ជួន មុំថុល គ្រោងធ្វើបាតុកម្មប្រឆាំងសហជីពកម្មករទាំង៦
«បើកូនចៅខ្ញុំបាត់បង់ការងារ ខាងរោងចក្រមិនបើកប្រាក់ខែអោយ ខ្ញុំនឹងដឹកនាំកម្មករដែលមាន៦៤សហព័ន្ធ មានកម្មករប្រហែល៧០ម៉ឺន ធ្វើកូដកម្ម» នេះជាការលើកឡើងរបស់លោក ជួន មុំថុល ប្រធានសហភាព សហព័ន្ធសហជីពជាតិកម្ពុជា និងប្រធានសហជីពមន្ត្រីរាជការកម្ពុជា ដែលលោកនឹងគ្រោងធ្វើបាតុកម្ម ប្រឆាំងនឹងតំណាងសហជីពទាំងប្រាំមួយ។
លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា។ (រូបថត ឯកសារ)
ប្រាក់ខែកម្មករ - ខណៈបាតុកម្មកាន់តែរីករាលដាលធំឡើងៗ ស្របពេលដែលការចរចាទាមទារ របស់តំណាងសហជីពទាំងប្រាំមួយ ក្នងការតម្លើងប្រាក់ខែគោល១៦០ដុល្លា មិនទាន់បានសម្រេចនោះ តំណាងសហជីពទាំងនោះ បានប្រកាសថានឹងបន្តធ្វើមហាបាតុកម្ម តែក៏មានកម្មករមួយក្រុមទៀត ដឹកនាំដោយលោក ជួន [...]