Posts tagged as "Accident train"

គ្រោះថ្នាក់​រថភ្លើង​ងាក​ចេញ​ពី​ផ្លូវ ក្បែរ​ប៉ារីស យ៉ាង​ហោច​៧​នាក់​ស្លាប់ (PIC&VDO)

គ្រោះថ្នាក់​រថភ្លើង​ងាក​ចេញ​ពី​ផ្លូវ ក្បែរ​ប៉ារីស យ៉ាង​ហោច​៧​នាក់​ស្លាប់ (PIC&VDO)

រថភ្លើងបានចាកចេញពី ស្ថានីយមួយនៅកណ្ដាលទីក្រុងប៉ារីស ដែលមានឈ្មោះថា «ស្ថានីយ៍ប៉ារីស-អូស្ទែលីដ (Paris-Austerlitz)» ដើម្បីឆ្ពោះទៅ​ទីក្រុងលីម៉ូជ (Limoges) តំបន់ផ្នែកកណ្ដាលនៃប្រទេសបារាំង ហើយមិនត្រូវឈប់នៅនឹង​ស្ថានីយ៍ ដែលមានជួប​គ្រោះថ្នាក់​នេះទេ។ ក្នុងពេលគ្រោះថ្នាក់ រថភ្លើងនេះរត់នៅក្នុងល្បឿន ប្រមាណជា៨០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ដែលជាល្បឿន​លឿនត្រឹមត្រូវមួយ អនុញ្ញាតសម្រាប់រថភ្លើង​ប្រភេទនេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ម៉ានុយអែល វាល (Manuel Valls) បានប្រកាសនៅល្ងាចម៉ោង ៦និង៤០នាទីថា «នៅពេលដែលខ្ញុំ​និយាយទៅអ្នកនេះ មានមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ និងជាង១០នាក់របួស»។ គេបានដឹងថា មានមនុស្សជិះ​ជាច្រើន នៅលើរថភ្លើងប្រមាណជា ៤០០នាក់ ដោយហេតុមកពីថ្ងៃឈប់សម្រាកចុងសប្ដាហ៍ រួមទាំងថ្ងៃបុណ្យជាតិ​១៤​កក្កដារបស់បារាំង និងជាពេលវេលាដែលជនជាតិបារាំងចាកចេញទីវិស្សមកាលនោះផង។ មនុស្សប្រមាណជា ១៨០នាក់ [...]

អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

អាហ្សង់ទីន៖ រថភ្លើង​បុក​គ្នា ស្លាប់​បី​នាក់​របួស​ជាង​២០០​នាក់ (VDO)

ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរខ្សែ នៅតំបន់ជាយក្រុងប៊ុយណូស៍អ៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន បានបង្កឲ្យយ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ និងច្រើនជាង២០០នាក់រងរបួស  ខណៈពេលមានមនុស្សជិះពេញប្រៀប នៅវេលាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។


(រូបថត Enrique Marcarian/Reuters)

ជាគ្រោះថ្នាក់កើតនៅលើខ្សែរថភ្លើងដដែល ដែលរដ្ឋាភិបាលបានដាក់ក្នុងការឃ្លាំមើល ក្រោយពីគ្រោះថ្នាក់ដ៏ធំមួយ កាល​ពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានមនុស្សស្លាប់៥១នាក់។ រថភ្លើងទាំងពីរបានបុកគ្នានៅវេលាម៉ោង ៧និង៧នាទី រវាងស្ថានីយ៍​ម៉ូរ៉ុង (Moron) និងកាស្ទើឡា (Castelar) នៅលើខ្សែរត់ សាមីអេនតូ (Sarmiento) ដែលភ្ជាប់តំបន់ជាយក្រុង​ខាងលិចនៃ​ទីក្រុងប៊ុយណូស៍អ៊ែរ ទៅកាន់ស្ថានីយ៍មួយនៅកណ្ដាលក្រុង។

[...]
រឿងអាស្រូវ​នៃរូបថត របស់កាសែតញ៉ូយក ប៉ុស្ដ៍

រឿងអាស្រូវ​នៃរូបថត របស់កាសែតញ៉ូយក ប៉ុស្ដ៍

នៅក្នុងរូបថត បុរសម្នាក់បានជាប់ផុងខ្លួន នៅលើផ្លូវរថភ្លើង ... យើងបានឃើញ បុរសនោះខិតខំនឹងប្រវេប្រវា ដើម្បីឡើងមកលើវិញ អោយរួចផុតពីរថភ្លើង ដែលបើកមកដល់ក្នុងពេលជាមួយគ្នានោះ។ តែហួសពេលទៅហើយ ... រថភ្លើងចាប់ហ្វ្រាំងមិនទាន់ បានស្ទុះ​ទៅបុកបុរសចំពីមុខ ពេញទំហឹង និងបានកិនពីលើបុរសនោះថែមទៀត។

រូបថតនៃព្រឹត្តិការណ៍ដ៏រន្ធត់ នៅលើទំព័រមុខរបស់កាសែត ដែលមានមកជាមួយនូវចំណងជើងធំថា «ជាប់គាំង»។ ហើយអក្សរតូចៗ នៅផ្នែកខាងលើសរសេរថា «ក្រោយពីរុញធ្លាក់ ទៅលើផ្លូវរថភ្លើង បុរសម្នាក់នេះ កំពុងតែជិតស្លាប់»។ បន្ទាប់ពីចេញផ្សាយរូបថតនេះ នៅថ្ងៃអង្គារទី៤ធ្នូ  កាសែត«ញ៉ូយក ប៉ុស្ដ៍» បានបង្កើតអោយមាន ការជជែកវែកញែកយ៉ាងខ្លាំង ពីការស្លាប់របស់បុរស ឈ្មោះ គី ស៊ុក ហន (Ki-Suck Han) អាយុ ៥៨ឆ្នាំ រូបនេះ ដោយសាររថភ្លើងកិន កាលពីថ្ងៃច័ន្ទ។

បុរសនេះបានឈ្លោះប្រកែក ជាមួយនឹងជនគ្មានជំរកម្នាក់ រស់នៅក្នុងរន្ធរថភ្លើងក្រោមដីនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...