និងការផ្តន្ទាទោសទាំងនោះ ដោយផ្អែកលើមូលហេតុ នៃសវនាការ ដែលប្រព្រឹត្តិទៅមិនប្រក្រតី និងអង្គហេតុពិតនៃករណីនេះ។»
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ នាយិកាអង្គការលីកាដូ អ្នកស្រី ណាលី ពិឡូត បានលើកឡើងថា៖ «ការវិនិច្ឆ័យក្ដីរបស់តុលាកាក្រុង ជាការបំភិតបំភ័យ ដល់គណៈបក្សសង្រ្គោះជាតិ បន្ទាប់ពីមានព្រឹត្តិការណ៍ បង្គោលព្រំដែន ខេត្តស្វាយរៀង និងបន្ទាប់ពីគណបក្សសង្រ្គោះ ជាតិបានធ្វើពហិការ មិនចូលរួមក្នុងសម័យពេញអង្គ ដែលអនុម័ត ទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពីអង្គការ មិនមែនរដ្ឋាភិបាល និងសមាគម»។
សម្រាប់លោក ផៃ ស៊ីផាន វិញ បានចាត់ទុកថា ជាភស្ដុតាងមួយបន្ថែមទៀត នៃនិន្នាការនយោបាយ មិនអព្យាក្រឹត្យ និងការទទួលខុសត្រូវ ចំពោះកាតព្វកិច្ច អង្គការមិនមែនរដ្ឋាភិបាល ដែលដើរតួជាភ្នាក់ងារបរទេស ក្នុងការទទួលបានថវិកា ពីក្រៅស្រុក ដើម្បីកិច្ចប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានសរសេរទៀតថា៖ «អង្គការរបស់លោកស្រីហាក់បីដូចជា ដើរតួនាទី ហួសពីការងារទទួលខុសត្រូវ របស់អង្គការ មិនមែនរដ្ឋាភិបាល ហើយក្លាយជា អ្នកការពារជាក់ស្ដែងរបស់ជនដៃដល់ និងផលប្រយោជន៍ របស់គណបក្សសង្រ្គោះជាតិ។ នៅក្នុងបុព្វហេតុនយោបាយនោះ គឺធ្វើអោយ សាធារណៈជន យល់ដឹងកាន់តែច្បាស់ នៅពេលនេះ។»
លោក ផៃ ស៊ីផាន ដែលគេស្គាល់ថា ជាមន្ត្រីរដ្ឋាភិបាល ដែលសម្បូរវោហាស័ព្ទ នៅក្នុងបណ្ដាញសង្គមនោះ បានថ្លែងបន្តថា សកម្មភាពចម្លែកមួយទៀត គឺការអំពាវនាវ ជ្រៀតជ្រែក ដាក់កំហិតដល់តុលាការ អោយបោះបង់ចោល សេចក្ដីសម្រេចនៃការវិនិច្ឆ័យ (លើសកម្មជនទាំង១១នាក់)។ លោកថា អង្គការដែលជាភ្នាក់ងារបរទេស ប្រើលុយបរទេស ពុំមែនជាអង្គការអំណាចរដ្ឋទេ ហើយគ្មានអាណត្តិជ្រៀតជ្រែក ឬដាក់សម្ពាធ ដល់តុលាការនោះឡើយ។
មន្ត្រីរដ្ឋាភិបាលរូបនេះ បានអំពាវនាវឲ្យមានការប្ដឹងឧទ្ទរណ៍ ឡើងទៅសាលាឧទ្ទរណ៍ទៀត ប្រសិនបើករណីនេះ មិនត្រូវបានខាងចុងចោទ ទទួលយក និងបានហៅការលើកឡើង របស់អង្គការលីកាដូ ថាជាការជ្រៀតជ្រែកមួយ។ លោក ស៊ីផាន បានបន្តការវាយប្រហារ របស់លោក ទៅលើអង្កការការពារសិទ្ធិមនុស្ស នេះទៀតថា៖ «ការជ្រៀតជ្រែកនេះ គួរតែត្រូវបញ្ចប់ដោយខ្លួនឯង។ (...) អង្គការរបស់លោកស្រី តែងតែធ្វើយុទ្ធនាការ ជាសាធារណៈលើប្រធានបទតម្លាភាព និងប្រឆាំងវប្បធម៌និទណ្ឌភាព។ ហើយចង់បានណាស់ តុលាការឯករាជ្យ ចុះហេតុដូចម្តេច ពេលនេះឧត្តមគតិខាងលើនេះ ទៅទីណាបាត់ ឬបំភ្លេចចោល ដើម្បីប្រឆាំងនឹងតុលាការ ឬរដ្ឋាភិបាលកម្ពុជា?»
ចំពោះអ្នកស្រី ណាលី ពិឡូត វិញ បានថ្លែងអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍ នោះថា៖ «នគរបាល បានចូលក្នុងតុលាការភ្លាមៗ បន្ទាប់ពីចៅក្រម ចូលបន្ទប់ពិភាក្សា ដើម្បីចេញសាលក្រម។ នេះបានបង្ហាញយ៉ាងច្បាស់ថា សវនាការនេះ គ្រាន់តែជាការសម្តែង ដោយមានការបញ្ចប់មួយ ដែលត្រូវបានគិតជាមុន ដោយត្រូវបានបង្កើតឡើង ដើម្បីគម្រាមកំហែងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីព្រឹត្តិការណ៍ នៅខេត្តស្វាយរៀង កាលពីចុងសប្តាហ៍មុន។»
» សូមអានសេចក្ដីថ្លែងការណ៍នេះទាំងស្រុង ដូចតទៅ៖