ធ្លាក់យន្ដហោះយោធាឡាវ ស្លាប់២០នាក់ រួមទាំងឧបនាយករដ្ឋមន្ត្រីម្នាក់
យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) ផលិតនៅប្រទេសរ៉ូស្សី ដែលបានដឹកវរជនសំខាន់ៗ របស់រដ្ឋាភិបាលប្រទេសឡាវ បានជួបគ្រោះអាក្រក់ ធ្លាក់នៅក្នុងតំបន់ជាប់នឹងព្រំដែនភាគខាងជើង ក្នុងថ្ងៃទី១៧ ខែឧសភានេះ។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា មនុស្សជិះនៅក្នុងយន្ដហោះយ៉ាងហោច២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិឡាវមួយរូបផង។
យន្ដហោះប្រភេទ អង់តូនូវ (Antonov 74TK-300D) របស់ប្រទេសឡាវ។ (រូបថតឯកសារ)
-----------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ឧសភា ២០១៤
-----------------------------------