អគ្គលេខាសហព័ន្ធសហជីពអន្តរជាតិ៖ រដ្ឋាភិបាលគួរលែងជន២១នាក់
លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ បានថ្លែងពីការបារម្ភជាខ្លាំង ចំពោះបញ្ហាអ្នកទាំង២១នាក់ ដែលកំពុងតែជាប់ឃុំ។ អគ្គលេខាសហព័ន្ធសហជីពអន្តរជាតិ ដែលមានសមាជិកជាង១៤០ប្រទេសរូបនេះ បានសម្ដែងបំណងចង់ឱ្យកម្ពុជា បញ្ចប់នូវរឿងក្តីក្តាំ របស់អ្នកទាំង២៣នាក់ ដើម្បបង្កស្ថានភាពឲ្យមានភាពល្អប្រសើឡើងវិញ។
លោក ជីរ៉កគី រ៉េនណា (Jyrki Raina) អគ្គលេខាធិការ សហព័ន្ធសហជីពអន្តរជាតិ។ (រូបថតផ្ដិតពីវីដេអូ)
ប្រព័ន្ធយុត្តិធម៌ - ស្របពេលដែលសាលក្រម របស់ជនជាប់ចោទទាំង២៣នាក់ ត្រៀមនឹងប្រកាសនៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ អគ្គលេខាធិការរបស់ Iសហព័ន្ធសហជីពអន្តរជាតិ ហៅជាភាសាអង់គ្លេសថា IndustriALL Global Union លោកជីរ៉កគី រ៉េនណា [...]