ជនសង្ស័យទម្លាយថា សមត្ថកិច្ចវាយខ្លួនយកចម្លើយ រឿងសម្លាប់មនុស្សច្រកស្បោង
នេះជាករណីមួយទៀត ដែល«អាច»ឆ្លុះបញ្ចាំង ពីសមត្ថភាព ក្នុងការបំបែករឿងក្ដី ឬសំនុំរឿងឧក្រិដ្ឋកម្មណាមួយ របស់ក្រុមសមត្ថកិច្ចកម្ពុជា ហើយ«ក៏អាច»បានឆ្លុះបញ្ចាំងដែរថា យ៉ាងហោចណាស់ ប្រសិនបើជនត្រូវចោទ ជាឧក្រិដ្ឋជនពិត ឬជាឧក្រិដ្ឋជនសិប្បនិមិត្តក្ដី ក៏ការវាយតប់ យកចម្លើយសារភាព ទៅលើជនត្រូវចោទ ដោយមន្ត្រីសមត្ថកិច្ចណាមួយនោះ ជាទង្វើ«ខុសច្បាប់»។ ក្នុងលិខិតមួយ សរសេរដោយផ្ទាល់ដៃ របស់ជនរងគ្រោះ លោក សោម គឹមស៊ាន ពីពន្ធនាគារព្រៃសរ បានផ្ញើរមកទស្សនាវដ្តីមនោរម្យ.អាំងហ្វូ តាមរយៈភរិយារបស់លោក (ជនសង្ស័យ) ក្នុងថ្ងៃទី៧ ខែមិថុនានេះ បានរៀបរាប់ថា រាល់ចម្លើយសារភាពទាំងឡាយណា ដែលខ្លួននិយាយនៅចំពោះមុខសមត្ថកិច្ច ក្រោមការវាយដុំនោះ ខ្លួនបានបដិសេធ នៅចំពោះមុខតុលាការហើយ។
ក្នុងលិខិត ចុះថ្ងៃទី១ ខែមិថុនា របស់លោកបានសរសេរថា ចម្លើយដែលខ្លួនលោក បានឆ្លើយនៅមុខសមត្ថកិច្ច ត្រូវបានលោកបដិសេធ នៅចំពោះមុខតុលាការ ដោយបានអះអាងថា [...]