Posts by "ជា ធីរិទ្ធ"

អូបាម៉ា ជួប​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ក្រោម​ភ្លើង​កំហឹង​របស់​ចិន

អូបាម៉ា ជួប​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ក្រោម​ភ្លើង​កំហឹង​របស់​ចិន

បើទោះបីជាប្រទេសចិនខំស្រែកឲ្យលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) លុបចោលនូវ​ជំនួប​ជាមួយសម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) យ៉ាងណាក្តី ក៏នៅទីបំផុតទៅ លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅតែចចេសជួបសម្តេចសង្ឃទីបេ ឲ្យទាល់តែបាន កាលពីថ្ងៃសុក្រម្សិលមិញ។ ឆ្លើយតបនឹងជំនួបនេះ ក្រុងប៉េកាំង បានកោះហៅមន្រ្តីទូតអាមេរិកប្រចាំប្រទេសចិន មកឆ្លើយបំភ្លឺ ដើម្បីប្រឆាំងនឹងទង្វើរបស់លោក អូបាម៉ា ពេលនេះ​ភ្លាមដែរ។


សម្តេចសង្ឃ ដាឡៃ ឡាម៉ា (ខាងឆ្វេង) និងលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។ (រូបថត White House/Pete Souza)

អាមេរិក-ចិន - ដូចការគ្រោងទុក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា [...]

យីងឡាក់ អាច​នឹង​ត្រូវ​គណបក្ស​ដក​បេក្ខភាព​នាយករដ្ឋមន្រី​ចេញ

យីងឡាក់ អាច​នឹង​ត្រូវ​គណបក្ស​ដក​បេក្ខភាព​នាយករដ្ឋមន្រី​ចេញ

ខណៈដែលកំពុងវិលវល់នឹងក្រុមបាតុករ ដែលកំពុងតវ៉ាទម្លាក់រដ្ឋាភិបាល មិនទាន់ដោះស្រាយចប់ផង លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ត្រូវទទួលបន្ទុកមួយទៀត នោះគឺគណៈកម្មាធិការប្រឆាំងអំពើពុករលួយ​ថៃបានចោទប្រកាន់លោកស្រី ​ពីបទប្រព្រឹត្តអំពើពុករលួយ។ បទចោទនេះ គឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយ ដែលអាចកំណត់​ជោគវាសនារបស់លោកស្រី ពីព្រោះពេលនេះ គណបក្ស ភឿថៃ (Pheu Thai) កំពុងធ្វើការពិចារណាក្នុងការដក​បេក្ខភាព​របស់លោកស្រីឈរឈ្មោះ ជានាយករដ្ឋមន្រ្តីពីបក្ស។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ។ (រូបថត NTB Scanpix)

នយោបាយថៃ - មើលទៅលោកស្រី យីងឡាក់ និងរដ្ឋាបាលរបស់លោកស្រី ទំនងជាគ្មានសំណាងនោះទេ។ លោក​ស្រី យីងឡាក់ [...]

បក្ស​​ទាំង​​ពីរ​ស្រុះ​ស្រួល​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ៖ អស់​ផ្លូវ​លោត?

បក្ស​​ទាំង​​ពីរ​ស្រុះ​ស្រួល​ជួប​គ្នា​នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ៖ អស់​ផ្លូវ​លោត?

កិច្ចប្រជុំថ្នាក់បច្ចេកទេស រវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមនៅថ្ងៃ​អង្គារទី១៨ ខែកុម្ភៈ ខាងមុខ នាវិមានព្រឹទ្ធសភា ដើម្បីស្វែងរកយុទ្ធសាស្រ្តដោះស្រាយ​បញ្ហាជាប់គាំងនយោបាយ​នៅ​ក្នុងប្រទេសកម្ពុជា។ កិច្ចពិភាក្សានោះ នឹងផ្តោតសំខាន់ទៅលើយន្តការកែទម្រង់ ការបោះឆ្នោតនាពេលខាងមុខ។ តែ​សម្រាប់អ្នកវិភាគនយោបាយឯករាជ្យវិញ បានចាត់ទុកជំនួបនោះ ថាជាការអស់ផ្លូវលោតរបស់គណបក្សទាំងពីរ។


