ឮ​គម្រោង​រុះរើ​ផ្សារ​ដើម​គ អាជីវក​បន្ត​តវ៉ា​ដល់​សាលា​រាជធានី

ក្រុមអាជីវកផ្សារដើមគ ជាច្រើននាក់ បានបិទតូប លែងលក់ដូរ ដើម្បីធ្វើដំណើ ទាំងព្រឹកព្រលឺម ទៅខាងមុខសាលារាជធានីភ្នំពេញ។ ហេតុផល ដែលក្រុមអាជីវករទាំងនោះ ផ្ទុះការតវ៉ា ដល់ថ្នាក់បិទតូបលក់ដូរបែបនេះ ដោយសារ មានអ្នកចុះវ៉ាស់វែងផ្សារ ដែលធ្វើឲ្យលេចឮថា មានគម្រោងរុះរើផ្សារ ដើម្បីធ្វើឡើងសារជាថ្មី។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 23, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះការតវ៉ានោះ ដោយសារតែក្រុមអាជីវករ មិនបានទទួលដំណឹងណាមួយ ច្បាស់លាស់ ជាសេចក្កីប្រកាស ឬជាខិតប័ណ្ណផ្សព្វផ្សាយ ណាមួយនោះ តែបែរជាមាន អ្នកចុះមកវាស់វែងផ្សារ ដោយធ្វើសកម្មភាពស្ងាត់ៗ។ បន្ទាប់ពីភាពងឿងឆ្ងល់ មិនយូរប៉ុន្មាន ក្រុមអាជីវករ បានធ្វើដំណើរ ទៅទីស្នាក់ការគ្រប់គ្រងផ្សារ ដើម្បីសាក​សួរ​លោក សេង សារ៉ន ជាប្រធានផ្សារ។ លទ្ធលផល គឺនៅតែមិនមានចម្លើយ ហើយប្រធានផ្សារ បែរជាប្រាប់​អាជីវក​រទាំងនោះ ថាបើចង់ដឹង ត្រូវសួរអ្នកដែលចុះវ៉ាស់ (ឬសាលារាជធានី)។

កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះក្រុមអ្នកលក់ដូរ បាននាំគ្នាបិទតូប ស្ទើរគ្រប់គ្នាដើម្បី ទៅសួរនាំ​នៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យដឹងហេតុផលច្បាស់លាស់។​ អាជីរករមួយរូប អ្នកស្រី ផង់ សុភ័ក្រ អាយុ ៣០ឆ្នាំ បានថ្លែងប្រាប់ បន្ទាប់ពីចេញពីសាលារាជធានីថា មានអ្នកផ្តល់ព័ត៌មាន ដល់តំណាងអាជីវក ជា​គម្រោង​សាងសង់អាគាធំៗ ជាលក្ខណៈផ្សារទំនើប ដូចផ្សារ អូឡាំពិក ផ្សារអូឬស្សី ជាដើម។

តែផ្ទុយទៅវិញ ក្រុមអាជីវករមិនបានយល់ស្រប ពីបញ្ហានេះទេ ទោះជាមានការធានា មិនធ្វើឲ្យអាជីវករលំបាក​មែនពិត តែកន្លងទៅ ធ្លាប់មានអ្នករងគ្រោះ ក្រោមការអភិវឌ្ឍន៌របស់ រដ្ឋាភិបាលច្រើនមកហើយ។ ក្នុងនោះ អ្នកស្រីបានបន្តទៀតថា តាមរយៈការបង្ហាញអ្នកស្រី ពីគម្រោងនេះ ខាងសាលារាជធានី បានផ្តល់ការ​សម្រេច​ចិត្ត ដល់ក្រុមអាជីវករ ថាបើមិនយល់ព្រម ពីភាគីអាជីវករ គឺមិនមានការអនុវត្តន៍ទេ។

ក្រុមអ្នកតវ៉ាទាំងអស់ បានបង្ហាញពីអារម្មណ៍របស់ខ្លូន នៅពេលទទួលបានដំណឹងនេះច្បាស់ថា ពួកគាត់​មិន​សប្បាយចិត្តទេ ផ្សារដើមគ ជាឆ្នាំងបាយរបស់ពូកគាត់ បើរុះរើទំរាំសង់ថ្មីលក់បានវិញ ពូកគាត់ច្បាស់ជាលំបាក​មិនខាន។ អាជីវករម្នាក់ទៀត បានលើកយកប្រសាសន៍ របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលធ្លាប់​បាន​លើកឡើង ក្នុងពេលកន្លងមក មកបញ្ជាក់ថា៖ «មិនឲ្យសាងសង់ ក្នុងផ្សាររបស់រដ្ឋទេ បើមានគម្រោង សាង​សង់ត្រូវរកកន្លែងថ្មី ទុកឲ្យប្រជាពលរដ្ឋលក់ដូរធម្មតា»។ អាជីវករូបនេះ បានបញ្ជាក់ដោយមិនបញ្ចេញ​ឈ្មោះ​ថា នៅឆ្នាំ២០២១ ទើបក្រុមអ្នកលក់ក្នុងផ្សារនេះ ផុតអាណត្តិ។

មិនអាចទាក់ទងលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ដើម្បីសុំការពន្យល់បន្ថែម លើបញ្ហាខាងលើ​​បាន​​ទេ នៅក្នុងពេលភ្លាមៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...