សហគមន៍​ឡ​ពាង​ប្រកាស​ទារ​សំណង​ពី​ក្រុមហ៊ុន KDC ១​ហិចតា ២​ម៉ឺន​ដុល្លា

ពលរដ្ឋក្នុងសហគមន៍ឡពាង ដែលមិនទាន់បានទទួលសំណង ពីក្រុមហ៊ុន KDC ទាំង ១៦គ្រួសារ បានមូលមតិគ្នាថា នឹងដាក់តួរលេខ ២ម៉ឺនដុល្លាក្នុងដីមួយហិចតា ឲ្យគណៈកម្មការទី១នៃរដ្ឋសភា ចរចារជាមួយក្រុមហ៊ុន។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 14, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា បាន​ស្នើ​ទៅ​សហគមន៍​ឡ​ពាង ដែល​មាន​ជំលោះ​ដី​ធ្លី​សេស​សល់ ជាមួយក្រុមហ៊ុន KDC ឲ្យបញ្ជាក់ពីគោលជំហរ​ឲ្យ​បាន​ច្បាស់​លាស់ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទាមទារ​សំណង ដែល​ពួក​គេ​ចង់​បាន អ្នក​ស្រី អ៊ំ សុភី តំណាង​សហគមន៍​ខាង​លើ​នេះ បាន​ធ្វើការ​ពិភាក្សា​យ៉ាង​ហ្មត់​ចត់ ជា​មួយ​នឹង​សហគមន៍ដែល​មាន​ប្រមាណ​ជា ១៦គ្រួសារ ថា​នឹង​កំណត់​តម្លៃ​ដី ដែល​ក្រុមហ៊ុន​រំលោភ​យក​នោះ ក្នុង​មួយ​ហិចតា ២ម៉ឺនដុល្លា។

តួរលេខនេះ អ្នក​ស្រី អ៊ុំ សុភី បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ប្រសិន​បើ​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​សំណង ជា​លុយ​ឲ្យ​ពួក​គាត់ ដោយ​គ្រាន់​តែ​សុំបញ្ចុះ​ថ្លៃ​សំណង​ក្រោម ២​ម៉ឺន​ដុល្លា​បន្តិច​បន្តួច​នោះ ពួក​គាត់​នឹង​យក​ទៅ​ពិចារណា​គ្នា​បន្ត​ទៀត ពោល​គឺ​តួរ​លេខ​នេះ​នៅ​អាច​ចរចា​គ្នា​បាន។ ប៉ុន្តែ​ប្រសិន​ជា​ក្រុមហ៊ុន​មិន​ព្រម ផ្តល់​ជា​សំណង​នេះ​មក​ឲ្យ​ពួក​គាត់​នោះ​ទេ ពួក​គាត់​នឹង​ដោះ​ស្រាយ​បញ្ហា​ជំលោះ​ដីធ្លី​នេះ ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ជំលោះ​នេះ​វា​មាន​រយៈ​ពេល​យូរ​ណាស់​ដែរ​ទៅ​ហើយ ហើយ​ម្យ៉ាង​ទៀត​ប្រជា​ពលរដ្ឋ​ទាំង​នោះ បាន​ចំណាយ​ថវិកា​រអស់ជា​ច្រើន ក្នុង​ការ​ប្តឹង​ផ្តល់​ទាមទារ​រក​យុត្តិធម៍​យក​ដី​ស្រែ​ចំការ​មក​វិញ មិន​តែ​ប៉ុណ្ណោះ ពួក​គាត់​ត្រូវ​ខាត​ពេល​វេលា​ប្រកប​របរ​រក​ស៊ី​ទៀត​ផង។

ក្រៅពីទារសំណង ចំពោះដីដែលក្រុមហ៊ុនបានរំលោភយកនោះ សហគមន៍សហគមន៍ឡពាង បានសម្រេច​គ្នាថា នឹងទាមទារសំណងថ្លៃខូចខាតផ្ទះសំបែងរបស់ពួកគាត់ ដែលត្រូវបានក្រុមហ៊ុនឈូសឆាយ ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋចេញពីកន្លែងនោះបន្ថែមទៀត។ ប៉ុន្តែការទាមទារសំណងថ្លៃខូចខាតផ្ទះសំបែងនេះ មិនទាន់ត្រូវបានក្រុមប្រជាសហគមន៍ពិភាក្សាគ្នាថា នឹងត្រូវតម្រូវឲ្យសងសំណងជាអ្វីនៅឡើយ ព្រោះ​ពួក​គាត់ចង់ដោះស្រាយបញ្ហាឲ្យចប់មួយផ្នែកៗសិន។ ប៉ុន្តែតាមការបញ្ជាក់របស់អ្នកស្រី អ៊ុំ សុភី បានឲ្យដឹង​ទៀត​ថា នឹងទាមទារឲ្យក្រុមហ៊ុនសងថ្លៃខូចខាត ក្នុងផ្ទះមួយខ្នង ១ម៉ឺនដុល្លា។

ពាក់ព័ន្ធនឹងការទាមទារសំណង ពីក្រុមហ៊ុន ជាប្រាក់២ម៉ឺនដុល្លានោះ មិនត្រូវបានលោក ស្ងួន ញឿន ដែលត្រូវ​ជា​ស្វាមីរបស់អ្នកស្រី អ៊ំុ សុភី សម្ដែងក្ដីសង្ឃឹមប៉ុន្មាន ទៅលើការចរចាររបស់គណៈកម្មការទី១ នៃរដ្ឋសភា ដើម្បី​ដោះស្រាយទំនាស់ជាមួយ ក្រុមហ៊ុន KDC នោះទេ។

លោកបញ្ជាក់ថា គណៈកម្មការទី ១នៃរដ្ឋសភា បានលូកដៃជួយដោះស្រាយបញ្ហានេះ ឲ្យប្រជាពលរដ្ឋចំនួន ៤ លើកទៅហើយ ប៉ុន្តែគណៈកម្មការហាក់មានការលំអៀង កាន់ជើងទៅខាងក្រុមហ៊ុន ហើយថែមទាំងតម្រូវឲ្យ​ប្រជាពលរដ្ឋដែលសេសសល់ទាំង ១៦គ្រួសារនោះ ទទួលសំណងតាមការផ្តល់ឲ្យរបស់ក្រុមហ៊ុន ត្រឹមតែ ២ពាន់​ដុល្លាតែប៉ុណ្ណោះ។ លោកថាករណីក្រុមហ៊ុន KDC រំលោភយកដីពួកគាត់ បានដំណើរការនៅក្នុងប្រព័ន្ធ​តុលាការអស់ទៅហើយ ប៉ុន្តែដោយសារក្រុមសហគមន៍គិតថា ចង់ឲ្យរឿងនេះដោះស្រាយឲ្យកាន់តែឆាប់​ចប់​នោះ បានជាពួកគាត់ព្រមឲ្យគណៈកម្មការទី ១នៃរដ្ឋសភាជួយដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...