មន្ត្រីថ្នាក់កណ្ដាលរវាងគណបក្សធំទាំងពីរ ជួបគ្នានៅក្នុងរដ្ឋសភា ថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានបោះដៃហៅគណបក្សសង្គ្រោះជាតិ ជួបចរចាគ្នានៅថ្ងៃ​ទី១៨ ខែកុម្ភៈខាងមុខ [...]

តុលាការ​ធម្មនុញ្ញ​ថៃ ច្រាន​ចោល​បណ្តឹង​របស់​បក្ស​ប្រឆាំង ឲ្យ​ចាត់​ទុក​ការ​បោះ​ឆ្នោត​ជា​មោឃៈ

តុលាការ​ធម្មនុញ្ញ​ថៃ ច្រាន​ចោល​បណ្តឹង​របស់​បក្ស​ប្រឆាំង ឲ្យ​ចាត់​ទុក​ការ​បោះ​ឆ្នោត​ជា​មោឃៈ

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញ បានសម្រេចបដិសេធចោល​ នូវពាក្យបណ្តឹងពីសំណាក់​គណបក្សប្រជាធិបតេយ្យ ដែលប្តឹងទាមទារឲ្យតុលារការចាត់ទុកការបោះឆ្នោត កាលពីថ្ងៃទី ០២ ខែ កុម្ភៈ កន្លងទៅ ជាមោឃៈ។ តុលាការធម្មនុញ្ញថៃ បានចាត់ទុកពាក្យបណ្តឹងនេះ ថាជាបណ្តឹងដែលគ្មានភស្តុតាង និងគ្មានហេតុផល​ច្បាស់លាស់នោះទេ។


បាតុករប្រឆាំងនៅថៃ ទាមទារមិនឲ្យធ្វើការបោះឆ្នោត។ (រូបថត REUTERS/Damir Sagolj)

វិបត្តិនយោបាយថៃ - យោងតាមការសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថា តុលាការធម្មនុញ្ញថៃ កាលពី​ពុធ​ទី១២ ខែកុម្ភៈម្សិលមិញ បានសម្រេចមិនជំនុំជម្រះពាក្យបណ្តឹងរបស់គណបក្សប្រឆាំងនោះទេ ក្រោមហេតុផលថា បណ្តឹង​នេះ គ្មានមូលដ្ឋាន និងគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។ [...]

កម្ពុជា​«ហាម​ជក់ ឬ​បង្ហុយ​ថ្នាំ​ជក់» ក្នុង​កន្លែង​ធ្វើការ​និង​ទី​សាធារណៈ

កម្ពុជា​«ហាម​ជក់ ឬ​បង្ហុយ​ថ្នាំ​ជក់» ក្នុង​កន្លែង​ធ្វើការ​និង​ទី​សាធារណៈ

ជាដំណឺងថ្មីសម្រាប់ប្រជាជនកម្ពុជា កាលពីថ្ងៃទី ០៤ ខែកុម្ភៈ កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញ​សារាចរ​ណែនាំមួយ ស្តីពីវិធានការហាមឃាត់ការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការនិង​កន្លែង​សាធារណៈ។ សារាចរនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានមើលឃើញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ​ដល់សុខភាព​ប្រជាជនតាមរយៈការជក់ និងស្រូបផ្សែងថ្នាំជក់ពីគេ។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

សុខភាព - កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ កន្លងទៅ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាន​សម្រេចចេញសារាចរណែនាំថ្មីលេខ ០០៣ ស្តីពីវិធានការហាមឃាត់ការជក់និងការបង្ហុយផ្សែងផលិតផលថ្នាំជក់ ពោលគឺបារីនេះឯង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...